« កំណត់ត្រា » និយមន័យ ប្រភេទ ប្រភព និង សារៈសំខាន់
រឿងរ៉ាវទាំងឡាយក្នុងពិភពលោកយើងនេះ តែងតែកើតមានឡើងជាលំដាប់ឥតឈប់ មិនថារឿងល្អ ឬអាក្រក់។ មិនថាមនុស្ស ឬសត្វ គឺមិនអាចចងចាំ តាមរយៈខួរក្បាល នូវរឿងរ៉ាវទាំងអស់នោះ ពេញមួយជីវិត របស់ពួកគេ បានឡើយ។ ក្នុងចំណោមប្រភេទសត្វទាំងអស់ មានតែមនុស្សប៉ុណ្ណោះ ដែលមានវិធី ដោះស្រាយល្អ ជាងគេ នៅក្នុងការកត់សម្គាល់រឿងរ៉ាវទាំងឡាយ តាមមធ្យោបាយផ្សេង ពីការផ្ទុកទិន្នន័យក្នុងខួរក្បាល ថាតើរឿងរ៉ាវមួយណា ដែលបាន កំពុង នឹងកើតមានឡើង ចំពោះពួកគេ។ មធ្យោបាយនោះ គឺ ការធ្វើកំណត់ត្រា។
១. តើកំណត់ត្រាជាអ្វី?
កំណត់ត្រា ឬកំណត់ហេតុ ឬទិន្នានុលេខន៍ ឬកំណត់ហេតុប្រចាំថ្ងៃ [...]