Posts by "បុរស"

អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា ៖ ការបោះឆ្នោត ជាប្រវត្តិសាស្រ្ត ?

អ៊ុងសាន ស៊ូជី នៅមីយ៉ាន់ម៉ា ៖ ការបោះឆ្នោត ជាប្រវត្តិសាស្រ្ត ?

តាមអ្នកនាំពាក្យ គណបក្សសម្ពន័្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ(LND) ដែលជាគណបក្សប្រឆាំងរបស់លោកស្រី អ៊ុង សាន ស៊ូជី បាននិយាយថា លោកស្រី ស៊ូជី បានឈ្នះកៅអី សភាជាលើកដំបូង ក្នុងអាជីពនយោបាយរបស់គាត់ នៅមណ្ឌល «កាវមូ» ស្ថិតនៅក្នុងតំបន់ជនបទមួយ ចំងាយប្រមាណជា ពីរម៉ោង ពីទីក្រុងរ៉ុងហ្គូន។ ជាលទ្ធផលមិនផ្លូវការ នៃការបោះឆ្នោត ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យទី១ ខែមេសា​ កន្លងមក ហើយលទ្ធផលជាផ្លូវការ ត្រូវគេរំពឹងថា នឹងចេញនៅមួយសប្តាហ៍ទៀត។ ប៉ុន្តែពួកអ្នកមានសមានចិត្ត ជិតស្និតនឹង គណបក្សប្រឆំាង បានប្រញ៉ាប់ប្រញ៉ាលប្រកាស ទទួលស្គាល់ ជ័យជំនះនេះ រួចទៅហើយ។

ទាំងនេះយោងតាម [...]

ហ្គូលហ្គល (Google) បើកសេវាជួលខ្សែភាពយន្ត នៅបារំាង

ហ្គូលហ្គល (Google) បើកសេវាជួលខ្សែភាពយន្ត នៅបារំាង

បន្ទាប់ពីសហរដ្ឋអាមេរិច កាណាដា ចក្រភពអង់គ្លេស និងជប៉ុន ហ្គូលហ្គល Google បានប្រកាស ពីការជួលខ្សែភាពយន្ត នៅបារំាង។ ហ្គូហ្គល ហ្រ្វង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៩​មិនា តាមគេហទំព័ររបស់ខ្លួនថា « ខ្សែភាពយន្ត​ខ្នាតធំ​ ខ្សែភាពយន្ដភាគ និងខ្សែរវីដេអូ រាប់រយ របស់ហូលីវូត និងរបស់បារាំង នឹងត្រូវដាក់អោយជួល សំរាប់អតិថិជន ចាប់ពីថ្ងៃនេះតទៅ »។

ខ្សែភាពយន្តទាំងនោះ មានជាអាថ៌  ខ្សែភាពយន្តថ្មីៗ ដែលគេដាក់អោយជួល មានតម្លៃខ្ពស់បំផុត ៣,៩៩អឺរ៉ូ មានគុណភាព ច្បាស់ HD និងសន្ទនាជាភាសាបារំាង [...]

អេនជេលីណា ជូលី ពន្ញាក់​សហគមន៍អន្តរជាតិពី ខ្សែភាពយន្តដំបូងរបស់ខ្លួន

អេនជេលីណា ជូលី ពន្ញាក់​សហគមន៍អន្តរជាតិពី ខ្សែភាពយន្តដំបូងរបស់ខ្លួន

ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ១៨ កុម្ភៈ ឆ្នាំ ២០១២

តាមផលិតការនីខ្សែភាពយន្តរូបនេះ ខ្សែភាពយន្តរបស់គាត់រឿង​ នៅដែនដីឈាមនិងភាពផ្អែមល្ហែម​​​ Au pays du Sang et du Miel ចង់បង្ហាញពី « សំរែកទ្រហោហ៊ីងកង » លាយឡំ នឹងការប្រកាសអោយគេឯងដឹង ពីស្ថានភាពផ្សេងៗនៅក្នុងប្រទេសស៊ីរី ។

តាំងពីឆ្នាំ ២០០១ មក អេនជេលីណា ជូលីបានបំពេញបេសកកម្ម តាមផ្លូវមនុស្សធម៌ជាច្រើន នៅក្នុងពិភពលោក ដូចជា : ប្រទេស ស្យ៊េរ៉ា ឡឺអូន (Sierra Leone) ដាហ្វួរ (Darfour) កម្ពុជា (Cambodge) កូតឌីវ័រ (Côte d'Ivoir) លីបង់​(Liban) ជាដើម។ ដូច្នេះវាមិនមែនជារឿងមួយ ដែលគួរឲ្យឆ្ងល់នោះទេ [...]

ផ្ទះរបស់ អូសាម៉ា​ ប៊ីនឡាដេន ត្រូវបានគេឈូសចោល នៅប៉ាគីស្ថាន

ផ្ទះរបស់ អូសាម៉ា​ ប៊ីនឡាដេន ត្រូវបានគេឈូសចោល នៅប៉ាគីស្ថាន

ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ២៨ កុម្ភៈ ឆ្នាំ ២០១២

ទីភ្នាក់ងារពត៌មានបារាំង AFP បានផ្សាយនៅសប្តាហ៍នេះ ពីភូមិគ្រឹៈអាប៊ូតតាបាត នៅប៉ាគីស្ថាន ដែលត្រូវបានគេឈូសរំលើងចោល ភូមិគ្រឹៈដែល អូសាម៉ា ប៊ីនឡាបាន​ រស់នៅយ៉ាងហោចណាស់៥ឆ្នាំ មុនពេលគាត់ ត្រូវបានសំលាប់ដោយកងកំលាំង ឆត្រ័យោងអាមេរិច កាលពីខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ។ កាលពីថ្ងៃសៅរ៍នេះ ការបំផ្លាញភូមិគ្រឹៈ កំពស់៣ជាន់ ដែលស្ថិតនៅតំបន់ ជាយក្រុងដ៏ស្ងប់ស្ងាត់ ប៉ែកភាគខាងជើងនៃប្រទេស ក្រោមការយាមកាម យ៉ាងតឹងរឹង គ្មានឈប់ឈរ ពីសំណាក់កងកំលាំងនគរបាល ហើយការវាយកំទេចនេះ ធ្វើឡើងក្នុងរយៈពេល មិនដល់២ថ្ងៃផង។ អ្នកទទួលខុសត្រូវរក្សាសន្តិសុខ ជនជាតិប៉ាគីស្ថាន នៅខាងក្រៅភូមិគ្រឹះ [...]

របំាប្រពៃណី - សាលារបាំ អប្សរាពេជ្រ សំរាប់មនុស្សជំទង់ មិនទាន់ចេះ

របំាប្រពៃណី - សាលារបាំ អប្សរាពេជ្រ សំរាប់មនុស្សជំទង់ មិនទាន់ចេះ

របាំអប្សរា ដែលតំណាងអោយ អត្តសញ្ញាណជាតិខ្មែរ ដែលត្រូវបានគេបង្រៀន នៅគ្រប់ទីកន្លែង ហើយជាពិសេស នោះគឺទៅលើកុមារក្មេងៗ នៅតាមសាលារៀន ឬអង្គការនានា ឬតាមលក្ខណៈគ្រួសារ ។ យុវតីម្នាក់មានវ័យ ២៧ឆ្នាំឈ្មោះ សែន ពេជ្រ គាត់ទើបតែបាន បើកសាលារបាំ អប្សរាផ្ទាល់ខ្លួនមួយ ឈ្មោះថា អប្សរាពេជ្រ (Apsara Pich) នៅទីក្រុងភ្នំពេញ ដើម្បីបើកឱកាសអោយដល់ យុវជនជំទង់ៗ​ មិនទាន់ចេះសោះទាំងនោះ អោយបានបង្ហាញ នូវបទពិសោធរបស់ពួកគេផងដែរ។

តាមកិច្ចសំភាស របស់កាសែត petitjournal.com បានសួរជាសំនួរថា តើយុវតី សែន ពេជ្រ បានប្រាប់ពីហេតុផលអ្វីខ្លះ ក្នុងការបើក សាលាអប្សរាពេជ្រ ជាលើកដំបូងនេះ ? [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...