«ឡានក្រុងយក្សរត់កន្លងលើថ្នល់ធំ» ជារឿងបោកប្រាស់
នៅក្នុងប្រទេសចិន អ្នកវិនិយោគមិនតិចជាង ២០០នាក់ បានជឿជាក់លើគម្រោងនេះ។ ពួកគេថែមទាំងបាន ដាក់ទុនចូលទៅក្នុងគម្រោងនេះ ប្រមាណជា២៦លានដុល្លារ (២៤លានអ៊ឺរ៉ូ) រួចជាស្រេចនោះទៀត។
ដាក់ទុនច្រើនសម្បើម ដោយសារពួកគេជឿថា គម្រោង«ឡានក្រុងយក្សរត់កន្លងលើថ្នល់ធំ ហៅកាត់ជាភាសាអង់គ្លេស "TEB (Transit Elevated Bus)"» ដែលបានដាក់ឲ្យសាកល្បង កាលពីដើមសីហាកន្លងមក នៅក្នុងក្រុង «Qinhuangdao» ខេត្ត«Hebei» នៃប្រទេសចិន នឹងបង្កើតឲ្យមាន ជារថយន្ដក្រុងប្រភេទថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ ទទឺង ៨ម៉ែត្រ កំពស់ ៥ម៉ែត្រ និងផ្ទុកមនុស្សបាន ៣០០នាក់ ក្នុងចំងាយផ្លូវ ៦៥គីឡូម៉ែត្រ ពីលើផ្លូវថ្នល់ធំៗនានា នៃទីក្រុង។
ប៉ុន្តែភាពចម្លែក ប្លែកអស្ចារ្យ បានកើតឡើង តាំងពីគម្រោងនេះ ត្រូវបានបង្ហាញចេញដំបូងមកម្លេះ។ មនុស្សជាច្រើន បានចោទសួរថា នៅពេលរថយន្ដក្រុងនេះ បើកទៅដល់ផ្លូវ ដែលមានរង្វង់មូល [...]