Posts by "ឈូករ័ត្ន"

ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់ ដោយ​ប្រើ​បច្ចេក​វិទ្យា 4D (vdo)

ការបង្ហាញម៉ូដជាទូទៅ ត្រូវបានម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដប្រារព្ធធ្វើ ដើម្បីសង្កតធ្ងន់ទៅលើតែសោភ័ណភាព និងគំនិតឆ្នៃប្រឌិត របស់សម្លៀកបំពាក់ ឬបង្ហាញពីអ្វីដែលម្ចាស់យីហោ ឬអ្នកឆ្នៃម៉ូដចង់បានប៉ុណ្ណោះ។ ប៉ុន្តែ​កាលពីយប់ថ្ងៃចន្ទទី៨ ខែកញ្ញានេះ យីហោសម្លៀកបំពាក់ រ៉ាល់ ឡូរ៉ង់ (Ralph Lauren) ដ៏ល្បីឈ្មោះ​របស់​អាមេរិក បានបង្ហាញនូវកម្មវិធីដ៏ប្លែកចម្លែក«អស្ចារ្យ» នូវការបង្ហាញម៉ូដសម្លៀកបំពាក់របស់ខ្លួន នៅកណ្ដាល​ឧទ្យានធំ នៃទីក្រុងញ៉ូយក។ នោះគឺបញ្ចូលបច្ចេកវិទ្យា 4D មកធ្វើជាក្រឡាដើរ និងតុបតែងឆាកឲ្យនារីៗ​បង្ហាញម៉ូដ បង្កើតជាទស្សនីយភាពដ៏គួរឲ្យស្ងប់ស្ងែង។

នារីបង្ហាញម៉ូដដ៏ស្អាតសង្ហា បានស្លៀកសម្លៀកបំពាក់ដែលទើបនឹងត្រូវបានឆ្នៃម៉ូដថ្មី ហើយបានចេញ​មក​ដើរ​ក្នុងឆាក ចេញចូលជាមួយនឹងរូបភាព ដែលត្រូវបានគេបញ្ចាំងឡើងទៅលើផ្ទាំងសំពត់ស។ រូបភាព​ទាំង​នោះ សុទ្ធតែជាទីកន្លែងដ៏សំខាន់ៗ នៅទីក្រុងញ៉ូយក និងតំបន់មួយចំនួនទៀត [...]

ធ្លាប់​មាន​មនុស្ស​ស្រី​«ស្រាត» រត់​កាត់​ការ​ប្រកួត​ឬ​ទេ? មាន! (vdo)

អ្នកស្នេហាកីឡាទាំងឡាយ តែងឃើញជាញឹកញយ នូវមនុស្សប្រុសម្នាក់ ពីរនាក់ ឬពេលខ្លះទាំងហ្វូង បាន​រត់កាត់ទីលានប្រកួតបាល់ទាត់ ឬបាល់អោបជាដើម។ អ្នកខ្លះពីក្នុងចំណោមនោះ ថែមទាំងបាន«ស្រាត» រួច​រត់ចូលក្នុងការប្រកួត នៅក្រោមក្រសែរភ្នែកមនុស្សរាប់សិបនោះទៀត។ មនុស្សទាំងនោះ មានភាគច្រើនជា​បុរស។ តែពេលនេះ អ្នករត់កាត់ស្រាតខោអាវនោះ មានមនុស្សស្រីម្ដង ដែលបានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅ​ក្នុងការប្រកួតបាល់អោបមួយ រវាងក្រុមជម្រើសជាតិ ញ៉ូហ្សេឡេន និងក្រុមអាហ្សង់ទីន កាលពីចុង​សប្ដាហ៍​មុន។

នាង រូស គូប៉ា (Rose Kupa) អាយុ២៥ឆ្នាំ បានដោះខោអាវចេញពីខ្លួន លោតពីកន្លែងអង្គុយរបស់ខ្លួន ហើយ​បានរត់កាត់ទីលានប្រកួតបាល់អោប ដោយបានឆ្លៀតទះកំប៉េះគូថកីឡាករម្នាក់ បានមួយដៃ មុននឹងនាង​ត្រូវ​បានភ្នាក់ងារសន្តិសុខ លោតសង្គ្រប់ពីលើ ដើម្បីចាប់ឃាត់ខ្លួននាង។

បន្ទាប់ពីហេតុការណ៍នោះហើយ នារីក្លាហានត្រូវបានគេដោះលែងវិញ ដោយមិនមានការផាកពិន័យ [...]

ទុក​ទារក​អាយុ​ប្រាំ​ខែ​ចោល រហូត​អត់​ឃ្លាន​ស្លាប់​ ឯ​ខ្លួន​ទៅ​ដើរ​លេង

ទុក​ទារក​អាយុ​ប្រាំ​ខែ​ចោល រហូត​អត់​ឃ្លាន​ស្លាប់​ ឯ​ខ្លួន​ទៅ​ដើរ​លេង

បណ្ដាញផ្សព្វផ្សាយ នៅប្រទេសរ៉ូស្សី បានហៅស្ត្រីវ័យក្មេងនោះ ថាជា«ម្ដាយបីសាច»។ នាង អាលីយ៉ូណា អ៊ីប៉ាតូវ៉ា (Alyona Ipatova) អាយុ១៩ឆ្នាំ ត្រូវបានតុលាការនៃទីក្រុង ស៊ាំង-ប៉េធើស្បួរ (Saint-Pétersbourg) ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ និងបង្ខំឲ្យធ្វើការជាទម្ងន់ ពីបទបានទុក ទារិកាអាយុ៥ខែរបស់ខ្លួនចោល រហូតស្លាប់នឹងភាពអត់ឃ្លាន។

ស្ត្រីជាប់ចោទរូបនេះ បានទទួលស្គាល់ពីទង្វើរបស់ខ្លួន ដែលបានទុកកូនស្រីរបស់ខ្លួនចោល តែម្នាក់ឯងនៅ​ក្នុងផ្ទះ អស់រយៈពេល... ១៤ថ្ងៃ។ រីឯខ្លួនបានចេញទៅដើរលេង នៅក្នុងពិធីបុណ្យសប្បាយមួយ។ ពីរសប្ដាហ៍​ក្រោយ នាងបានវិលត្រឡប់មកផ្ទះវិញ ដើម្បីមកជួបកូនស្រីកំសត់របស់នាង។

តែវាហួសពេលទៅហើយ។ ១៤ថ្ងៃ ដោយអត់ឃ្លាន តើមនុស្សណាមួយអាចអត់ទ្រាំបាន កុំថាឡើយដល់ទៅ​​ទារិកា ដែលទើបនឹងមានអាយុ៥ខែនោះ? នេះគេនៅមិនទាន់គិតដល់ផងទេថា តើទារិកាដ៏តូចល្អិត បាន​ស្រែក​យំទារយកចំណីយ៉ាងណា មុននឹងគ្នាលែងដឹងខ្លួន [...]

អ្នក​បើក​បរ​ និយាយ​ទាំង​ខ្សិប​ខ្សួល​ថា៖ «យើង​ត្រូវ​ចុះ​ចត​យន្ដហោះ​លើ​ផ្ទៃ​សមុទ្រ»

អ្នក​បើក​បរ​ និយាយ​ទាំង​ខ្សិប​ខ្សួល​ថា៖ «យើង​ត្រូវ​ចុះ​ចត​យន្ដហោះ​លើ​ផ្ទៃ​សមុទ្រ»

តើការធ្វើដំណើរតាមយន្ដហោះ កាន់តែធ្វើឲ្យភ័យខ្លាចទៅៗ ឬយ៉ាងណា? តើនៅថ្ងៃទី២៣ ខែសីហា កន្លង​មកនេះ មានរឿងអ្វីកើតឡើងពិតប្រាកដ នៅលើជើងហោះហើរ ពីទីក្រុង សព្លីត ប្រទេសក្រូអាស៊ី មកទីក្រុង ណង់ ប្រទេសបារាំង? សូមតាមដានការរៀបរាប់របស់លោក ប៊េនចាមីន ហ្សីរ៉ា (Benjamin Girard) ជា​មេធាវី និងជាអ្នកដំណើរមួយរូប ដែលបានជិះនៅលើយន្ដហោះ ប៊ូអីង ៧៣៧នោះ។

«អ្នកបើកបរយន្ដហោះ បានប្រកាសថា នៅសល់ពេលតែ៦នាទីប៉ុណ្ណោះ មុននឹងយន្ដហោះត្រូវធ្លាក់ ប៉ុន្តែ​អ្នក​បើកបររូបនេះ បានសុំកុំឲ្យយើងតក់ស្លុក និងឆោឡោ» លោកមេធាវី ដែលបានធ្វើដំណើរទាំងគ្រួសារ មាន​ទាំងប្រពន្ធ និងកូនស្រីពីរនាក់នោះផង បានបន្តទៀតថា មេបញ្ជាការបើកបរយន្ដហោះ បាននិយាយ​ប្រាប់​ពី​ខ្យល់កួចដ៏ខ្លាំងមួយ នៅចំពីមុខ។

បន្ទាប់ពីធ្វើដំណើរបន្តបាន៣០នាទីក្រោយមក ស្រាប់តែនៅខាងក្រោយយន្ដហោះ មានភាពរជើបរំជួល​ខ្លាំង​ឡើង ពីម៉ាស៊ីនប្រតិកម្មរបស់យន្ដហោះ ថាបានខូច ហើយបន្ទាប់មក [...]

បវរកញ្ញា​អាល់ហ្សេរី ឆ្នាំ​២០១៤ ជា​វិស្វករ​ខាង​ព័ត៌មាន​វិទ្យា

បវរកញ្ញា​អាល់ហ្សេរី ឆ្នាំ​២០១៤ ជា​វិស្វករ​ខាង​ព័ត៌មាន​វិទ្យា

ខុសពីបវរកញ្ញានៅតាមប្រទេសមួយចំនួន ដែលរៀបចំការប្រកួតតាំងពីមុនឆ្នាំថ្មី ឬនៅដើមឆ្នាំ រាជនីសម្ផស្ស​អាយុ២០ឆ្នាំ របស់ប្រទេសអាល់ហ្សេរី  ទើបនឹងត្រូវបានជ្រើសរើស ជាបវរកញ្ញា នៅយប់ថ្ងៃសុក្រ​ទី​០៥ ឆ្លង​មកថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា សម្រាប់ឆ្នាំ២០១៤នេះប៉ុណ្ណោះ។ នាង ហ្វាម៉ា ស៊ូរ៉ា សាប្រ៊ីន ឈូអីប (Fatma​-Zohra Sabrine Chouib) បានទទួលតំណែងមួយឆ្នាំ ដោយបានឈ្នះលើបេក្ខនារីចំនួន២០នាក់ មកពីគ្រប់​តំបន់​ក្នុង​ប្រទេស នៃទ្វីបអាហ្វ្រិកខាងជើងមួយនេះ។

ពិធីប្រលងបវរកញ្ញា បានធ្វើឡើងយ៉ាងសម្បើម នៅលើវេទិកាប្រកបដោយភ្លើងចម្រុះពណ៌ នៃសណ្ឋាគារ ហីលតុន (Hilton) ដ៏ល្បីឈ្មោះ។ បេក្ខនារីទាំងអស់ ត្រូវដើរបង្ហាញ ដោយមានស្លៀកពាក់ សម្លៀក​បំពាក់​ប្រពៃណី និងសម្រាប់រាត្រីស្រមោលសរ។

រាជនីសម្ផស្ស ដែលបានជាប់ពីការប្រកួតក្នុងឆ្នាំនេះ នឹងត្រូវឡើងទៅប្រកួតបវរកញ្ញាពិភពលោក នាប៉ុន្មាន​ខែខាងមុខនេះទៀត។ សូមជម្រាបជូនថា នេះជាលើកដំបូងហើយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...