
សម រង្ស៊ី ទម្លាយពីយុទ្ធសាស្ត្រ«ផាត់ ហ៊ុន សែន ចោល»
នៅចំពោះ «ដំណោះស្រាយរួម»មួយ ដែលក្រុមមេដឹកនាំប្រឆាំង បាននិយាយថា ត្រូវទាមទារឲ្យខាងតែបាន សម្រាប់ជាច្រកចេញ ពីវិបត្តិនយោបាយសព្វថ្ងៃ ត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ជា«ដំណោះស្រាយ» ដែលគ្មានរូបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ដំណោះស្រាយ«រួម»ទាំងនោះ ត្រូវបានមេដឹកនាំប្រឆាំងរូបនេះ ពន្យល់ឲ្យដឹង នៅក្នុងសិក្ខាសាលាស្តីពី «សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា (ត្រូវជាព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា) ក្នុងក្រុង ឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។
លោក សម រង្ស៊ី បានរៀបរាប់ពីដំណោះស្រាយរួមនោះ រួមមានមិនរំលាយគណបក្សសង្គ្រោះជាតិ - ដោះលែងលោក កឹម សុខា ប្រធានគណបក្ស - ដោះលែងអ្នកទោសនយោបាយទាំងអស់ - ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ លើសកម្មជនគណបក្សសង្គ្រោះជាតិ [...]