ចំហរអាវបញ្ចេញសុដន់ ដើម្បីបានការងារជាពិធីការិនីទូរទស្សន៍
នាង អង់គី ប្រាកាជ (Enki Bracaj) និស្សិតជាតិអាល់បានី អាយុ២១ឆ្នាំ បានសុបិន្តតាំងពីយូរមកហើយ ចង់ក្លាយជាតារាទូរទស្សន៍។ នៅខណៈពេល ដែលទូរទស្សន៍ក្នុងស្រុកមួយ ឈ្មោះ «Zjarr Television» បានប្រកាសស្វែងរក ពិធីការិនីថ្មី ដើម្បីផ្សាយព័ត៌មាននោះ យុវតីបានដាក់ពាក្យចូល ទៅធ្វើការសាកល្បងភ្លាម នៅពីមុខម៉ាស៊ីនថត។
ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឲ្យបានខ្លាំងភ្លាមៗ នាង អង់គី បានជ្រើសរើសពាក់អាវមួយ តែបានចំហរបង្ហាញសាច់ខាងក្នុង ជាពិសេសដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់នាង ទាំងគូរ។ បើតាមសារព័ត៌មានអង់គ្លេស «Daily Mail» បានរាយការណ៍ថា វិធីសាស្ត្ររបស់នាង អង់គី បានទទួលបានផ្លែផ្កា យ៉ាងត្រចះត្រចង់ ព្រោះអ្នកផលិតកម្មវិធីរបស់ទូរទស្សន៍ ពិតជារីករាយសប្បាយចិត្តណាស់ នៅពេលបានឃើញឈុតឆាក បង្ហាញសាច់ថ្លោសៗដូច្នេះ។
នាងបានថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំគ្រាន់តែស្វែងរកមធ្យោបាយ ដើម្បីឲ្យខ្លួនខ្ញុំ [...]