Posts in ‘ពីនេះពីនោះ’ Category

ស្ថានទូត​អាមេរិក ពន្យល់​ពី​រូប​«ត្រី​ក្រហម»

ស្ថានទូត​អាមេរិក ពន្យល់​ពី​រូប​«ត្រី​ក្រហម»

តាមពិតទៅ សត្វត្រីពណ៌ក្រហម ឬជា «ត្រីសមុទ្រ ហារ៉ុង» ដែលហៅជាភាសាអង់គ្លេស «Red herrings» នេះ ជានិមិត្តរូបមួយ ឬជាវិធីសាស្ត្រមួយបែប នៃការនិទានបែបប្រៀបធៀប នៅក្នុងនយោបាយ អក្សរសាស្ត្រ និងវប្បធម៌ នៃសង្គមលោកខាងលិច។

តាំងពីថ្ងៃទី៨ ខែកញ្ញាមក រូបគំនូរ«ត្រីសមុទ្រ ហារ៉ុង ពណ៌ក្រហម»នេះ ត្រូវបានទំព័រហ្វេសប៊ុក (Facebook) និងទ្វីសធើរ (Twitter) របស់ស្ថានទូតអាមេរិក ប្រចាំក្នុងរដ្ឋធានីភ្នំពេញ បង្ហោះ និងបានបង្កឲ្យមានចំងល់ ពីបណ្ដាជនខ្មែរជាច្រើន មុននឹងរូបគំនូរនេះ ត្រូវបានមនុស្សមួយចំនួន យកទៅបកស្រាយ តាមនិន្នាការ តែរៀងៗខ្លួន។

តូរ៉ូ​មួយ​ក្បាល​ធ្វើ​អត្តឃាត ព្រោះ​ភ័យ​នឹង​ភ្លើង​ឆេះ​ស្នែង

តូរ៉ូ​មួយ​ក្បាល​ធ្វើ​អត្តឃាត ព្រោះ​ភ័យ​នឹង​ភ្លើង​ឆេះ​ស្នែង

នៅពេល ដែលភាពសប្បាយរីករាយរបស់មនុស្ស បានឈានដល់ដំណាក់កាលមួយ... តូរូ (Toro ឬ​គោ​ឡើង​ក) ​មួយ​ក្បាល បានបោលយកក្បាល បុកនឹងបង្គោលឈើ​ដ៏មាំ បណ្ដាលឲ្យសត្វពាហនៈ បានស្លាប់នៅ​នឹង​កន្លែង​យ៉ាង​ខ្លោចផ្សារ ដោយសារជ្រួលភ័យ នឹងភ្លើងដែលត្រូវបាន​ដាក់ដុតបញ្ឆេះ នៅចុងស្នែង​ទាំងសង​ខាង​របស់​វា។

ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដានេះ នៅក្នុងក្រុង «Foios» (ក្បែរក្រុង «Valence») ខណៈ​មនុស្ស​ច្រើន​រយនាក់ កំពុងប្រារព្ធ លេងល្បែងប្រពៃណីប្រចាំតំបន់ ឈ្មោះ «Toro Embolado»។ ជា​ថ្មី​ម្ដង​ទៀត ហេតុការណ៍​ដ៏​អាណោច​អាធម បាន​បង្កឲ្យផ្ទុះ ការរិះគន់យ៉ាង​ខ្លាំងក្លា ពីសំណាក់ក្រុម​អ្នកការពារសត្វ។

 

សមាគមការពារសត្វគោឡើងក ហៅជាភាសាអង់គ្លេស «Bulls Defenders United» [...]

អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

តើលោកអ្នកមានបំណង សិក្សារៀនសូត្រ ឬស្រាវជ្រាវពី«អំពើធ្មប់អូមអាម»ឬទេ? មិនពិបាកស្វែងរកទេ ព្រោះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង សាកលវិទ្យាល័យមួយទើបនឹងបើកទ្វា ដើម្បីទទួលហ្វឹកហ្វឺន​នរណាក៏ដោយ ដែលមានបំណងចង់ក្លាយខ្លួនជាគ្រូសិល្ប៍ មន្តអាគម អូមអាម ឬមេធ្មប់។ រៀនចប់កាលណា សាកលវិទ្យាល័យមួយនេះ នឹងចេញជូន នូវ«សញ្ញាបត្រវិទ្យាសាស្ត្រផ្នែកអំពើធ្មប់» នោះទៀត។

សាលាបង្រៀនអំពើធ្មប់នេះ មិនមែនត្រូវបានបង្កើតឡើង ដោយខុសច្បាប់ទេ ព្រោះក្រសួងសិក្សាធិការជាន់ខ្ពស់ របស់ប្រទេសអាហ្វ្រិកខាងត្បុង គឺជាអ្នកគ្រប់គ្រង ពីលើស្ថាប័នមួយនេះ។ ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក លោក «Blade Nzimande» រដ្ឋមន្ត្រីក្រសួងមួយនេះ បានថ្លែងឲ្យដឹងថា សាកលវិទ្យាល័យ នៃអំពើធ្មប់ បានបើកទ្វាតាំងពីថ្ងៃទី២០ ខែមីនាកន្លងទៅ ហើយបានចាប់ផ្ដើមទទួលនិស្សិតឆ្នាំទី១របស់ខ្លួន ឲ្យមកចូលរៀននៅទីនោះ។

ដើម្បីពន្យល់ពីហេតុផល [...]

ស្ពាន​អាកាស​ចែក​ផ្លូវ​ធំ​ជាង​គេ​នៅ​ចិន ទើប​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស

ស្ពាន​អាកាស​ចែក​ផ្លូវ​ធំ​ជាង​គេ​នៅ​ចិន ទើប​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស

ក្រុមអ្នកបើកបរ បានហៅបណ្ដាញស្ពានអាកាស ចែកផ្លូវថ្មី កំពស់៥ជាន់ នៅក្នុងតំបន់ជាយក្រុង​ ចុងគីន (Chongqing) ភាគកណ្ដាលនៃប្រទេសចិន ថាជា«នំបញ្ចុក» ដែលមិនទាន់ចាប់ចង្វាយ។ ស្ពានអាកាសចែកផ្លូវនេះ មានឈ្មោះរួមថា «Huangjuewan» ហើយត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីបានស្ថិតក្នុងការសាងសង់ តាំងពី៨ឆ្នាំមកហើយ។

ស្ពានអាកាសដែលខ្ពស់ជាងគេ មានកំពស់ដល់ទៅ ៣៧ម៉ែត្រ ខណៈស្ពាននីមួយៗ ត្រូវបានសង់បែកផ្លូវ ជាខ្នែងទៅកាន់ទិសដៅ មិនតិចជាង១៥ទិសដៅ ដោយមិនទាន់រាប់ពីទិសដៅ ទាំងទៅទាំងមក។

ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យ​ក្រសួង​វប្បធម៌​បង្ហាញ​«ភស្ដុតាង»

ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យ​ក្រសួង​វប្បធម៌​បង្ហាញ​«ភស្ដុតាង»

ដើមទ្រូង របស់តារាសំដែង ចូលចិត្តស្លៀកពាក់ស៊ិចស៊ី នាង ដានី ក្វាន់ ពិតជាមាន«ឥទ្ធិពល»មែន រហូតដល់ថ្នាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅទៅណែនាំ ម្ដងជាពីរដង និងទីបំផុតដាក់ពិន័យ លើតារារូបនេះ លែងឲ្យចេញសំដែង ចំនួន១ឆ្នាំពេញ។ តែមិនមែន តែរឿងប៉ុណ្ណឹងទេ ព្រោះក្រសួងព័ត៌មាន ដែលទើបនឹង​ទទួល​បាន​លិខិតបម្រាមនេះ ពីក្រសួងវប្បធម៌ បានប្រតិកម្មតបវិញ ថាខ្លួន«មិនឈឺក្បាល» និងទាមទារឲ្យក្រសួងវប្បធម៌ បង្ហាញភស្ដុតាង។

ប្រតិកម្មនៃការ«មិនឈឺក្បាល»នេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក នៅមុននេះបន្តិចដូច្នេះថា៖ «ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាល រឿងនាងស្លៀកពាក់ នៅក្រៅឆាកដែរ។ តែការហាមឃាត់ ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)។»។

សំណេររបស់លោក ខៀវ កាញារីទ្ធ មានអមមកជាមួយ នូវកំណត់បង្ហាញលិខិត ពីនាយកដ្ឋានរដ្ឋបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...