ចំហរ​អាវ​បញ្ចេញ​សុដន់ ដើម្បី​បាន​ការងារ​ជា​ពិធីការិនី​ទូរទស្សន៍

មានសុដន់ទ្រលុកទ្រលន់ មិនអត់ប្រយោជន៍ទេ។ ហើយដោយសារតែ បើកអាវបង្ហាញកូនភ្នំទាំងពីរនេះដែរ ដែល​ធ្វើ​ឲ្យ​និស្សិត​ស្រី​វ័យ ២១ឆ្នាំមួយរូប ត្រូវបានស្ថានីយ៍ទូរទស្សន៍មួយ ទទួលនាងចូលធ្វើការ ជាពិធីការិនី​ផ្សាយ​ព័ត៌មាន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 24, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង អង់គី ប្រាកាជ (Enki Bracaj) និស្សិតជាតិអាល់បានី អាយុ២១ឆ្នាំ បានសុបិន្តតាំងពីយូរមកហើយ ចង់​ក្លាយ​ជាតារាទូរទស្សន៍។ នៅខណៈពេល ដែលទូរទស្សន៍ក្នុងស្រុកមួយ ឈ្មោះ «Zjarr Television» បាន​ប្រកាស​ស្វែង​រក ពិធីការិនីថ្មី ដើម្បីផ្សាយព័ត៌មាននោះ យុវតីបានដាក់ពាក្យចូល ទៅធ្វើការសាកល្បងភ្លាម នៅពី​មុខ​ម៉ាស៊ីន​ថត។

ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឲ្យបានខ្លាំងភ្លាមៗ នាង អង់គី បានជ្រើសរើសពាក់អាវមួយ តែបានចំហរ​បង្ហាញ​សាច់ខាងក្នុង ជាពិសេសដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់នាង ទាំងគូរ។ បើតាមសារព័ត៌មានអង់គ្លេស «Daily Mail» បានរាយការណ៍ថា វិធីសាស្ត្ររបស់នាង អង់គី បានទទួលបានផ្លែផ្កា យ៉ាងត្រចះត្រចង់ ព្រោះ​អ្នក​ផលិតកម្មវិធីរបស់ទូរទស្សន៍ ពិតជារីករាយសប្បាយចិត្តណាស់ នៅពេលបានឃើញឈុតឆាក បង្ហាញ​សាច់​ថ្លោសៗ​ដូច្នេះ។

នាងបានថ្លែងប្រាប់សារព័ត៌មានថា៖ «ខ្ញុំគ្រាន់តែស្វែងរកមធ្យោបាយ ដើម្បីឲ្យខ្លួនខ្ញុំ បាននាំមុខគេប៉ុណ្ណោះ»។ តែមធ្យោបាយរបស់នាង ជាជ័យជំនះមួយ ព្រោះនាងត្រូវបានស្ថានីយ៍ទូរទស្សន៍ បានប្រាប់ឲ្យនាង ផ្សាយ​កម្មវិធីព័ត៌មាន ជារៀងរាល់ពេល ដោយពាក់អាវ បញ្ចេញគល់សុដន់ ឲ្យបានទូលាយបន្ដិច។ អ្នកនាំពាក្យ​របស់​ស្ថានីយ៍ទូរទស្សន៍ បានថ្លែងឲ្យដឹងដែរថា៖ «មនុស្សជាច្រើន យល់ឃើញថា ការផ្សាយកម្មវិធី របស់នាង​របៀប​នេះ ជាបែបផែនមួយជ្រុល និងខុសរឿង។ តែនេះ ជាអ្វីដែលយើងកំពុងការងារ។»

ចំណែកនាង អង់គី វិញ បានពន្យល់ទៀតថា វាជារឿងពិបាកណាស់ សម្រាប់នាង ក្នុងការដណ្ដើមយកការងារ នៅក្នុងពិភពទូរទស្សន៍។ នាងនិយាយថា៖ «ខ្ញុំត្រូវបង្ហាញ ពីភាពក្លាហានរបស់ខ្ញុំ ហើយត្រូវបានបង្ហាញពីអ្វី ដែល​មានលក្ខណៈប្លែក»។ ភាពក្លាហាន ជារឿងសំខាន់មួយហើយ តែអ្នកនៅជុំវិញនាង ក៏ជាករណីសំខាន់ដែរ ជា​ពិសេស​​គឺ​ឪពុក​ម្ដាយរបស់នាងតែម្ដង ដែលបានគាំទ្រឲ្យនាង ជួបតែភាពជោគជ័យ នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច ក្ដី​សុបិន្ដ​របស់នាង៕



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...