Posts by "ឈូករ័ត្ន"

ក្រុម​«អនាមិក»​ប្រកាស​ធ្វើ​សង្គ្រាម សង​សឹក​ឲ្យ​ទស្សនាវដ្ដី​បារាំង (vdo)

ការ​តប​តរ​ប្រឆាំង​ភេវរកម្ម ក៏​មាន​នៅ​លើ​បណ្ដាញ​របស់​ក្រុម​អ្នក​វាយ​ប្រហារ តាម​បណ្ដាញ​អ៊ិនធើណែត​ដែល​គេ​ហៅ​ថា «ក្រុម​អនាមិក (Anonymous)» ដែរ។ នៅ​ក្នុង​ទំព័រ​ទ្វីសធើ​ផ្លូវ​ការ​របស់​ក្រុម​នេះ មាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា៖ «សារ​សម្រាប់​ពួក​សត្រូវ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។ បន្ទាប់​មក​សារ​នោះ បាន​ភ្ជាប់​ទៅ​គេហទំព័រ​មួយ ដែល​​គេ​​អាច​​អាន​​បាន​​នូវ​​ពាក្យ​​ពេជ្រ​​ថ្លា​​ថ្លែង ពី​ការ​ចូល​រួមម​រណៈទុក្ខ​របស់​ក្រុម​អនាមិក ទៅកាន់​ជន​រង​គ្រោះ​ក្នុង​អំពើ​ភេវរកម្ម កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៥ កន្លង​មក​នេះ នៅ​ក្នុង​ការិយាល័យ​និពន្ធ​របស់​ទស្សនាវដ្ដី ឆារលីអេបដូ ជា​ពិសេស​ជន​រង​គ្រោះ ដែល​សុទ្ធ​ជា​អ្នក​ជំនាញ ខាង​គំនូរ​កំប្លុក​កំប្លែង​ដ៏​ល្បី​ទាំង​បួន​នាក់ របស់​ទស្សនាវដ្ដី​នោះ។

អត្ថបទដែលសរសេរដោយក្រុមអនាមិកនោះ បានសរសេរថា «កំពូលអ្នកគំនូរទាំង៤នាក់ [...]

«គ្រុឌ​ស្លៀក លីអូ លើ​ព្រះ​វិហារ» បង្អើល​អ្នក​លេង​ហ្វេសប៊ុក​ឲ្យ​ផ្ទុះ​សំណើច

«គ្រុឌ​ស្លៀក លីអូ លើ​ព្រះ​វិហារ» បង្អើល​អ្នក​លេង​ហ្វេសប៊ុក​ឲ្យ​ផ្ទុះ​សំណើច

ភ្ញាក់ព្រើត! បើក​ហិប​ដាក់​ចេក ប្រទះ​ពីងពាង​ពិស​ដ៏​សាហាវ

ភ្ញាក់ព្រើត! បើក​ហិប​ដាក់​ចេក ប្រទះ​ពីងពាង​ពិស​ដ៏​សាហាវ

ហេតុការណ៍​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ហើយ​អ្នក​ដែល​ដឹង​រឿង បាន​ហៅ​ពីងពាង​នោះ​ថា ជា​«ពីងពាង​ចេក»។ សារព័ត៌មាន​បារាំង Le Dauphine Libéré បាន​រាយការណ៍​ថា ម្ចាស់​ហាង​លក់​ផ្លែឈើ​មួយ​កន្លែង ក្នុង​ក្រុង ប៉ាស៊ី (Passy) នៃ​តំបន់​អូត៍​សាវ័រ (Haute-Savoie) ប្រទេស​បារាំង បាន​រើ​ហិប​ដាក់​ចេក ដែល​ខ្លួន​ទើប​នឹង​ទទួល​នាំ​ចូល ពី​សាធារណៈ​រដ្ឋ​ដូមេនិកាំង (កោះ​មួយ ក្នុង​ទ្វីប​អាមេរិក​ខាង​ត្បូង) ដើម្បី​យក​ចេក​មក​តម្រៀប​​លក់។ ស្រាប់​តែ​រំពេច​នោះ ម្ចាស់​ហាង​រូប​នេះ បាន​ប្រទះ​ឃើញ​សត្វ​ពីងពាង​ដ៏​ធំ​មួយ ដែល​មាន​ប្រវែង​បណ្ដោយ (ឬទទឹង)​ខ្លួន ប្រមាណ​ជា​១០​សង់ទី​ម៉ែត្រ។

ពីងពាង​ប្រភេទ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ពិស​សាហាវ​ជាង​គេ ក្នុង​ចំណោម​ពីងពាង​ផ្សេង​ទៀត លើ​ពិភពលោក។ បើ​តាម​សៀវភៅ Guinness World Records បាន​សរសេរ​ថា ពិស​របស់​ពីងពាង​ប្រភេទ​នេះ មាន​កម្លាំង [...]

ជូស្ទីន លេង​ខ្លាំង​បង្អួត​គេ​ឯង តែ​របូត​ក្បាច់... (vdo)

ជូស្ទីន លេង​ខ្លាំង​បង្អួត​គេ​ឯង តែ​របូត​ក្បាច់... (vdo)

អ្នកណា​ក៏​ស្គាល់​ដែរ ពាក្យ​ដែល​គេតែង​តែ​និយាយ​ថា៖ «លោត​ខ្លាំង ធ្លាក់​មក​ក៏​ឈឺ​ខ្លាំង​ដែរ»។ ជា​ពិសេស​សម្រាប់​តារា​ចម្រៀង​យុវវ័យ ដែល​តែង​តែ​ធ្វើ​អ្វី​ប្លែកៗ ខុស​គេ​ខុស​ឯង​ផង​នោះ មិន​សូវ​ជា​ពិបាក​នឹង​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។ ទាល់​ត្រង់​ថា ជូស្ទីន ប៊ែប៊័រ មិន​មែន​លោត​ខ្លាំង​ទេ តែ​គឺ​«រអិល​ខ្លាំង ដួល​អុក​គូទ»។

ចំណេះ​ដែល​ខំ​ប្រឹង​រៀន​ជិះ​ក្ដា​រអិល​នេះ​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន មើល​ទៅ ជូស្ទីន មិន​សូវ​ជា​បាន​រៀន​ចេះ​ចាំ​ស្ទាត់​នោះ​ទេ ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត ជូស្ទីន ដែល​រង់​ចាំ​ទស្សនា ក្បាច់​ខ្លាំង​របស់ ជូស្ទីន ខក​ចិត្ត​អត់។

កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីក្រុង ញ៉ូយក តារា​ចម្រៀង​ហាក់ចម្លែកប្លែកខុសធម្មតា ចង់យាត្រា​លេង​ក្ដារអិលម្ដង ដើម្បីបញ្ចប់ឆ្នាំចាស់ចូលឆ្នាំថ្មី។ ជូស្ទីន បាន​បញ្ចេញ​ក្បាច់... តែមិនជាខ្លាំងក្លាអីណាស់ណានោះទេ ព្រោះទើបតែចាប់ផ្ដើម... [...]

មើល​ស្ពត​«ខោ​ស្លីប»​ជប៉ុន​នេះ​ហើយ នឹង​ផ្ទុះ​សំណើច!

មើល​ស្ពត​«ខោ​ស្លីប»​ជប៉ុន​នេះ​ហើយ នឹង​ផ្ទុះ​សំណើច!

និយាយ​ទៅ ជន​ជាតិ​ជប៉ុន​ចូល​ចិត្ត​ធ្វើអ្វី​មួយ ចម្លែក​ខុស​គេ​បន្តិច ជា​ពិសេស​ការ​ផ្សាយ​ពាណិជ្ជកម្ម ដែល​ត្រូវ​តែ​ផលិត​ចេញ​មក ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍។ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​លើក​នេះ បាន​ធ្វើ​សម្រាប់​ផ្សាយ​ឲ្យ​ខោ​អាវ​ក្នុង​របស់​បុរស។ ប៉ុន្តែ​គំនិត​គោល​នៃ​ការ​ផ្សាយ​នេះ បាន​ថត​ចេញ​ពី​ករណី​ជា​ច្រើន ដែល​មិន​គួរ​ឲ្យ​ជឿ​បាន និង​នៅ​ក្នុង​ជីវិត​ទូទៅ មិន​មាន​នរណា​ម្នាក់ ទៅ​គិត​ធ្វើ​ដូច្នេះ​ឡើយ។

តែ​បើ​មិន​ធ្វើ​វីដេអូ​បែប​នេះ តើ​ឲ្យ​ធ្វើ​បែប​ណា​ទៅ​វិញ ដើម្បី​ឲ្យ​មាន​ការ​ជឿ​ជាក់ ទៅ​លើ​គុណភាព​នៃ​ភាព​ធន់​ទ្រាំ នៃ​ខោ​ក្នុង​របស់​បុរស​នេះ​បាន?

ហើយដើម្បីបង្ហាញឲ្យឃើញពីភាពធន់ទ្រាំបានខ្លាំងនេះបាន តួសម្ដែងក្នុងស្ពតផ្សាយពាណិជ្ជកម្ម ត្រូវរងនូវ​ការសាកល្បងត្រួតពិនិត្យជាច្រើន ដើម្បីឲ្យសម្ភារៈជាច្រើន បានប៉ះទង្គិចជាមួយនឹងខោការពារនេះ រាប់តាំង​ពីកង្ហារ ការរត់បុកគ្នា ឬបោកចំបាប់ជាដើម។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...