Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

រស់នៅក្នុងផ្ទះជាមួយគ្នា៖ ធ្វើ​ដូចម្ដេច ដើម្បី​អោយ​«សុខ»​នឹង​គ្នា?

រស់នៅក្នុងផ្ទះជាមួយគ្នា៖ ធ្វើ​ដូចម្ដេច ដើម្បី​អោយ​«សុខ»​នឹង​គ្នា?

តើអ្នកធ្លាប់រស់នៅក្នុងបន្ទប់ ឬផ្ទះជួលជាមួយនឹងមនុស្ស មិនដែលធ្លាប់ស្គាល់ ឬក៏ជាមួយមិត្តជិតស្និទ្ធរបស់អ្នកទេ? តើការ​រស់នៅរបស់អ្នកចុះសម្រុងគ្នាទេ?


សូម្បីតែសត្វឆ្កែ និងឆ្មារ ក៏អាចរស់នៅជាមួយគ្នាបាន ចុះទម្រាំមនុស្ស?

ការរស់នៅជាមួយអ្នកដទៃ អាចមានការលំបាក ជាពិសេសនៅពេលដែលអ្នកទាំងនោះ មកពីស្ថានភាពគ្រួសារ ជីវិតខុស​គ្នា និងមានគំនិតផ្សេងគ្នា។

អានចំណុចណែនាំខាងក្រោមនេះ នឹងអាចជួយអ្នកឲ្យចេះចែករំលែក និងចេះអធ្យាស្រ័យគ្នាក្នុងការរស់នៅ។

១. ស្វែងរកមិត្តល្អ ដែលអាចរស់នៅក្នុងបន្ទប់ជាមួយគ្នា៖
បើអ្នកចង់បានមិត្តល្អមករស់នៅជាមួយអ្នក អ្នកត្រូវតែរៀនសង្កេតពីទង្វើរបស់គេ ក្នុងការរស់នៅប្រចាំថ្ងៃ ហើយ ធ្វើការ​ប្រៀបធៀបទៅនឹងទម្លាប់របស់អ្នក។

២. [...]

អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

អាហារ​៥​ប្រភេទ​ ជួយ​ធ្វើ​ឲ្យ​មាន​រូប​រាង លោម​ឆោម​ស្អាត

រាងកាយឆោមស្អាតជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នាទាំងបុរសនិងស្រ្តី។ ដើម្បីបានរាងកាយស្រស់ស្អាតនេះ អ្នកត្រូវ​តែលះបង់ពេលវេលា និងធ្វើសកម្មភាពមួយចំនួន ក្នុងនោះមានដូចជា ការហាត់ប្រាណ ការគេងឲ្យបានល្អ និងការ​សម្រាកឲ្យបានល្អ រក្សាចិត្តឲ្យតែស្រស់ថ្លាជាដើម។ ក្នុងចំណោមចំណុចសំខាន់ទាំងអស់ អាហារជាផ្នែកមួយ​យ៉ាង​សំខាន់ ក្នុងការធ្វើឲ្យរាងកាយមាំមួន និងរាងសមសួនផងដែរ។


ផ្លែឈើលើកសម្រស់ និងទ្រទ្រង់ជីវិត។ (រូបថត MONOROOM.info/ T.T)

សុខភាព - ការញុំាបន្ថែ និងផ្លែឈើច្រើន នឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៏ល្អ រាងកាយមាំមួន និងកាន់តែ​មានឆោម​ស្រស់ស្អាត។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកអាហារចំនួនប្រាំប្រភេទដែលបរិភោគហើយ ជួយដល់រាងកាយ​មានភាពស្រស់ [...]

ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

ផលិតផល​«ពុល» ១០​ប្រភេទ ដែល​បំផ្លាញ​សុខភាព

សហព័ន្ធបណ្តាញដើម្បីសកម្មភាពសុខមាលភាពកុមារពិភពលោក បានដាក់បញ្ចូល ផលិតផលពុល១០យ៉ាង ដែល​មនុស្សកំពុងប្រើប្រាស់ជាប្រចាំ និងផលិតដោយក្រុមហ៊ុនមួយចំនួនបានបង្ក គ្រោះថ្នាក់ដល់សុខភាព។ ការលើក​ឡើង​ពីផលិតផលពុលទាំងនេះ ត្រូវបានយកទៅដាក់​ផ្សាយ​ នៅលើ​គេហទំព័រសុខភាពមួយឈ្មោះ ថា គំនិត រាងកាយ និងធម្មជាតិបៃតង (Mind Body Green) កាលពី​ពេលថ្មីៗនេះ។ តើផលិតផលពុកទាំងនោះ មានអ្វីខ្លះ?


រូបបង្ហាញពីផលិតផល ឬថ្នាំ ដែលអាចមានសារធាតុពុល។ (រូបថត ឯកសារ)

សុខភាព - សុខភាពជាផ្នែកសំខាន់មួយនៃជីវិតដែលមិនអាចខ្វះបាន ដើម្បីឲ្យកាន់តែមានភាព ងាយស្រួល និង​សោភ័ណភាពមនុស្សបានចំណាយថវិការបស់ខ្លួនមួយចំនួនដើម្បីទិញផលិតផលល្អៗមក ប្រើប្រាស់ប្រចាំថ្ងៃ [...]

១០​ចំណុច ជួយ​ឲ្យ​កូនៗ​របស់​អ្នក ឆ្លាត​ជាង​មុន

១០​ចំណុច ជួយ​ឲ្យ​កូនៗ​របស់​អ្នក ឆ្លាត​ជាង​មុន

ក្តីស្រមៃរបស់ឪពុកម្តាយភាគច្រើន តែងប្រាថ្នាឃើញកូនៗរបស់ខ្លួនឆ្លាត និងមានអនាគតល្អ។ ប៉ុន្តែដើម្បីអាច​ធ្វើ​បង្ហាញនេះបាននោះ ដោយរបៀបណានោះ ទើបជាបញ្ហាមួយ។ ទស្សនាវដ្តីមនោម្យ.អាំងហ្វូ សូមលើកចំណុច​ទាំង​១០​ ដែលអាចជួយឲ្យកូនៗរបស់លោកអ្នក មានភាពឈ្លាសវៃជាងមុន ចាប់តាំងពីតូចរហូតដល់វ័យជំទង់។


លោកឱពុក និងកូនជាទីស្រឡាញ់ នៅក្នុងការអប់រំក្នុងគ្រួសារ។ (រូបថត ឯកសារ)

ចំណុច​ទាំង​១០​ ដែលអាចជួយឲ្យកូនៗរបស់លោកអ្នក មានភាពឈ្លាសវៃជាងមុន៖

១. ការប្រើប្រាស់ដន្ត្រីភ្ជាប់ជាមួយមេរៀន

ដន្ត្រី និងបទចម្រៀនមិនមែនជាគ្រឿងប្រើសម្រាប់បំពេរតែមនុស្សធំឡើយ សម្រាប់កុមារ វាក៏ មានសារៈសំខាន់ខ្លាំង​ណាស់ដែរ។ [...]

ស្ត្រី​អ្នក​ការសែត​មួយ​រូប​ ​ឈប់​ពី​ទូរទស្សន៍​រ៉ូស្សី ដើម្បី​ប្រឆាំង​រ៉ូស្សី (vdo)

ស្ត្រី​អ្នក​ការសែត​មួយ​រូប​ ​ឈប់​ពី​ទូរទស្សន៍​រ៉ូស្សី ដើម្បី​ប្រឆាំង​រ៉ូស្សី (vdo)

អ្នកការសែត និងជាពិធីការិនីសញ្ជាតិអាមេរិកាំងមួយរូប ដែលធ្វើការឲ្យទូរទស្សន៍រ៉ូស្សីថ្ងៃនេះ (Russia Today) បាន​ជ្រើសរើសការលាឈប់ពីការងារ ដោយមូលហេតុនយោបាយរបស់វិមានក្រឹមឡាំង (រដ្ឋាភិបាលរ៉ូស្សី) នៅប្រទេស​អ៊ុយក្រែន។ នាងបានប្រកាសការលាឈប់នេះ នៅពេលដែលនាងកំពុងធ្វើការ ផ្សាយបន្ដផ្ទាល់ នូវកម្មវិធីព័ត៌មាន​របស់នាង តាមកញ្ចក់ទូរទស្សន៍។


នាងលីស វ៉ាហ៍ ពិធីការិនីអាមេរិកាំង នៅក្នុងទូរទស្សន៍រ៉ូស្សីថ្ងៃនេះ។ (រូបថត nbcnews.com)

អ៊ុយក្រែន - ស្ត្រីអ្នកសារព័ត៌មានអាមេរិកាំង របស់បណ្ដាញទូរទស្សន៍ រ៉ូស្សីថ្ងៃនេះ ដែលឧបត្ថម្ភធុនដោយ​ប្រទេស​រ៉ូស្សី បានប្រកាសលាឈប់ពីការងារ ដើម្បីប្រឆាំងទៅនឹងនយោបាយរបស់វិមានក្រឹមឡាំង នៅប្រទេសអ៊ុយក្រែន។ នាងលីស វ៉ាហ៍ (Liz Wahl) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...