Posts in ‘ពីនេះពីនោះ’ Category

ផ្ទះបន​ពេស្យា​បម្រើសេវា​ដោយ​កូន​ក្រមុំ​ជ័រ បាន​បើក​ទ្វា​នៅ​ប៉ារីស

ផ្ទះបន​ពេស្យា​បម្រើសេវា​ដោយ​កូន​ក្រមុំ​ជ័រ បាន​បើក​ទ្វា​នៅ​ប៉ារីស

ជាលើកទីមួយ ក្នុងប្រទេសបារាំង... ហើយក៏បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើល​មិនតិចដែរ។

សមាជិកក្រុមប្រឹក្សារដ្ឋធានីប៉ារីស ជាច្រើន ជាពិសេសសមាជិក មកពីគណបក្សឆ្វេងនិយមជ្រុល របស់ប្រទេស​បារាំង បានជំទាស់នឹងការបើកទ្វា នៃផ្ទះបនពេស្យា «បែបថ្មី» មួយ ដែលផ្ដល់សេវាកម្មផ្លូវភេទ ដោយតុក្កតា ឬកូនក្រមុំ ធ្វើពីជ័រស៊ីលីកូន (Silicone)។ ផ្ទះបនមួយនេះ បានបើកទ្វា កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងមក ដើម្បីទទួលអតិថិជនរបស់ខ្លួន ក្នុងការចូលទៅនែបនិត្យ ជាមួយនាងៗ ដែលធ្វើពីជ័រស៊ីលីកូន និងដែលមានរូបរាងស្អាតៗ ដូចមនុស្សពិតៗ។

ផ្ទះបននោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន «Xdolls» ហើយត្រូវបានបើកធ្វើអាជីវកម្ម ក្នុងអាគារដ៏ស្ងាត់កំបាំងមួយ ដែលស្ថិតនៅសង្កាត់ទី១៤ នៃរដ្ឋធានីប៉ារីស។ នៅក្នុងក្រដាសស្នាម សុំការអនុញ្ញាត​ធ្វើអាជីវកម្ម មិនបានបញ្ជាក់ថា ទីនោះគឺជា​«ផ្ទះបន»​ទេ តែគ្រាន់តែ​ជា​«ហាងលេងល្បែង (Game Room)»​មួយប៉ុណ្ណោះ។ 

ហ៊ុន សែន ជា​«ប្រធានាធិបតី» បើ​តាម​វិទ្យុ​បារាំង​អន្តរជាតិ

ហ៊ុន សែន ជា​«ប្រធានាធិបតី» បើ​តាម​វិទ្យុ​បារាំង​អន្តរជាតិ

តាមមើលទៅ មិនមែនជាការច្រឡំទេ ហើយក៏មិនមែន ជាកំហុសអក្ខរាវិរុទ្ធនោះដែរ ព្រោះពាក្យ​«ប្រធានាធិបតី»​នេះ ត្រូវបានអត្ថបទនោះ សរសេរឡើងវិញ ចំនួនដល់ទៅ៣ដង ដោយរាប់ទាំង​ចំណងជើង​អត្ថបទផង។ អត្ថបទរបស់គេហទំព័រ វិទ្យុបារាំងអន្តរជាតិ ជាភាសាបារាំងនោះ ដាក់ចំណងជើងដូច្នេះថា «អូស្ត្រាលី៖ បាតុកម្មប្រឆាំងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា»។

អត្ថបទនោះ មិនបានបញ្ជាក់ ពីឈ្មោះអ្នកសរសេរទេ ដោយគ្រាន់តែដាក់ថា សរសេរដោយ «RFI» នៅផ្នែកខាងលើ នៃអត្ថបទប៉ុណ្ណោះ។ ក្នុងតួអត្ថបទ អ្នកសរសេរ បានហៅលោក ហ៊ុន សែន ជាប្រធានាធិបតី ជាលើកទីពីរថា៖ «នៅអូស្ត្រាលី ការបើកជំនួបកំពូលអាស៊ាន ត្រូវបានកត់សម្គាល់ នៅថ្ងៃសុក្រទី១៦ ខែមីនានេះ ដោយបាតុកម្ម របស់សហគមន៍ខ្មែរ នៅទីនោះ។ មនុស្សច្រើនរយនាក់ បានប្រមូលគ្នីគ្នា ដើម្បីបរិហារពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកម្ពុជា លោក ហ៊ុន សែន - ការគម្រាមរបស់លោក ប្រឆាំងនឹងពលរដ្ឋដើមកំណើតខ្មែរ [...]

ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ទោង​យោង​អ្នក​លេង​ស្គី​មាន​បញ្ហា គ្រវាត់​អ្នក​ជិះ​ដូច​ត្បាល់​កិន

ស្ថានីយលេងស្គី នៃក្រុង «Goudaouri» ភាគខាងជើង នៃប្រទេសហ្សកហ្សី បានក្លាយជា​ទីលាន​គ្រវាត់​អ្នកលេង​ស្គី ដូចម្សៅដែលខ្ទាតចេញ ពីត្បាល់កិនដូច្នេះ។ វីដេអូជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញចែករំលែកវីដេអូ យូធូប និងលើបណ្ដាញសង្គម បានបង្ហាញពីរូបភាព ដ៏គួរឲ្យព្រឺព្រួច។

បើតាមសារព័ត៌មាន «Georgia Today» បានឲ្យដឹងថា ប្រព័ន្ធទោងយោងអ្នកលេងស្គី បានវិលធាក់ថយក្រោយ ហើយបន្តិចម្ដងៗ ការវិលមានល្បឿន កាន់តែលឿនទៅៗ ដោយមិនដឹងមូលហេតុ។ ទោងមួយចំនួន បានជាប់កើល មុននឹងទោងផ្សេងទៀត បានបោកខ្លួន ពីលើគ្នាជាបន្តបន្ទាប់។