Posts in ‘បច្ចេកវិទ្យា’ Category

ប្រព័ន្ធមេ«វីនដូវ៨»លក់​មិន​សូវ​ដាច់៖ មីក្រូសូហ្វ៍​ចោទ​អ្នក​ផលិត​ម៉ាស៊ីន

ប្រព័ន្ធមេ«វីនដូវ៨»លក់​មិន​សូវ​ដាច់៖ មីក្រូសូហ្វ៍​ចោទ​អ្នក​ផលិត​ម៉ាស៊ីន

លទ្ធផលប្រចាំត្រីមាស របស់ក្រុមហ៊ុនមីក្រូសូហ្វ៍ បានបង្ហាញអោយឃើញពីភាពស្មើចុងស្មើដើម ខណៈពេលក្រុមហ៊ុន​នេះបានបញ្ចេញ «កម្មវិធីប្រព័ន្ធមេ វីនដូវ៨» មកលក់តាំងពីខែតុលាចុងឆ្នាំកន្លងទៅ។ ប្រព័ន្ធមេនៃវិស័យពត៌មានវិទ្យា ដែលនរណាៗក៏ស្គាល់ដែរនេះ បែរជាទទួលស្គាល់នូវភាពបរាជ័យ ជាងពេលណាៗទាំងអស់ ដោយបានលក់ដាច់នូវ សាលាកប័ត្របញ្ញានៃប្រព័ន្ធថ្មីនេះ បានត្រឹមតែ៦០លានតែប៉ុណ្ណោះ នៅក្នុងពិភពលោក។


ម៉ាស៊ីនដែលជាកំព្យូទ័រ និងជាក្ដាបញ្ជាផង របស់ក្រុមហ៊ុនសូនីជប៉ុន។

គេគួរតែដឹងថា អតិថិជនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនជាមានជម្រើសច្រើនឡើយ នៅពេលគេនិយាយពី«ប្រព័ន្ធមេ វីនដូវ៧ (Windows7)» កន្លងមក។ ដូច្នេះវាអាចជាមូលហេតុមួយ ដែលធ្វើអោយ ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់​ទាំងនោះមានការធ្លាក់ចុះ [...]

គីម ដកខម បង្ហាញ​គេហទំព័រ «មេហ្គា» ជា​មួយ​សេវាកម្ម​ទាញ​យក​ថ្មីៗ

គីម ដកខម បង្ហាញ​គេហទំព័រ «មេហ្គា» ជា​មួយ​សេវាកម្ម​ទាញ​យក​ថ្មីៗ

មួយឆ្នាំបន្ទាប់ពីការដាក់ អោយឈប់មានដំណើរការ របស់គេហទំព័រទាញយក «មេហ្គាអាប់ឡត (MegaUpload)» មក ម្ចាស់គេហទំព័រនេះ លោកគីម ដកខម (Kim Dotcom) បានបង្ហាញកាលពីថ្ងៃសៅរ៍ទី១៩មករា កន្លងមក នូវគេហទំព័រថ្មី​មួយទៀត សម្រាប់សេវានៃការផ្ទុកនូវរាល់ឯកសារទាំងឡាយ នៅលើអាំងធើណែត។


ទំព័រដំបូង របស់គេហទំព័រទាញយកថ្មី របស់គីម ដកខម។

គេហទំព័រថ្មីនេះ បានដាក់អោយដំណើរការ ជាផ្លូវការនៅម៉ោង១៩ម៉ (ម៉ោងនៅទីក្រុងប៉ារីស) ថ្ងៃដដែលនោះ ក្នុងប្រទេស​នូវែលហ្សេឡង់ តែមានភាពពិបាក ក្នុងការចូលទៅមើលបន្តិច ដោយហេតុមានអ្នកចូលទៅទស្សនាច្រើនជ្រុល។ គ្រាន់តែ​នៅក្នុងថ្ងៃដំបូង អ្នកចូលទៅបើកគណនី នៅលើគហទំព័រនេះ មានចំនួនដល់ទៅជាង ៣០០ពាន់នាក់។

គេហទំព័រមានអស័យដ្ឋាន ៖

មនុស្ស​យន្ដ​ប្រែ​រូប​ពិត ១០ឆ្នាំ​បន្ទាប់​ពី​ចេញ​បញ្ចាំង​ក្នុង​ភាពយន្ដ

មនុស្ស​យន្ដ​ប្រែ​រូប​ពិត ១០ឆ្នាំ​បន្ទាប់​ពី​ចេញ​បញ្ចាំង​ក្នុង​ភាពយន្ដ

ជាលទ្ធផល ដែលគួរអោយកត់សម្គាល់ ចេញពីការស្រាវជ្រាវ ដែលបានធ្វើក្នុងរយះពេលដប់ឆ្នាំមកនេះ បន្ទាប់ពីភាពយន្ដ​ទីមួយ នៃរឿង«មនុស្សយន្តប្រែរូប (Transformers)» របស់ផលិតកម្មភាពយន្ត នៅហូលីវូដ បានចេញបញ្ចាំង​នៅតាម​រោង។


មនុស្សយន្ត ប្រែរូបពីរថយន្ត។ រូបថត ក្រុមហ៊ុន។

ក្នុងការជូនដំណឹងដំបូងៗ ជារូបថតនោះ វាបានធ្វើអោយយើងជឿថា ជាការកាត់តរូបភាពមួយ ប្រកបដោយភាព​ប៉ិន​ប្រសព្វ របស់អ្នកជំនាញណាម្នាក់។ តែនេះមិនមែនដូច្នេះឡើយ ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ប្រទេសជប៉ុនមួយ ឈ្មោះ ប៊្រាវ រ៉ូបូទីក (Brave Robotics) បានសម្រេចជាស្ថាពរ នូវមនុស្សយន្ដមួយដូច មនុស្សយន្ដនៅក្នុងភាពយន្ដ ដែលអាចប្រែរូប​ពី​រថយន្ដ។ មនុស្សយន្ដនេះ មានទំហំតូចជាង១២ដង ហើយអាចធ្វើដំណើរបន្លាស់ទីបាន [...]

ពាក្យសម្តី​ប្រឆាំង​ជាតិ​សាសន៍​«ជ្វីហ្វ» កើត​មាន​ជា​ថ្មី លើ​ទ្វីសធើរ

ពាក្យសម្តី​ប្រឆាំង​ជាតិ​សាសន៍​«ជ្វីហ្វ» កើត​មាន​ជា​ថ្មី លើ​ទ្វីសធើរ

បណ្ដាញសង្គមទ្វីសធើរ បានផ្ទុកនៅចុងសប្ដាហ៍នេះ នូវសារជាច្រើន មានលក្ខណៈប្រឆាំងជាតិសាសន៍«ជ្វីហ្វ» ជាមួយ​នឹងពាក្យគន្លឹះ  «#បើខ្ញុំជាណាហ្សី (#siJetaisNazi)»។ សហព័ន្ធនិស្សិតជ្វីហ្វ ក្នុងប្រទេសបារាំង បានលើកពីបញ្ហានេះ​ឡើង ហើយបានចោទគេហទំព័របណ្ដាញសង្គម ថាមិនបានយកចិត្តទុកដាក់ ប្រឆាំងនឹងភាពជ្រុលនិយមទាំងនេះ។


រូបចាប តំណាងអោយប្រព័ន្ធ បណ្ដាញសង្គមទ្វីសធើរ។

ប្រធានសហព័ន្ធនិស្សិតជ្វីហ្វ (UEJF) លោក ចណាតាន ហៃយន (Jonathan Hayoun) បាននិយាយក្នុងសេចក្ដី​ប្រកាស​យ៉ាងដូច្នេះថា «ដោយបានបដិសេធ ក្នុងការដាក់អោយដំណើរការ នូវតម្រងផ្ដល់សញ្ញា ពីសារអស់ទាំងនេះ បណ្ដាញ​សង្គមសម្រាប់សារខ្លីមួយនេះ ដូចជាបានផ្ដល់ផ្លូវដើរ អោយទៅពួកអ្នកប្រកាន់ពូជសាសន៍ [...]

សម្ដេច​សង្ឃ​កាតូលីក ប៊ើន័រ ១៦ ផ្ដើម​ប្រើ«​ទ្វីធើ» ដើម្បី​ផ្សាយ​ពរ​

សម្ដេច​សង្ឃ​កាតូលីក ប៊ើន័រ ១៦ ផ្ដើម​ប្រើ«​ទ្វីធើ» ដើម្បី​ផ្សាយ​ពរ​

នៅថ្ងៃពុធទី១២ធ្នូនេះ សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ បានបង្ហោះទូរសាតាមប្រព័ន្ធសង្គម ទ្វីធើរ ជាលើកតំបូងរបស់ព្រះអង្គ ដើម្បី​ស្រោចស្រង់ ប្រសិទ្ធិពរជ័យ ដល់បណ្ដាជនរាប់សិបលាននាក់ ដែលបានតាមដានគណនីរបស់ព្រះវិហា នៅលើប្រព័ន្ធនេះ។ ​គណនី​មុនៗរបស់ព្រះវិហា ជារឿយៗ តែងតែរង នូវការរិះគន់ពីសំណាក់ អ្នកលេងអាំងធើណែតក្មេងៗ។


សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ ទ្រង់ប្រើម្រាមដៃរបស់ទ្រង់បង្ហោះទូរសារទីមួយ របស់ទ្រង់។
រូបថត AP/ Gregorio Borgia។

ទូរសានោះ សរសេរជាភាសាអង់គ្លេស មានន័យជាអាថ៌ថា «បណ្ដាមិត្តទាំងឡាយ ខ្ញុំមានសេចក្ដីរីករាយណាស់ ដែលមានទំនាក់​ទំនងជាមួយអ្នកទាំងអស់គ្នា តាមប្រព័ន្ធទ្វីធើរ (Twitter)។  សូមអរគុណ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...