ផ្ទះរបស់ អូសាម៉ា​ ប៊ីនឡាដេន ត្រូវបានគេឈូសចោល នៅប៉ាគីស្ថាន

Loading...
  • ដោយ: បុរស
  • កែប្រែចុងក្រោយ: March 05, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយ ៖ បុរស boros - ភ្នំពេញ ថ្ងៃ ទី ២៨ កុម្ភៈ ឆ្នាំ ២០១២

ទីភ្នាក់ងារពត៌មានបារាំង AFP បានផ្សាយនៅសប្តាហ៍នេះ ពីភូមិគ្រឹៈអាប៊ូតតាបាត នៅប៉ាគីស្ថាន ដែលត្រូវបានគេឈូសរំលើងចោល ភូមិគ្រឹៈដែល អូសាម៉ា ប៊ីនឡាបាន​ រស់នៅយ៉ាងហោចណាស់៥ឆ្នាំ មុនពេលគាត់ ត្រូវបានសំលាប់ដោយកងកំលាំង ឆត្រ័យោងអាមេរិច កាលពីខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ។ កាលពីថ្ងៃសៅរ៍នេះ ការបំផ្លាញភូមិគ្រឹៈ កំពស់៣ជាន់ ដែលស្ថិតនៅតំបន់ ជាយក្រុងដ៏ស្ងប់ស្ងាត់ ប៉ែកភាគខាងជើងនៃប្រទេស ក្រោមការយាមកាម យ៉ាងតឹងរឹង គ្មានឈប់ឈរ ពីសំណាក់កងកំលាំងនគរបាល ហើយការវាយកំទេចនេះ ធ្វើឡើងក្នុងរយៈពេល មិនដល់២ថ្ងៃផង។ អ្នកទទួលខុសត្រូវរក្សាសន្តិសុខ ជនជាតិប៉ាគីស្ថាន នៅខាងក្រៅភូមិគ្រឹះ ដែលយាមកាមដោយកងកំលាំងនគរបាល ប្រហែល១០០នាក់ បានប្រកាស ឲ្យដឹងថា ‘’ ការវាយកំទេចនេះ គឺត្រូវបានបញ្ចប់ ផ្ទះកំពស់៣ជាន់ ត្រូវបានគាស់រំលើង ‘’។

និមិត្តសញ្ញាឈឺចាប់សំរាប់ប៉ាគីស្តង់

មាននៅសល់តែ ជញ្ជាំងការពារភូមិគ្រឹៈខ្ពស់មួយប៉ុណ្ណោះ ដែល មានកំពស់ជាង៤ម៉ែត នៅឈរឆ្គឹង ហ៊ុំពទ្ធ័គំនរកំទេចកំទី បាក់បែក ប៉ែកខាងក្នុង នៅព្រឹកថ្ងៃចន្ទ័។ អ្នកទទួលខុសត្រូវរក្សាសន្តិសុខ ដែលដាក់ពង្រាយនៅទីនោះ បានបន្ថែមថា « យើងមានបញ្ជាអោយ នៅទីនេះ រហូតដល់មានបញ្ជាថ្មី។ ជញ្ចាំងនេះនឹងនៅឆ្គឹង ដដែល ហើយយើងមិនដឹងថា ជញ្ចាំងនេះ នឹងក្លាយទៅជាយ៉ាងដូចម្ដេច នាពេលខាងមុខទេ។ តែជាដំបូង យើងត្រូវយកកំទេចកំទីបាក់បែក ទាំងនោះចេញសិន ។»

ភូមិគ្រឹៈ ដែលស្ថិតនៅ ខាងជើងឆៀងខាងលិច ជាយក្រុង អាប៊ូតតាបាត ហើយមានចំងាយ ប្រហែល២០០ ឬ៣០០ម៉ែត្រ ប៉ុណ្ណោះ ពីសាលាយោធាដ៏ធំមួយ នៃប្រទេស គឺត្រូវបានបំផ្លាញចោល មុនពេលគំរប់ខួបឆ្នាំ លើកទី១នៃ ការវាយសំរុក របស់អាមេរិចកាលពីថ្ងៃទី ២ឧសភា ឆ្នាំមុន។

ប្រតិបត្តិការសំងាត់ នៅលើដែនដីរបស់ប្រទេស មានអធិបតេយ្យពេញលេញមួយនេះ បានបំបាក់មុខយ៉ាងខ្លាំង ទៅយោធា និងរដ្ឋាភិបាលប៉ាគីស្ថាន ។ ការកំនត់ទីតាំង នៃភូមិគ្រឹៈ ត្រូវបានធ្វើអោយឃើញ អំពី អសមត្ថភាព ឫក៏ការចូលដៃជើង នៃយោធាអ៊ីស្លាមរបស់ប៉ាគីស្តង់ ជាស្ថាប័នមានអំណាច នៃប្រទេសមួយ ដែលមានសម្ព័ន្ធភាព ជាមួយសហរដ្ឋអាមេរិច ចាប់តាំងពីឆ្នាំ ២០០១មក។

យើងមិនប្រទះឃើញអ្វីទេ

បើយោងតាមប្រភព កងកំលាំងរក្សាសន្តិសុខប៉ាគីស្ថាន និងសហរដ្ឋអាមេរិច ពួកគេបានឲ្យដឹងថា មេដឹកនាំអាល់ហ្គាយដា បានលាក់ខ្លួននៅទីនោះ ជាង៥ឆ្នំាមកហើយ ។ អ្នកទទួលខុសត្រូវរក្សាសន្តិសុខ បានបញ្ជាក់ថា ‘’ យើងមិនប្រទះឃើញអ្វីនៅទីនោះទេ។ អ្វីៗទាំងអស់ ត្រូវបានអ្នកស៊ើបអង្កេត យកទៅអស់ហើយ’’។  កងកំលាំងនគរបាល ប្រហែលជា ៥០០នាក់ត្រូវបានដាក់ដើម្បី ពង្រឹងសុវត្តិភាព។ ទាហានជាច្រើននាក់ បានដាក់អោយត្រៀម នៅជុំវិញភូមិនោះ។ ភូមិគ្រឹៈ ស្ថិតនៅក្រោម ការឃ្លាំមើល ពីកងកំលាំងរក្សាសន្តិសុខ ចាប់តាំងពីមានការ វាយប្រហារពីអាមេរិចមក។  អូសាម៉ា​  ប៊ីនឡាដេន បានរស់នៅទីនោះ ជាមួយប្រពន្ធ៣នាក់ និងក្មេងៗចំនួន៩នាក់ ដែលក្នុងនោះ មួយចំនួនជាចៅរបស់គាត់។​

សាកសពរបស់គាត់ ត្រូវបានគេទំលាក់ចូលទៅក្នុងទឹកសមុទ្រ ដើម្បីជៀសវាង កុំឲ្យអ្នកដែលចូលចិត្តគាត់ ឃើញផ្នូររបស់គាត់ ដែលជាមេដឹកនាំ នៃការធ្វើភេរវកម្ម កាលពីថ្ងៃទី ១១កញ្ញា ឆ្នាំ២០០១ នៅ សហរដ្ឋអាមេរិច។ ភូមិគ្រឹៈចុងក្រោយរបស់គាត់នេះ បានទាក់ទាញភ្ញៀវទេសចររាល់ថ្ងៃ ប្រហែលជា១០០នាក់ ចូលទៅទស្សនា បន្ទាប់ពីមរណភាពរបស់គាត់ ជាហេតុធ្វើអោយ អាជ្ញាធរមានការព្រួយបារម្មណ៍ ដែលមិនគ្រាន់តែក្លាយជាកន្លែង ទាក់ទាញភ្ញៀវទេសចរ តែបែរជាទៅគោរព វិញ្ញាណក្ខន្ធ របស់គាត់ទៅវិញ ។

អាជ្ញាធរប៉ាគីស្ថាន មិនបានផ្សព្វផ្សាយជាផ្លូវការ លើហេតុផល នៃការវាយកំទេចភូមិគ្រឹៈនេះទេ។

Crédit Photo : Aamir Qureshi. AFP

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...