Posts in ‘ពីនេះពីនោះ’ Category

ចង់​ផ្ញើរ​រូប​ថត​ខ្លួន​«ស្រាត»​ទៅ​សង្សា តែ​អ្នកគ្រូ​ច្រឡំ​ផ្ញើរ​ទៅ​កូន​សិស្ស!

ចង់​ផ្ញើរ​រូប​ថត​ខ្លួន​«ស្រាត»​ទៅ​សង្សា តែ​អ្នកគ្រូ​ច្រឡំ​ផ្ញើរ​ទៅ​កូន​សិស្ស!

ការ​ច្រឡំ​តែ​មួយ​ពព្រិច​ភ្នែក អាច​ធ្វើ​ឲ្យ​ផ្ទុះ​រឿង​អាស្រូវ​ពាស​ពេញ​សាលា ហើយ​ធ្លាយ​មក​ដល់​អ្នក​សារព័ត៌មាន​ទៀត។ អ្នក​គ្រូ​ក្រមុំ​មួយ​រូប នៅ​ក្នុង​សាលា វីជេវ៉ាណូ (Vigevano នៅ​ក្នុង​តំបន់​ភាគ​ខាង​ជើង នៃ​ប្រទេស​អ៊ីតាលី) បាន​បង្ក​ឲ្យ​មាន​រឿង​អាស្រូវ​នេះ​ឡើង បន្ទាប់​ពី​នាង​បាន​ច្រឡំ​ផ្ញើរ​សារ​ខ្លី​តាម​ទូរស័ព្ទ ក្នុង​អំឡុង​ពេល​បុណ្យ​បញ្ចប់​ឆ្នាំ​កាល​ពី​ពេល​ថ្មីៗ​នេះ។ នេះ​ជា​សេចក្ដី​រាយ​ការណ៍​ដ៏​ពិសេស របស់​កាសែត​អ៊ីតាលី​មួយ​ឈ្មោះ La Provincia Pavese កាល​ពី​ពេល​ថ្មីៗ​កន្លង​មក។

តាមពិតទៅ គ្រូបង្រៀនវ័យក្មេង ដែលសារព័ត៌មានមិនបញ្ចេញឈ្មោះម្នាក់នេះ ចង់ផ្ញើររូបថតខ្លួន​ដែល​មិន​មាន​ខោអាវ ទៅកាន់សង្សារស់នៅជាមួយគ្នា ដែលនៅខណៈនោះ នាងបានទៅធ្វើបុណ្យសប្បាយនេះ នៅកន្លែង​វិស្សមកាលមួយផ្សេង ដែលគ្មានសង្សានាងនៅក្បែរ។ ចៃដន្យ ការចុចបញ្ជូនសារនោះ បានធ្វើឡើង​ជាមួយ​នឹងការភ័ន្ដច្រឡំដ៏ធំមួយ។ [...]

កូន​កំលោះ​ក្រមុំ​នៅ​សម័យ​ប៉ុលពត បាន​រៀបការ​សារ​ជា​ថ្មី

នៅ​ភូមិ​ថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាផ្អៀ ខេត្ត​កំពង់ឆ្នាំង ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ប្រាំ​គូរ បាន​រៀបការ​ម្តង​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោម​ការ​ចូល​រួម​ជា​ច្រើន ពី​អ្នក​ស្រុក​អ្នក​ភូមិ ញាតិ​មិត្ត និង​មាន​ការ​ឧបត្ថម្ភ​ពី​អង្កការ​មួយ​ចំនួន។ ទូរទស្សន៍ ទទក ក្នុង​កម្មវិធី NCN បាន​ផ្សាយ​ហេតុការណ៍​នេះ កាល​ពី​ថ្ងៃ​អាទិត្យ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដោយ​បាន​អះអាង​ឲ្យ​ដឹង​ថា ស្វាមី​ភរិយា​ប្រាំ​គូ ត្រូវ​បាន​រៀប​អាពាហ៍​ពិពាហ៍​សារ​ជា​ថ្មី បន្ទាប់​ពី​ពួក​គេ រង​គ្រោះ​នឹង​ការ​រៀប​ការ​ដោយ​បង្ខំ នៅ​សម័យ​ប៉ុលពត។

រៀបការនៅ៣០ឆ្នាំក្រោយ ម្ដងទៀត...

សម្តី​ផ្ទាល់​របស់​សាមី​ខ្លួន​អ្នកស្រី អ៊ិន លន បាន​ឲ្យ​ដឹង​ថា កាល​ពី​សម័យ​នោះ អ្នក​ស្រី​មិន​ដែល​មាន​សេរីភាព​ទេ។ ហើយ​សំលៀក​បំពាក់​ផ្សេងៗ ក៏​គ្មាន​ដែរ មិន​តែ​ប៉ុណ្ណោះ​ការ​រៀបការ​របស់​អ្នក​ស្រី បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​បង្ខិត​បង្ខំ។ [...]

សៀវ​ភៅ​មួយ​ក្បាល ថ្លៃ​ជិត​៤ម៉ឺន​ដុល្លារ

សៀវ​ភៅ​មួយ​ក្បាល ថ្លៃ​ជិត​៤ម៉ឺន​ដុល្លារ

សៀវភៅ​បោះពុម្ព​លើក​ទី​មួយ របស់​ធម្មជាតិ​វិទូ លោក ឆាល ដ័វិន (Charles Darwin) ដែល​នៅ​រក្សា​ភាព​ដើម និង​មាន​ចំណងជើង​ថា “On the Origin of Species” (ដើម​កំណើត​អម្បូរ​សត្វ​គ្រប់​ប្រភេទ) នោះ ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ ក្នុង​តម្លៃ​ប្រមាណ ២៦០០០ផោន (ប្រហែល ៣៩ ១៨៩ដុល្លារ)។ សៀវភៅ​ដែល​បោះ​ពុម្ព​ក្នុង​ឆ្នាំ​១៨៥៩ នេះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​គ្រឹះ​នៃ​បដិវត្តន៍ ផ្នែក​ជីវវិទ្យា។

លោក ស៊ីម៉ុន វិគ័រ (Simon Vickers) ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​សិលា​ចារឹក និង​សៀវភៅ​កម្រ នៅ​ស្ថាប័ន​ដាក់​លក់​ដេញ​ថ្លៃ​វត្ថុ​មាន​តម្លៃ និង​វត្ថុ​សិល្បៈ Lyon & Turnbull របស់​ចក្រភព​អង់គ្លេស បាន​និយាយ​ថា៖ «នេះ​គឺ​ជា​សៀវភៅ ដែល​លោក ដ័វិន បាន​រៀបចំ​ចង​ក្រង​ទ្រឹស្ដី​របស់​ខ្លួន»។

លោក ស៊ីម៉ុន បានបន្តទៀតថា សៀវភៅនេះ ប្រហែលជាមានសារៈសំខាន់ ក្នុងការរកឃើញពីទ្រឹស្ដីជីវវិទ្យា នៅក្នុងសតវត្សទី១៩។ [...]

«ដូងយក្ស» ប្រភេទ​ក្ដាម​ធំ​ជាង​គេ​លើ​លោក បង្ហាញ​ខ្លួន​នៅ​ហាវ៉ៃ (vdo)

«វា​បាន​ដើរ​គើមៗ ដូច​គ្មាន​ជំពាក់​នរណា​មួយ​រៀល។ ហើយ​មនុស្ស​ទាំង​អស់​គ្នា ទាំង​ឡាន​ទាំង​ម៉ូតូ ត្រូវ​តែ​នាំ​គ្នា​បង្អន់​ល្បឿន ដើម្បី​ទុក​ឲ្យ​សត្វ​ក្ដាម​មួយ​នេះ ធ្វើ​ដំណើរ ដូច​ជា​វា​ជា​មនុស្ស​ថ្មើរ​ជើង​អញ្ចឹង។» នេះ​ជា​ការ​ថ្លែង​អះអាង​របស់​លោក ហូលី កានតេរ៉េ ប្រាប់​ទៅ​ទូរទស្សន៍​ក្នុង​តំបន់​មួយ ឈ្មោះ KHON-2។

ក្ដាម​«ដូង​យក្ស»​​ជា​ប្រភេទ​ក្ដាម​សមុទ្រ​ដែល​ធំ​ជាង​គេ ក្នុង​ពិភពលោក។ ប៉ុន្តែ​ក្ដាម​ដែល​យើង​ឃើញ​ក្នុង​វីដេអូ ឬ​រូប​ថត​នេះ មាន​ទំងន់​ត្រឹម​តែ​២​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​ប្រភេទ​សត្វ​មួយ​នេះ អាច​មាន​ទម្ងន់​រហូត​ដល់​៤គីឡូក្រាម មាន​ប្រវែង​ពី​ចុង​ជើង​ទៅ​មួយ​ជើង​មួយ​ទៀត ១ម៉ែត្រ និង​អាច​រស់​បាន​រហូត​ដល់​ទៅ​១២០ឆ្នាំ។

នៅលើកោះហាវ៉ៃ សត្វនេះជាប់ឈ្មោះ ខាងតោងឡើងគាស់ធុងសម្រាម ចាប់សត្វឆ្មារជាចំណី និងពូកែខាង​ព្យួរាស់ដី (ជាពិសេសសួនច្បារ) ដោយគ្មាននរណាសុំឲ្យធ្វើ។ មានរឿងមួយ [...]

សត្វ​គោ​ចំលែក​កើត​មក​មាន​តែ​ជើង​ពីរ ល្បី​មាន​បារមី (vdo)

សត្វគោ ទើប​តែ​កើត​បាន​ជាង​មួយ​សប្តាហ៍ ប៉ុន្តែ​អាច​យល់​ដឹង​ពី​អ្វី ដែល​មនុស្ស​និយាយ​គ្នា​បាន។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​បើសិន​ជា​មាន​អ្នកណា​ម្នាក់ យក​កាមេរ៉ា​ទៅ​ថត​វា ដោយ​មិន​សុំ​អនុញ្ញាត​ពី​វា នោះ​ប្រាកដ​ជា​ថត​មិន​ជាប់​នោះ​ទេ។ សត្វ​គោ​ចំលែក​នេះ បាន​កើត​នៅ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​មួយ​ក្នុង ភូមិ​ទ័ព​ម្រាក់ ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

យុវជន ហៃ គឹមហាន សិស្ស​ថ្នាក់​ទី ១២ រៀន​នៅ​វិទ្យាល័យ​វត្ត​កក់ ដែល​ស្ថិត​នៅ​ជិត​ភូមិ​ដែល​មាន​កើត​សត្វ​គោ​ចំលែក​នេះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ខ្លួន​បាន​ជិះ​ឆ្លង​កាត់​ភូមិ​នេះ​រាល់​ថ្ងៃ ហើយ​បាន​លឺអ្នក​ភូមិ​ថា សត្វ​គោ​ចំលែក​ដែល​កើត​មក មាន​តែ​ជើង​ខាង​ក្រោយ​ពីរ យើង​ថត​វា​មិន​ជាប់​នោះ​ទេ។ លឺ​ដូច្នេះ យុវជន​រូប​នេះ​បាន​នាំ​គ្នា​ទៅ​មើល ដើម្បី​សាក​ល្បង​ថត​រូប​ឲ្យ​អស់​មន្ទិល​សង្ស័យ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...