សម រង្ស៊ី៖ ជាពេលសម្រាប់កម្ពុជា ចេញពីរបបគ្រប់គ្រងតាមបែបកុំម្មុយនីស
នៅមុខម៉ាស៊ីនថតរបស់ស្ថានីយ៍ទូរទស្សន៍បារាំង ហ្វ្រង់២៤ (France 24) លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា បានថ្លែងពន្យល់ជាភាសាបារាំង ថាគណបក្សសង្គ្រោះជាតិរបស់លោក បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ជាអតីតគណបក្សកុំម្មុយនីស របស់នាយករដ្ឋមន្ត្រី«ចាញ់ឆ្នោត» ហ៊ុន សែន នៅតែក្រាញអំណាច មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)
ទីក្រុងប៉ារីស - ក្រុមតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង បានធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា បើកនិតិកាលថ្មី ដែលកោះអញ្ជើញដោយព្រះមហាក្សត្រកម្ពុជា ហើយបានដាក់ស្ថានភាពនយោបាយទៅក្នុងភាពជាប់គាំងមួយ។ [...]