ចម្លាក់នៅលើគល់ឈើ ដែលវែងជាងគេនៅលើពិភពលោក (Pic)
រូបចម្លាក់ធ្វើពីឈើ ដែលតំណាងឲ្យទំនៀមទម្លាប់នៃជនជាតិចិន និងជាស្នាដៃសិល្បៈរបស់វិចិត្រករ ហ្សេង ឈុនវី (Zheng Chunhui) ត្រូវបានយកមកតាំងបង្ហាញ នៅចំពោះមុខការចាប់អារម្មជាលក្ខណៈអន្តរជាតិ នៅក្នុងការតាំងពិពណ៌មួយ នៃក្រុងហ្វូហ្សូវ (Fuzhou) នៃខេត្តហ្វូជ័ន (Fujian)។
ចម្លាក់នៅលើគល់ឈើ ដែលវែងជាងគេនៅលើពិភពលោកតាំងនៅទីក្រុងមួយខាងកើតនៃប្រទេសចិន។
ចម្លាក់ - វិចិត្រករ ហ្សេង ឈុនវី បានចំណាយពេល៤ឆ្នាំចុងក្រោយនេះ ដើម្បីសម្រេចជារូបរាង នូវរូបចម្លាក់មួយដែលត្រូវបានសៀវភៅ ឯកត្តកម្មពិភពលោក (Guiness Book) កត់ត្រាទុកថា ជារូបចម្លាក់ដែលវែងជាងគេ នៅក្នុងពិភពលោក។
រូបចម្លាក់ដែលវែងរបស់ជាងចម្លាក់ដ៏ចំណាននេះ ជាស្នាដៃចម្លងមួយពីរូបគំនូរដើមដ៏ល្បីមួយ ឈ្មោះ [...]