ត្រាំ៖ «យើង​គួរ​សាក​ល្បង​ប្រព័ន្ធ​ប្រធានាធិបតី​មួយ​ជីវិត»

ថ្លែងនៅចំពោះក្រុមសប្បុរសជន របស់គណបក្សសាធារណៈរដ្ឋ នៅក្នុងភូមិគ្រឹះរបស់លោក នាក្រុងឆ្នេរសមុទ្រ «Mar-a-Lago» លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានអបអរសាទរប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលត្រូវបានគេមើលឃើញថា ចង់បន្តអំណាចរបស់ខ្លួន ដោយលប់ចោល នូវអាណត្តិប្រធានាធិបតី ចំនួនពីរអាណត្តិ នៅក្នុងប្រទេសចិន។
ត្រាំ៖ «យើង​គួរ​សាក​ល្បង​ប្រព័ន្ធ​ប្រធានាធិបតី​មួយ​ជីវិត»
ពីឆ្វេងទៅស្ដាំ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក ស៊ី ជីនពីន ប្រធានាធិបតីចិន។ (រូបថត Reuters)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 05, 2018
  • ប្រធានបទ: ចិន-អាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ពីពេលនេះតទៅ គាត់នឹងក្លាយជាប្រធានាធិបតី រហូតមួយជីវិតហើយ គឺប្រធានាធិបតីមួយជីវិត... ហើយគាត់ជាមនុស្សអស្ចារ្យណាស់!» នេះ ជាសំដីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានធ្វើឡើង ជាលក្ខណៈឯកជន សំដៅទៅលោក ស៊ី ជីងពីង (Xi Jinping) ប្រធានាធិបតីចិន។ ខ្សែអាត់ថតសម្លេងនេះ ត្រូវបានបណ្ដាញទូរទស្សន៍ «CNN» របស់អាមេរិកទទួលបាន ហើយយកមកផ្សាយផ្សាយ ជាសាធារណៈ កាលពីម្សិលម៉ិញ។

លោក ដូណាល់ ត្រាំ បានថ្លែងដូច្នេះ នៅចំពោះក្រុមសប្បុរសជន របស់គណបក្សសាធារណរដ្ឋ នៅក្នុងភូមិគ្រឹះរបស់លោក នាក្រុងឆ្នេរសមុទ្រ «Mar-a-Lago» ស្ថិតនៅខាងកើតរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក បានថ្លែងបន្តថា៖ «ចូរសម្លឹងមើលមើល៍! គាត់មានសមត្ថភាព អាចធ្វើដូច្នេះបាន ខ្ញុំគិតថាវាជារឿងល្អណាស់! ប្រហែលជាយើងគួរសាកល្បង ធ្វើអញ្ចឹង នៅថ្ងៃណាមួយ»។

ការថ្លែងឡើង របស់ប្រធានាធិបតីអាមេរិកខាងលើនេះ បានបង្កឲ្យ​ក្រុមសប្បុរសជន ផ្ទុះជាសំណើចខ្លាំងឡើង។ ការអះអាងនេះ បានបន្ថែមរឿងរ៉ាវមួយទៀត សម្រាប់លោក ដូណាល់ ត្រាំ ដែលកំពុងរងការរិះគន់ស្រាប់ អំពីការអាក់ខាន មិនឃើញធ្វើការថ្កោលទោស ចំពោះការប្រើកណ្ដាប់ដៃដែក នៃការកាន់អំណាច របស់លោក ស៊ី ជីងពីង នៅក្នុងរយៈកាល​កន្លងមក។

គណបក្សកុម្មុយនីស្ដ៍ចិន បានប្រកាសកាលពីថ្ងៃអាទិត្យនេះ ថាខ្លួនមានគម្រោងចង់លប់ចោល នូវការកំណត់អាណត្តិប្រធានាធិបតីចិន ចំនួនពីរអាណត្តិ ចេញពីក្នុងរដ្ឋធម្មនុញ្ញ។ គម្រោងធ្វើវិសោធនកម្ម លើរដ្ឋធម្មនុញ្ញ នឹងអនុញ្ញាតឲ្យលោក ស៊ី ជីងពីង ដែលបានស្ថិតក្នុងតំណែង ជាប្រធានាធិបតីចិន តាំង​ពី​ខែ​មីនា ឆ្នាំ២០១៣មកនោះ អាចបន្តតំណែង រហូតលុះត្រាអស់ជីវិតបាន។ គម្រោងខាងលើ នឹងត្រូវអនុម័ត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...