Posts by "មនោរម្យ.អាំងហ្វូ"

បាល់ទាត់​ពិភពលោក៖ ម៉ារ៉ុក​រក​គ្រាប់​បាល់​ឲ្យ​ជ័យជំនះ​ទៅ​អៀរ៉ង់

បាល់ទាត់​ពិភពលោក៖ ម៉ារ៉ុក​រក​គ្រាប់​បាល់​ឲ្យ​ជ័យជំនះ​ទៅ​អៀរ៉ង់

ជាគ្រាប់បាល់ របស់កីឡាករ «Aziz Bouhaddouz» ខ្សែការពារ របស់ក្រុម ម៉ារ៉ុក ដែលប្រើក្បាលរុញ ដើម្បីបញ្ឈៀសបាល់ ពីជើងខ្សែប្រយុទ្ធក្រុម អៀរ៉ង់ តែបែរជាចូលទៅក្នុងទីខ្លួនឯង បង្កើតជ័យជំនះ (០-១) និង៣ពិន្ទុ ឲ្យក្រុមអៀរ៉ង់ នៅក្នុងពូល B ទៅវិញ។ ហើយគ្រាប់បាល់នេះទៀតសោធ រកបាននៅចុងបញ្ចប់ (៩០+៥នាទី) នៃការប្រកួតជម្រុះ រវាងក្រុមទាំងពីរ ក្នុងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

បើមើលពីសាច់បាល់វិញ តាមពិតទៅ ក្រុមម៉ារ៉ុក បានគ្របដណ្ដប់ ទៅលើសាច់បាល់ សឹងតែពេញមួយប្រកួត និងមានឱកាសច្រើន ក្នុងការរកគ្រាប់បាល់ ខណៈក្រុម អៀរ៉ង់ ឯណោះវិញ ត្រូវធ្វើយ៉ាងណា ដើម្បីនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកនេះ ឲ្យបានយូរបំផុត។ ហើយទៅចុងបញ្ចប់ គឺជាអ្វី ដែលក្រុម អៀរ៉ង់ បានសង្ឃឹម ដោយរកបានបីពិន្ទុ ពីកំហុសរបស់ខ្សែការពារ ម៉ារ៉ុក។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ម៉ារ៉ុក និងក្រុម អៀរ៉ង់៖

សម រង្ស៊ី៖ ទណ្ឌកម្ម​ដាក់​លើ ហ៊ីង ប៊ុនហៀង គឺ​សំដៅ​ ហ៊ុន សែន

សម រង្ស៊ី៖ ទណ្ឌកម្ម​ដាក់​លើ ហ៊ីង ប៊ុនហៀង គឺ​សំដៅ​ ហ៊ុន សែន

«គោលជំហរ និងនយោបាយ សហរដ្ឋអាមេរិក នៅពេលនេះ នឹងនាំទៅដល់ការចោទប្រកាន់ ទាំង ហ៊ីង ប៊ុនហៀង ទាំង ហ៊ុន សែន ថាពីរនាក់នេះជាជនឧក្រិដ្ឋ ពាក់ព័ន្ធក្នុងអំពើភេរវកម្ម ដ៏ឃោរឃៅមួយ ដែលតុលាការអន្តរជាតិ ត្រូវតែផ្តន្ទាទោសជាចាំបាច់» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការថ្លែងរបស់លោក សម រង្ស៊ី ធ្វើឡើង​នៅលើបណ្ដាញសង្គម ក្នុងយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅពីរ-បីថ្ងៃ ក្រោយការដាក់លោក ហ៊ីង ប៊ុនហៀង ឧត្ដមសេនីយ៍ផ្កាយ៤ និងជាមេបញ្ជាការ កងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលរងការបង្កទ្រព្យ ហាមជាន់ទឹកដីអាមេរិក និងហាមទំនាក់ទំនង ជាមួយជនជាតិអាមេរិក ពីសំណាក់ក្រសួង​រតនាគារ​ជាតិ​អាមេរិក។

[...]

បាល់ទាត់​ពិភពលោក៖ អ៊ុយរ៉ូហ្គាយ​យក​ឈ្នះ​អេហ្ស៊ីព​នៅ​ចុង​ម៉ោង

បាល់ទាត់​ពិភពលោក៖ អ៊ុយរ៉ូហ្គាយ​យក​ឈ្នះ​អេហ្ស៊ីព​នៅ​ចុង​ម៉ោង

អាចនិយាយបានថា ជាក្រុមខ្លាំង ទល់នឹងក្រុមខ្លាំង នៅក្នុងពូល A នៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨នេះ។ ក្រុមទាំងសងខាង មានឱកាសវាយបក និងទាត់បញ្ចូលទី តែរៀងៗខ្លួន តែខ្សែការពារ និងកីឡាករចាំទី នៃក្រុមនីមួយៗ សុទ្ធតែមានថ្វីជើង និងថ្វីដៃ ក្នុងការទប់គ្រាប់បាល់ បានទាំងអស់។

ប៉ុន្តែនៅនាទីទី ៩០ គេអាចនិយាយថា ក្រុមអេហ្សីពបានធ្លាក់ជើង និងធ្វេសប្រហែស តែបន្តិចប៉ុណ្ណោះ តែគ្រប់គ្រាន់ដើម្បីឲ្យកីឡាករ «Jose Maria Gimenez» របស់ក្រុម អ៊ុយរ៉ូហ្គាល ប្រើក្បាលរុញបាល់ បញ្ចូលទីរបស់ក្រុម អេហ្សីព បន្ទាប់ពីទទួលបាល់ ពីស្លាបខាងស្ដាំ។ នៅសល់ប៉ុន្មាននាទីទៀត រួមទាំងការបន្ថែមម៉ោងផង ក្រុម អេហ្ស៊ីព ខំប្រឹងវាយសម្រុក ដើម្បីរកគ្រាប់បាល់ស្មើពិន្ទុវិញ តែពិបាកបន្តិច ជាពិសេសនៅចំពោះ ការចុះមកការពារសឹងតែទាំងអស់ ពីសំណាក់ក្រុម អ៊ុយរ៉ូហ្គាយ។

» វីដេអូសង្ខេប នៃការប្រកួត អេហ្សីព-អ៊ុយរ៉ូហ្គាយ៖

ហ៊ីង ប៊ុនហៀង ប្រតិកម្ម​តប​អាមេរិក​ខ្លាំងៗ... ថា​នឹង​ប្ដេជ្ញាការពារ ហ៊ុន សែន និង​គ្រួសារ

ហ៊ីង ប៊ុនហៀង ប្រតិកម្ម​តប​អាមេរិក​ខ្លាំងៗ... ថា​នឹង​ប្ដេជ្ញាការពារ ហ៊ុន សែន និង​គ្រួសារ

បើរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់លោក ហ៊ីង ប៊ុនហៀង ចូលក្នុងបញ្ជីខ្មៅ នៃការបង្កកទ្រព្យសម្បត្តិ និងការហាមជាន់ទឹកដីអាមេរិនោះ ក៏ព្រោះតែប្រទេសមហាអំណាច បានរកឃើញថា លោកមេបញ្ជាការ កងអង្គរក្ស​នាយករដ្ឋមន្ត្រី​រូបនេះ មានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងនៅពីក្រោយ នៃការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ និងការបង្ក្រាបនានា ដែលធ្វើឲ្យមានស្លាប់ និងរបួសជាច្រើន។

ផ្ទុយទៅវិញ នៅក្នុងប្រតិកម្មដោយផ្ទាល់ របស់លោក ទៅនឹងទណ្ឌកម្មខាងលើ លោក ហ៊ីង ប៊ុនហៀង ដែលជាមនុស្សជំនិត របស់លោក ហ៊ុន សែន បានថ្លែង ទៅកាន់សហរដ្ឋអាមេរិកថា លោកត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​«វាយបក​​ទៅ​លើ​ជន​អាមេរិក​ណា ​ដែល​មិន​គោរព​នូវ​អធិបតេយ្យភាព ​នៃ​ប្រទេស​ឯករាជ្យ​មួយ​ ព្រម​ទាំង​មាន​មហិច្ឆតា​ឈ្លានពាន» ​មក​លើ​ប្រទេស​កម្ពុជា ហើយដែល​ថែម​ទាំង​បាន​​«គាំទ្រ និង​ញុះញង់​ពួកក្បត់​ជាតិ​» ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា។

[...]

ឈាង វុន៖ ជន​ទំនើង ជា​ជន​ដែល​ឈ្មូសឈ្មុល​​ការពារ​​ប្រយោជន៍​ប្រទេស

ឈាង វុន៖ ជន​ទំនើង ជា​ជន​ដែល​ឈ្មូសឈ្មុល​​ការពារ​​ប្រយោជន៍​ប្រទេស

ប្រសិនជាលោក ហ៊ុន សែន ធ្លាប់ហៅមនុស្ស ដែលប្រព្រឹត្តិកំហុស ឬមនុស្ស ដែលលោកមិនពេញចិត្ត ថាជាជនទំនើងនោះ ប្រហែលជាលោកនាយករដ្ឋមន្ត្រី មិនស្គាល់ច្បាស់ នូវពាក្យ«ទំនើង»នេះ ដូចលោក ឈាង វុន មន្ត្រីក្រោមបង្គាប់លោកនោះទេ។ សម្រាប់តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភារូបនេះ បានពន្យល់ថា ពាក្យ«ជនទំនើង»នេះ មានន័យជាវិជ្ជមាន។

ការបកស្រាយរបស់លោក ឈាង វុន ធ្វើឡើងដើម្បីតបទៅនឹងការរិះគន់ ដែលបានផ្ទុះឡើងព្រោងព្រាត ចំពោះទស្សនៈផ្ទាល់ខ្លួនរបស់លោក ដែលហៅជំនួបរវាងលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងលោក គីម ជុង-អ៊ុន (Kim Jong-Un) ប្រមុខដឹកនាំកូរ៉េខាងជើង ថាជា«ជំនួបរវាង ក្មេងទំនើង និងចាស់ទំនើង»។ ទស្សនៈនោះ ត្រូវបានអ្នកនាំពាក្យរដ្ឋសភា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងវិមានរដ្ឋសភា កាលពីព្រឹក ថ្ងៃទី១២ ខែមិថុនា ពោលគឺប៉ុន្មានម៉ោងក្រោយជំនួប របស់មេដឹកនាំទាំងពីរ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...