
រ៉ូណាល់ដូ ពាក់ស្បែកជើងពិសេសថ្មីដើម្បីប្រកួតទល់ក្រុមប៉ារីស
យកឱកាស នៃការប្រកួតបាល់ទាត់ ដែលពិភពលោកកំពុងតាមដាន ដើម្បីបង្ហាញស្បែកជើង ក្រាំប៉ុង (Crampon) ដ៏ពិសេសថ្មីមួយគូ ដែលឆ្នៃម៉ូដោយលោក គីម ចន (Kim Jones) អ្នកបង្កើតម៉ូតជាតិអង់គ្លេសដ៏ល្បី។ គឺនៅក្នុងការប្រកួត«ត្រឡប់» នៃវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្នុងក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» រវាងក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) និងក្រុម រៀលម៉ាឌ្រីត (Real Madrid) ថ្ងៃទី៦ ខែមីនានេះ ដែលកីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) គ្រោងនឹងពាក់ស្បែកជើងនេះ ដើម្បីចូលប្រកួត។
ស្បែកជើង ដែលមានឈ្មោះ «Mercurial Superfly 360» ត្រូវបានបង្ហាញជាសាធារណៈ កាលពីប៉ុន្មានថ្ងៃមុន និងត្រូវបានឆ្នៃម៉ូដ ដោយលោក គីម ចន ដែលធ្លាប់ជានាយក ខាងរចនាម៉ូដ របស់សហគ្រាស «Louis Vuitton» យីហោដ៏ល្បីមួយ [...]