កូរ៉េខាងត្បូង បន្តសកម្មភាពយោធា ក្រោមក្រសែរភ្នែករបស់ព្យុងយ៉ាង
យោងតាមកាសែតប្រចាំថ្ងៃ របស់បារាំង RFI.fr ដែល ផ្សាយនៅលើ internet ថ្ងៃ ២០ កុម្ភះ ២០១២ បាននិយាយពី ភាពតានតឹងបានកើតមានឡើងវិញ នៅឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិក បានសម្រេចចិត្តបន្ត ធ្វើសកម្មភាពយោធា នៅក្នុងសមុទ្រលឿង បង្កអោយព្យុងយ៉ាង ក្ដៅក្រេបក្រោប ហើយសន្យាថានឹងតបតរ ដោយគ្មានអាសូរ ។
កាលពីព្រឹកថ្ងៃ ច័ន្ទ វិទ្យុជាតិ របស់កូរ៉េខាងជើង បានផ្សព្វផ្សាយ ជាមួយនឹងពាក្យជេរប្រទេច និង ការគំរាមកំហែង ជាចំលើយឆ្លើយតប ដល់ការធ្វើសមយុទ្ធនេះ ដែលកូរ៉េខាងជើង ចាត់ទុកថា ជាការ ប្រកាសសង្គ្រាម ។ ប៉ុន្តែ មេបញ្ជាការកងទ័ព របស់កូរ៉េខាងត្បូង បានរក្សាភាពនឹងនរ ដោយសហការជាមួយ យោធាអាមេរិករ នូវគំរោងការសមយុទ្ធ ប្រឆាំង ប្រព័ន្ធ នាវាមុជទឹក ។
ការហ្វឹកហាត់ទាំងនេះ រួមបញ្ចូល ការបាញ់គ្រាប់ពិតៗ នៅក្នុងសមុទ្រលឿង ជិតព្រំដែនជំលោះ ដែលទាមទារដោយព្យុងយ៉ាង ។ គឺនៅទីនោះហើយដែល នៅខែ វិច្ឆិការ ឆ្នាំ ២០១០ កូរ៉េខាងជើង បានទំលាក់គ្រាប់បែក លើកោះរបស់កូរ៉េខាងត្បូង ដែល បានធ្វើអោយមនុស្សស្លាប់បួននាក់ ក្នុងនោះពីរនាក់ជា ប្រជាជនសមញ្ញ។ ដូច្នេះហើយ ព្រឹកនេះ ដោយបង្ការទុកជាមុន ប្រជាជនកូរ៉េខាងត្បូង ចំនួន ៩០០០នាក់ រស់នៅលើកោះ នៃតំបន់នោះ បានត្រូវបញ្ជាអោយរៀបចំ ភៀសខ្លួន ទៅក្នុងជម្រកសុវត្តិភាព ។
សេអ៊ូល បាននិយាយទុកមុនថា «ខ្លួន មិនត្រូវភ្លេច មេរៀន នៃការប្រយុទ្ធ ជាថ្មី និងជាលើកដំបូងនេះទេ ចាប់តាំងពីការ បញ្ចប់សង្គ្រាមកូរ៉េ ក្នុងឆ្នាំ១៩៥៣ មក ដែលសង្គ្រាមនេះបាន ធ្វើអោយមានការ បែកចែកប្រទេសកូរ៉េ ជាពីរ» ។ ចំណែកឯកូរ៉េខាងជើងវិញ ក៏និយាយដែរថា « ប្រសិនបើ មានការបាញ់បោះ គ្មានការទទួលខុសត្រូវ ដោយពួកមនុស្សចោរម្សៀត ទាំងនេះ ខុសពីការព្រមានរបស់យើង ពូកគេទំាងនោះនឹងរងការតបតរ រាប់ពាន់ម៉ឺនដង ខ្លាំងជាង ការទម្លាក់គ្រាប់បែក នៅកោះ Yeonpyeong ទៅទៀត » ។ ពត៌មាននេះ អៈអាងដោយ ទីភ្ញាក់ងារេបស់ ប្រទេសកូរ៉េខាងជើង សំរាប់ គណៈកម្មការ នៃការរួមរួបប្រទេសកូរ៉េទាំងពីរ ។
ទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងសំរាប់ការរួមរួបប្រទេសកូរ៉េទាំងពីរ របស់កូរ៉េខាងត្បូង បានអៈអាងថាការហ្វឹកហាត់នេះ បំរើអោយសន្តិសុខជាតិតែប៉ុណ្ណោះ និង មិនប៉ះពាល់សោះឡើយ ទៅនឹងទំនាក់ទំនងរបស់កូរ៉េទាំងពីរ ។
កិច្ចប្រតិបត្តិការសមយុទ្ធ នៅថ្ងៃច័ន្ទទី ២០ ខែកុម្ភៈនេះ បានបញ្ចប់ទៅធម្មតា ទោះបើមានការគំរៀមកំហែង របស់កូរ៉េខាងជើង ក៏ដោយ ។ ប៉ុន្តែការប្រកាសរបស់ សេអ៊ូល អំពី ការជល្លៀស ប្រជាពលរដ្ឋស្លួតត្រង់ គឺជាការប្រកាសពិតប្រាកដ មួយ ដោយមូលហេតុ មកពីភាពតានតឹង រវាងកូរ៉េទាំងពីរ នៅតែមាន ហើយប្រទេសកូរ៉េខាងជើង នៅតែចង់បង្ហាញពី អាកប្បកិរិយាមិនផ្លាស់ប្តូរ របស់របបសឹក ថ្វីបើ នៃមេដឹកនាំរបស់ខ្លួន លោក Kim Jong-il បានស្លាប់ កាលពីចុងខែធ្នូ ហើយកូនប្រុស Kim Jong-un ដែលមានអាយុ មិនដល់៣០ឆ្នាំផងនោះ បានស្នងតំណែង ក៏ដោយ ។