Posts by "ឈូករ័ត្ន"

គ្រោះថ្នាក់ប្រណាំងឡាន​នៅ​ដេតូណា៖ ទស្សនិកជន​១៤​នាក់​ចូល​ពេទ្យ

គ្រោះថ្នាក់ប្រណាំងឡាន​នៅ​ដេតូណា៖ ទស្សនិកជន​១៤​នាក់​ចូល​ពេទ្យ

ទស្សនិកជន១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ បន្ទាប់ពីគ្រោះថ្នាក់រថយន្ដជាង១០គ្រឿង នៅក្នុងការប្រណាំង​រថយន្ដ ពេលជុំចុងក្រោយមួយ កាលពីថ្ងៃសៅរ៍ទី២៣នេះ នៅឆ្នេរដេតូណា ក្នុងរដ្ឋផ្ល័រីដាសហរដ្ឋអាមេរិក។ ជនរងគ្រោះ​ផ្សេងទៀត ត្រូវបានពិនិត្យផ្ទាល់នៅនឹងកន្លែង ដោយក្រុមអ្នកជួយសង្គ្រោះនៃកម្មវិធីប្រណាំងនេះ។


រូបភាពពីគ្រោះថ្នាក់រថយន្ដប្រណាំងទាំងនេះ ថតចម្លងពីវីដេអូ។

«វាជារឿងមិនត្រឹមត្រូវទេ ដែលយកបញ្ហានេះ មកជជែកវែកញែកបន្ថែម» ជាការបញ្ជាក់ របស់លោកចូ ឈីតវូដ (Joie Chitwood) នាយកក្លីបប្រណាំងរថយន្ដ ដេតូណាអន្តរជាតិ (Daytona International Speedway) ដោយបានអះអាង​បន្ថែមថា អ្នកបើកបររថយន្ដ ដែលជួបគ្រោះថ្នាក់ ទាំង១២នាក់ មិនបានរងរបួសទេ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយ​ប្រចាំតំបន់ [...]

សិល្បះគំនូរ ធ្វើពីស្កកៅស៊ូ (វីដេអូ)

សិល្បះគំនូរ ធ្វើពីស្កកៅស៊ូ (វីដេអូ)

វិចិត្រការិនីគំនូរ ជាស្ត្រីជាតិអ៊ុយក្រែនមួយរូប បានបង្កើតអោយមាន នូវយុទ្ធនាការធ្វើរូបភាពមួយ ដែលមានឈ្មោះថា «រូបភាពពីស្កកៅស៊ូ»។


វិចិត្រការិនី អាណា សូហ្វីយ៉ា ម៉ាវើយ៉េវ៉ា នៅពីមុខស្នាដៃរបស់នាង ស្ទៀវ ចប។

ក្នុងគោលបំណងធ្វើបដិវត្តផង និងចេញពីចំណង់ចំណូលចិត្តរបស់នាងផង វិចិត្រការិនីឈ្មោះ អាណា សូហ្វីយ៉ា ម៉ាវើយ៉េវ៉ា (Anna Sofia Matveyeva) បានដាក់ចិត្តដើម្បីបង្កើតគំនិតថ្មីៗ ដោយជំនួសអោយជក់ទឹកខ្មៅ  និងថ្នាំលាបគំនូររបស់នាង ដោយស្កកៅស៊ូ ដែលញ៉ាំរួច។

មុននឹងចាប់ស្នាដៃគំនូរ វិចិត្រករគំនូររូបនេះ បានទំពារប្រដាប់ប្រដាគំនូរ (ស្កកៅស៊ូ) របស់នាង ហើយខ្ជាក់ពួកវាមក​តម្រៀប​តាមពណ៌។ បន្ទាប់មក នាងយកវាទាំងអស់នេះ ទៅកំដៅក្នុងម៉ាស៊ីនកម្ដៅអាហារ។

ស្នាដៃ«ស្កកៅស៊ូ»ថ្មីរបស់នាងនេះ [...]

កូនស្រី​ពៅ​របស់​អង់ជឺលីណា ជូលី នឹង​រក​បាន​២២០០អ៊ឺរ៉ូ ​មួយ​សប្ដាហ៍

កូនស្រី​ពៅ​របស់​អង់ជឺលីណា ជូលី នឹង​រក​បាន​២២០០អ៊ឺរ៉ូ ​មួយ​សប្ដាហ៍

វីវីយ៉ែន ម៉ាឆឺលីន (Vivienne Marcheline) កូនស្រីតូចជាងគេ របស់តារាភាពយន្ដ អង់ជឺលីណា ជូលី (Angelina Jolie) និង​ប្រេដ ភីត (Brad Pitt) កំពុងតែដើរតាមលំអានរបស់ម្ដាយឪពុករបស់នាង។ អាយុទើបតែ៤ឆ្នាំ នាងទទួលបានមក​សម្ដែង ជាតួធំជាងគេ នៅក្នុងភាពយន្ដមួយ ដែលនឹងអនុញ្ញាតអោយនាងតូច រកចំណូលបាន ២២០០អ៊ឺរ៉ូ (ប្រមាណជា ៣០២០​ដុល្លាអាមេរិក) ក្នុងមួយសប្ដាហ៍។


នាងអង់ជឺលីណា ជូលី និងកូនៗ នៅកន្លែងកំសាន្ដ អាងចិញ្ចឹមត្រី នៅទីក្រុងឡុងដ៍។

គឺខាងម្ដាយរបស់នាងតូច តារាភាពយន្ដអន្តរជាតិដ៏ល្បី ជាអ្នកជម្រុញកូនស្រីរបស់ខ្លួន ដែលទើបនឹងមានអាយុ៤ឆ្នាំ អោយ​បោះជំហ៊ានទីមួយ ចូលទៅក្នុងពិភពភាពយន្ដ។ នាងនឹងបកស្រាយតួអង្គមួយ ជាម្ចាស់ក្សត្រីក្មេងម្នាក់ ឈ្មោះអូរ៉័រ (Aurore) នៅក្នុងភាពយន្ដនិទានមួយ [...]

រលកចលនាស្ត្រី «មួយ​ពាន់​លាន​សម្លេង» ប្រឆាំង​អំពើរ​ហឹង្សា​ក្នុង​ពិភពលោក

រលកចលនាស្ត្រី «មួយ​ពាន់​លាន​សម្លេង» ប្រឆាំង​អំពើរ​ហឹង្សា​ក្នុង​ពិភពលោក

អ្នកដឹកនាំល្ខោនដ៏ល្បីល្បាញមួយ មានចំណងជើងថា The Vagina Monologues តាំងពីឆ្នាំ១៩៩៦ បានរៀបចំនៅឆ្នាំនេះ នូវព្រឹត្តិការណ៍កម្រិតពិភពលោកមួយ ចំលើថ្ងៃទី១៤ខែកុម្ភះតែម្ដងដើម្បីប្រឆាំងនឹងអំពើហឹង្សា ដែលធ្វើទៅលើស្ត្រី។ អ្វី​ដែលពិសេស គឺស្ត្រីរាប់សិបពាន់នាក់ នៅតាមប្រទេសនានា ក្នុងពិភពលោក បានងើបពីព្រលឹមចុះមករាំព្រមគ្នា នៅតាម​ផ្លូវឬតាមទីលានធំៗ។


ពួកអ្នកប្រឆាំងនឹងអំពើហឹង្សា ធ្វើទៅលើស្ត្រី បានចុះមករាំ នៅពាសពេញពិភពលោក នាថ្ងៃទី១៤ខែកុម្ភះនេះ។

នៅពេលយើងថតរូបនាង អេវ អេនស្ល័រ (Eve Ensler) អ្នកដឹកនាំល្ខោនស្ត្រីរូបនេះ បានងាកមកនិយាយជាមួយយើង ជា​មួយនឹងកាយវិការផង «ជាសញ្ញាសម្គាល់នៃយុទ្ធនាការរបស់យើង ស្ដីពីមួយពាន់លានសម្លេងងើបឡើង»។

ថ្ងៃទី១៤ខែកុម្ភះ នាងបានរៀបចំទិវាការងារមួយ [...]

ថៃ៖ ចាប់ផ្ដើមប្រកួត យក​ឯកត្តកម្ម​«ខាង​ថើបគ្នា»​បាន​យូ​ជាងគេ (វីដេអូ)

ថៃ៖ ចាប់ផ្ដើមប្រកួត យក​ឯកត្តកម្ម​«ខាង​ថើបគ្នា»​បាន​យូ​ជាងគេ (វីដេអូ)

បណ្ដាជនថៃ ចំនួន៩គូរ បានចាប់តាំងពីថ្ងៃអង្គារទី១២ខែកុម្ភះមក ការប្រកួតប្រលងប្រណាំង យ៉ាងពិសេសមួយ ដែលនឹង​អាចដណ្ដើមយក ឯកត្តកម្មពិភពលោក ខាង«ថើបជញ្ជក់គ្នា» បានយូរជាងគេ។ ជាកម្មវិធីមួយ សម្រាប់ចូលរួមជាមួយបុណ្យ​នៃសេចក្ដីស្រឡាញ់ ថ្ងៃទី១៤ខែកុម្ភះ។


កម្មវិធី ដណ្ដើមឯកត្តកម្មពិភពលោក ខាង«ថើបជញ្ជក់គ្នា» បានចាប់ផ្ដើមហើយ។

អ្នកដែលអាចបំបែកឯកត្តកម្មនេះបាន ត្រូវថើបជញ្ជាក់មាត់គ្នាជាប់រហូត យ៉ាងហោចណាស់ដល់ទៅ៥០ម៉ោង២៥នាទី និង​មួយវិនាទី ដោយមិនបានដាក់មាត់ចេញពីគ្នា សូម្បីបន្តិចឡើយ។ កាលពីឆ្នាំមុន អ្នកដែលឈ្នះក្នុងការ«ថើបជញ្ជាក់មាត់គ្នា» បានយូរជាងគេនេះ ជាយុវជនស្រឡាញ់ភេទដូចគ្នាពីរនាក់ ហើយបានដាក់តំណែងរបស់ខ្លួន ទៅក្នុងការប្រកួតនេះ ដើម្បី​ចូលរួមប្រកួតឡើងវិញ ក្នុងការដណ្ដើមយកឯកត្តកម្មនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...