Posts in ‘ពីនេះពីនោះ’ Category

ប្រទះ​ឃើញ​សត្វ​សមុទ្រ​ដ៏​ចម្លែក មក​ស្លាប់​នៅ​សមុទ្រ​រ៉ូស្ស៊ី​ខាង​ជើង

ក្រុមអ្នកវិទ្យាសាស្ត្ររ៉ូស្ស៊ី កំពុងខ្វាយខ្វល់សម្បើមណាស់។ សត្វសមុទ្រ ដ៏ចម្លែកមួយក្បាល ត្រូវបានរកឃើញ នៅលើកោះ សាខាលីន (Sakhaline) ដែលស្ថិតក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្សី។

អ្នកជំនាញមួយរូប លោក នីកូឡៃ គីម (Nikolay Kim) បានថ្លែងប្រាប់ សារព័ត៌មានតំបន់ «Siberian Times» ថា៖ «ជាប្រភេទសត្វមួយ ដែលកម្រជាទីបំផុត។ វាប្រាកដជា សត្វមួយ ដែលស្ថិតក្នុងពូជអម្បូរ ត្រីដូហ្វាំង ដែលមិនដែលរស់នៅ ក្នុងដែនទឹករបស់ប្រទេសរ៉ូស្ស៊ីទេ។ វាទំនងជាត្រូវបានចរន្ដទឹក នាំមកទើរនៅទីនេះ។»

រឿងដែលអ្នកវិទ្យាសាស្ត្រ កាន់តែគិតមិនយល់នោះ គឺសត្វនេះមានកន្ទុយវា ប្រមូលផ្ដុំដោយរោម និង​ស្លាប​ជា​ច្រើន។ លោក នីកូឡៃ គីម បានថ្លែងឡើងថា៖ «ត្រីដូហ្វាំង មិនដែលមានរោម និងស្លាបអញ្ចឹងទេ»។

ជាអ្វីទៅ អញ្ចឹង?

នៅលើបណ្ដាញសង្គមឯណោះវិញ ក្រុមអ្នកប្រើប្រាស់បានធ្វើការអត្ថាធិប្បាយ ទៅលើរូបថត [...]

រក​ឃើញ​រថក្រោះ​បន្សល់​តាំង​ពី​សង្គ្រាម​លោក នៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់

រក​ឃើញ​រថក្រោះ​បន្សល់​តាំង​ពី​សង្គ្រាម​លោក នៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់

ដោយមានជំនួយពីកងទ័ពផង នគរបាលអាល្លឺម៉ង់ បានរឹបអូសយក​ បាន​សម្រេចជាស្ថាពរ នូវសព្វាវុធធុនធ្ងន់​មួយសម្រាប់ ពីក្នុងផ្ទះរបស់បុរស ចំណាស់៧៨ឆ្នាំម្នាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មាន​អាល្លឺម៉ង់ «Deutsche Welle» ចេញកាលពីម្សិលម៉ិញ។ ក្រៅពីរថក្រោះ គេនៅរកឃើញកាំភ្លើងធំ សម្រាប់បាញ់ ការពារដែនអាកាស ទំងន់៥តោនមួយគ្រឿង និងកាំជ្រួចបាញ់ក្នុងទឹក មួយគ្រាប់ទៀត ពីគេហដ្ឋាន របស់​បុរស​ដដែលនេះ។

សារព័ត៌មានបានសរសេរទៀតថា ទាហានចំនួន២០នាក់ បានចំណាយពេលដល់ទៅ៩ម៉ោង ដើម្បីយក​រថ​ក្រោះនេះ ចេញមកបាន កាលពីថ្ងៃទី២ ខែកក្កដាកន្លងមក។ ចំងល់បានចោទសួរឡើង ថាធ្វើយ៉ាងណា ទើប​បែកធ្លាយ ករណីលាក់សព្វាវុធ ធុនធ្ងន់បែបនេះ ទៅដល់អាជ្ញាធរ?

កាលពីប៉ុន្មានខែមុន បុរសចំណាស់ ដែលជាអ្នកដើរ​ប្រមែប្រមូលវត្ថុទាំងនេះ បានថ្លែងអួតអាង​ប្រាប់សារ​ព័ត៌មានមួយចំនួន ថាខ្លួនបានរក្សាទុក នូវគ្រឿងសម្ភារៈកងទ័ព នៅក្នុងបន្ទប់ក្រោមដី នៃផ្ទះរបស់គាត់។ [...]

ជិះ​​ក្ដា​រអិល​លើ​ផ្ទៃ​ទឹក​ខាង​លើ តែ​ខាង​ក្រោម... មាន​ត្រី​«ឆ្លាម»!

នៅក្នុងឆកសមុទ្រ នៃក្រុង «Huntington Beach» របស់រដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក បុរសជាក្លើពីរនាក់នេះ បាននាំគ្នាជិះក្ដារអិលលើផ្ទៃទឹក (paddleboard) ដែលទំនងជាធម្មតា ដូចជាគ្មានរឿងអ្វីដូច្នេះ។ ប៉ុន្តែបើ​ទស្សនាវីដេអូនេះ មួយភ្លែតទៀត លោកអ្នកនឹងដឹងថា នៅខាងក្រោមមានត្រី«ឆ្លាម»ពណ៌ស មួយក្បាល កំពុង​ហែលក្រវិលទៅមក ដែលដូចជា មានទម្លាប់មកតំបន់នេះ ញឹកញាប់។

តាមពិតទៅប្រភេទត្រីឆ្លាម ពណ៌សនេះ មិនមែនជាត្រីឆ្លាមដ៏សាហាវ ឃើញអ្វីត្របាក់ណ្នឹងនោះទេ។ ហើយ​ត្រីឆ្លាមមួយក្បាលនេះ ក៏មិនជាធំអ្វីណាស់ណាដែរ។ ដូច្នេះ ចំណីរបស់វាដែលវាបានស៊ីរួច ដូចជាត្រីតូចៗ​ ឬ​សត្វ​សមុទ្រផ្សេង​ទៀត នៅក្នុងសមុទ្រ អាចនឹងឲ្យវាឆ្អែត ពេញពោះបាត់ទៅហើយ។

យ៉ាងណាក៏ដោយ គេមិនគួរទុកចិត្តវាខ្លាំងពេកនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ មកឲ្យមនុស្សបានគ្រប់​ពេល។ ម្យ៉ាងទៀត បុរសក្លើទាំងពីរនាក់ខាងលើ បើទោះជាមើលទៅ ឃើញដូចជាធម្មតា មិនភ័យខ្លាចអ្វីនោះ [...]

ស្រាត​ល្វែង​លើ គូរ​គំនូរ​ពី​លើ​សុដន់ រួច​ដើរ​កាត់​ក្រុង (vdo)

នៅក្នុងរាជធានី កូប៉េនអាគ (Copenhague) របស់រាជាណាចក្រ ដាណឺម៉ាក យុវតីវ័យក្មេងដើមទ្រូងបាន​មួយ​រូប បានដើរកំសាន្ដ នៅតាមដងផ្លូវនានា ដោយព្រលែងល្វែងលើរបស់នាង ននលគោក តែមានគូរជាអាវ​ដៃ​ខ្លីមួយ នៅជាប់នឹងសាច់។ បច្ចេកទេសនៃការគូរនោះ ហៅជាភាសាអង់គ្លេសថា «Bodypainting»។

វីដេអូដែលថតពីសកម្មភាពនាង តាំងពីដើមដំបូង ពេលដែលនាងចាប់ផ្ដើមគូររូប និងបន្ទាប់មកពីដំណើរ​របស់​នាង នៅតាមដងផ្លូវនានា បង្កការចាប់អារម្មណ៍របស់អ្នកផងនោះ ត្រូវបានយកទៅចាក់ផ្សាយ នៅក្នុងកម្មវិធី​ទូរទស្សន៍ក្នុងស្រុកមួយ និងបន្ទាប់មកបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប។ នៅលើអ៊ិនធើណែត វីដេអូរបស់នាង មានអ្នកចុចចូលទៅទស្សនា ប្រមាណជាង៣លានដង មុននឹងត្រូវ យូធូប ដកចេញ ដោយ​ហេតុ​ថា វីដេអូនោះ ខុសពីលក្ខន្តិកៈរបស់គេហទំព័រ។

បច្ចេកទេស «Bodypainting» ត្រូវបានយកមកប្រើ តាំងពីច្រើនពាន់ឆ្នាំមកហើយ នៅក្នុងការប្រយុទ្ធគ្នា សង្គ្រាម​ឈ្លប [...]

ជ្រមុជ​ទឹក​ចុះ​ជួប​ត្រី​ឆ្លាម​លើក​ដំបូង មាន​អារម្មណ៍​បែប​ណា?

ទេសចរណ៍ទាំងនេះ បានទៅវិស្សមកាលរបស់ពួកគេ នៅឆកសមុទ្រ «Mossel» នៃប្រទេសអាហ្វ្រិកខាងត្បូង ហើយបានសម្រេចចិត្ត ស្វែងរកការរំជួលចិត្ត ឲ្យដល់កំពូលមួយ នោះគឺចុះទឹកសមុទ្រ ទៅ«សួរសុខទុក្ខ»​ត្រី​ឆ្លាម។ ទិសដៅរបស់ក្រុមអ្នកទេសចរណ៍នេះ ធ្វើយ៉ាងណា ទៅរកតំបន់ណាមួយ ដែលមានត្រីឆ្លាម​ដ៏​សាហាវ​ជាងគេ និងចុះទៅក្នុងទ្រុងមួយ ដើម្បីបាននៅកៀកជាមួយនឹងត្រីឆ្លាម។

ប៉ុន្តែអ្វីៗ បានកើតឡើង ផ្ទុយពីបំណងនេះទាំងស្រុង។ អ្វីដែលបានកើតឡើង មិនដូចការព្រៀងទុកទេ។ តើ​នរណាមួយ ដែលអាចឈរសើចសប្បាយបាន បើនៅពីមុខខ្លួន មានត្រីឆ្លាមពណ៌ ស មួយក្បាល ប្រវែង ៣,៥០ ម៉ែត្រ កំពុងខាំកន្ត្រាក់ដែក នៅជាប់ទ្រុងនោះ?

និយាយទៅ ត្រីឆ្លាមមួយក្បាលនេះ មិនសូវជាខ្វល់ប៉ុន្មាន ពីសាច់ដែលគេបោះទៅឲ្យវានោះទេ តែវាដូចជា​មានជំនក់ចិត្ត ជាមួយនឹងមនុស្សប៉ុន្មាននាក់ ដែលកំពុងមើលវាទៅវិញ។ ដូចនៅក្នុងរូបភាពវីដេអូខាងលើ ត្រីឆ្លាមបានប្រើធ្មេញរបស់វា ខាំបំបាក់ដៃដ៏ធំនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...