តោចង់ស៊ីកុមារ... ទាស់តែមានកញ្ចក់ (vdo)
ទុកចិត្តមិនបានទេ ទោះជាសត្វតោញ៉ីចាស់ ចង់លេងជាមួយកុមារក៏ដោយ... មិនអញ្ចឹងឬ? ផ្ទុយទៅវិញ ក្រុមគ្រួសាររបស់កុមារ បានទុកចិត្តកញ្ចក់របស់សួនសត្វ ដែលដាក់ឃាំងសត្វសាហាវនេះ ឲ្យដាច់ស្រឡះពីបណ្ដាជនអ្នកចូលទៅទស្សនា ហើយពួកគេមិនត្រឹមតែមិនភ័យទេ តែបាននិយាយនូវពាក្យល្អៗ បង្ហាញនូវការស្រឡាញ់សត្វតិរច្ឆានទាំងនេះថែមទៀត។
«អូ គួរឲ្យស្រឡាញ់អ្វីម្លេះទេ... មើលណ្ន៎ វាចង់លេងជាមួយកូនមនុស្ស...» នេះជាការផ្ទុះសំដីឡើងរបស់ក្រុមគ្រួសារកុមារ ដែលស្ថិតនៅពីខាងក្រោយកុមារ។
ជំនឿចិត្តរបស់ក្រុមគ្រួសារ កើតមានខ្លាំងដោយមិនមានការព្រួយបារម្ភអ្វីសោះនេះ ព្រោះកញ្ចក់បាំងនៅក្នុងសួនសត្វ អែល ប៉ាសូ (El Paso) ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិកមួយនេះ មានកម្រាស់ក្រាសខ្លាំង និងអាចទប់ទល់បាននូវកម្លាំងច្រាន [...]