រកឃើញ ២០០ផ្ទាំងគំនូរដែលគ្មានគំនូរ នៅតាមជញ្ជាំងអង្គរវត្ត (vdo)
ផ្ទាំងគំនូរបូរេប្រវត្តិ ជាង២០០ ត្រូវបានគេរកឃើញ នៅតាមជញ្ជាំងនានាក្នុងប្រាសាទអង្គរវត្ត។ ផ្ទាំងគំនូរភាគច្រើន ដែលមើលមិនឃើញនឹងភ្នែកផ្ទាល់ទាំងនោះ ត្រូវបានតាំងបង្ហាញជារូបថត ដែលឆ្លងកាត់បច្ចេកទេសកៃឆ្នៃ ទើបអាចធ្វើឲ្យអ្នកទស្សនា អាចយល់ និងឃើញពីរូបភាពផ្សេងៗ ប្លែកៗ គួរឲ្យភ្ញាក់ផ្អើល។
រូបគំនូរមួយ ដែលនិយាយពីវង់ភ្លេងពិណពាដ្យខ្មែរ។ (រូបថត Noel Hidalgo Tan)
គំនូរនៅអង្គរ - ភាពសម្បើមអស្ចារ្យ របស់មហាប្រាសាទអង្គរវត្ត របស់ខ្មែរ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប នៅមិនទាន់គ្រប់គ្រាន់ទេ បើគេគ្រាន់តែទៅទស្សនាតួប្រាសាទតែមួយនោះ។ មកដល់នៅថ្ងៃនេះ ប្រាសាទបូរាណ ដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូនេស្កូ [...]