អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

ប្រសិនជានៅក្នុងទ្វីបអ៊ឹរ៉ុប មានវិទ្យាស្ថានឬបណ្ឌិតសភា កន្លែងដែលគេអាចសិក្សា ពីវិទ្យាសាស្ត្រ​«អរូបិយ» ឬពី​«ការ​ឆ្ពិន​ភ្នែក»​នោះ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងឯណេះ ទើបនឹងបានសម្រេចឲ្យបង្ក់ើត នូវសាកលវិទ្យាល័យ​«អំពើ​ធ្មប់»​មួយ​ឡើង។
អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ
រូបភាពបង្ហាញពីពិធីធ្វើមន្តអាគម អូមអាម មួយ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បុង។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: July 10, 2017
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើលោកអ្នកមានបំណង សិក្សារៀនសូត្រ ឬស្រាវជ្រាវពី«អំពើធ្មប់អូមអាម»ឬទេ? មិនពិបាកស្វែងរកទេ ព្រោះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង សាកលវិទ្យាល័យមួយទើបនឹងបើកទ្វា ដើម្បីទទួលហ្វឹកហ្វឺន​នរណាក៏ដោយ ដែលមានបំណងចង់ក្លាយខ្លួនជាគ្រូសិល្ប៍ មន្តអាគម អូមអាម ឬមេធ្មប់។ រៀនចប់កាលណា សាកលវិទ្យាល័យមួយនេះ នឹងចេញជូន នូវ«សញ្ញាបត្រវិទ្យាសាស្ត្រផ្នែកអំពើធ្មប់» នោះទៀត។

សាលាបង្រៀនអំពើធ្មប់នេះ មិនមែនត្រូវបានបង្កើតឡើង ដោយខុសច្បាប់ទេ ព្រោះក្រសួងសិក្សាធិការជាន់ខ្ពស់ របស់ប្រទេសអាហ្វ្រិកខាងត្បុង គឺជាអ្នកគ្រប់គ្រង ពីលើស្ថាប័នមួយនេះ។ ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក លោក «Blade Nzimande» រដ្ឋមន្ត្រីក្រសួងមួយនេះ បានថ្លែងឲ្យដឹងថា សាកលវិទ្យាល័យ នៃអំពើធ្មប់ បានបើកទ្វាតាំងពីថ្ងៃទី២០ ខែមីនាកន្លងទៅ ហើយបានចាប់ផ្ដើមទទួលនិស្សិតឆ្នាំទី១របស់ខ្លួន ឲ្យមកចូលរៀននៅទីនោះ។

ដើម្បីពន្យល់ពីហេតុផល ក្នុងការបង្កើតសាលាជាន់ខ្ពស់ដ៏កម្រខាងលើ លោករដ្ឋមន្ត្រី បានថ្លែងឡើងថា ព្រោះរដ្ឋាភិបាលធុញទ្រាន់ នឹងក្រុមមនុស្សជាច្រើន ដែលបានប្រព្រឹត្តិអំពើមន្ដអាគម ដោយគ្មានការអនុញ្ញាត។ លោកថា មិនមិនតែវិជ្ជាជីវៈគ្រូពេទ្យ វិស្វករ ឬអាចារ្យដើម្បីផ្សាយសាសនានោះទេ ដែលត្រូវឆ្លងកាត់តាមសាលា តែ«អំពើធ្មប់»ក៏ត្រូវមានការហ្វឹកហ្វឺន ដើម្បីអាចយកទេពកោសល្យ របស់«គ្រូធ្មប់»ទាំងនោះ មកអនុវត្តន៍ជាមួយសាធារណជន។

លោក «Blade Nzimande» បានបន្តទៀតថា ការចុះឈ្មោះចូលរៀន នៅលើគេហទំព័ររបស់សាកលវិទ្យាល័យ នឹងដាក់ឲ្យមានដំណើរការ នៅក្នុងពេលខាងមុខ។ ហើយក្រៅពីរៀនធ្វើវេទមន្ត ឬការធ្វើសិល្ប៍ (វិទ្យាសាស្ត្រអរូបិយ) និស្សិតរបស់សាកលវិទ្យាល័យ នឹងត្រូវរៀនឲ្យចេះដូចគ្នា ពី«គណិតវិទ្យា និងរូបវិទ្យា» ដែលសុទ្ធសឹងជាមុខវិជ្ជា នៃវិទ្យាសាស្ត្រពិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...