ថៃ៖ របបយោធាបានបិទបណ្ដាញសង្គមធំៗ តាមអាំងធើណែត?
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នៅក្នុងប្រទេសថៃ បានជួបការលំបាកនៅថ្ងៃនេះ ក្នុងការចូលទៅកាន់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក (Facebook) ហ្គូហ្គ័លផ្លាស (Google+) ទ្វីសធើរ (twitter) ឬវៀឌីអូ (viadeo) ជាដើម។ តើនោះជាជំហានថ្មីមួយទៀត ដែលសមប្រកបនឹងវិធានការអាជ្ញាសិក ដែលកំណត់ដោយរបបយោធា ឬយ៉ាងណា?
បណ្ដាញសង្គមហ្វេសប៊ុក ដែលមិនចូលទៅបាន នៅលើទូរស័ព្ទដៃ។ (រូបថត Getty Images)
នយោបាយថៃ - តាំងពីថ្ងៃធ្វើរដ្ឋប្រហារ ទី២២ ខែឧសភា ឆ្នាំ២០១៤នោះមក កងទ័ពបានហាមឃាត់ នូវរាល់ការជួបជុំ ឬការធ្វើបាតុកម្ម និងផ្ដាច់កម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍។ តែមិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះរបបយោធាថ្មីនេះ ក៏បានគម្រាមថានឹងនឹងធ្វើការត្រួតពីនិត្យ [...]