Posts by "ក. ស្រីនាង"

Cambodian Idol៖ គណកម្មការ​ស្ដាយ​នាង​តូច សុវត្ថិឌី ធារិកា

Cambodian Idol៖ គណកម្មការ​ស្ដាយ​នាង​តូច សុវត្ថិឌី ធារិកា

ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គ របស់កម្មវីធី ខេមបូឌៀន អាយឌល (Cambodian Idol) មក បេក្ខនារី សុវត្ថិឌី ធារិកា បានឈាន មកដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័តទៅហើយ តែគួរឲ្យសោកស្តាយ ព្រោះនាង​តូច (ងារ​ដែល​អ្នកគាំទ្រហៅ) រូបនេះ មិនអាចមានវត្តមានបន្ត ក្នុងកម្មវីធីនេះតទៅទៀតឡើយ ដោយសារ​តែ​សម្លេង នៃការផ្ញើសារគាំទ្រ ទទួលបានតិចជាងគេ។

បេក្ខនារី ដែលមានសម្លេងហួសមាឌ វ័យ ១៧ ឆ្នាំ និងជាអ្នករស់នៅរាធានីភ្នំពេញរូបនេះ បានបញ្ចេញ​អស់​ពីសមត្ថភាព ក្នុងការបកស្រាយបទចម្រៀង ទៅតាមការតម្រូវ របស់កម្មវីធីនេះ។ នៅសប្តាហ៍ទី៨ នេះ នាង​តូច បានបកស្រាយចម្រៀងចំនួន ៣ បទ ពីរបទច្រៀងទោលចំនួនពីរបទ ទី១ នៅសុខៗ មានអារម្មណ៍​ចង់​យំ ទី២ភ្លៀង និងបទទី៣ ច្រៀងរួមជាមួយលោក ព្រាប សុវត្ថិ មានចំណងជើងថា ចប់ដោយគ្មានវាចារ ។

» កញ្ញា ឱក សុគន្ធកញ្ញា អ្នកចម្រៀងល្បី និងជាគណកម្មការមួយរូប ថ្លែងស្ដាយបេក្ខនារី ធារិកា៖

គេចម៉ូតូទៅបុករថយន្តដឹកកម្មករ ស្លាប់និងរបួស​ច្រើននាក់

គេចម៉ូតូទៅបុករថយន្តដឹកកម្មករ ស្លាប់និងរបួស​ច្រើននាក់

ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍មួយ រវាងរថយន្តកុងតឺន័រ និងរថយន្តដឹកកម្មករ ដែលបានកើតឡើង នៅ​ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ០៦និង ២០នាទី នៅមុខមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្ត​កំពង់ស្ពឺ ស្ថិតក្នុងសង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៣១នាក់។ នេះបើ​តាមការផ្សាយ របស់ទំព័រហ្វេសប៊ុក ដាក់ឈ្មោះ «បេឡាជាតិ​របប​សន្តិសុខ​សង្គម (បសស)» របស់ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់​ចរាចរណ៍​នេះកើត​មាន គឺដោយសារតែរថយន្តកុងតឺន័រ បាន​ព្យាយាម​បើកគេចពីម៉ូតូ តែជាអកុសល ក៏ជ្រុលចង្កូត ទៅបុកជាមួយរថយន្ត ដឹកកម្មករកម្មការនី បណ្តាលឱ្យស្លាប់ និង​រងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន០៦នាក់, គ្លីនិក អ៊ុំ សារ៉ន ១២នាក់ និងគ្លីនិក សុខ ណា ១៣នាក់។

[...]
ក្រសួង​អប់រំ​បើក​យុទ្ធនាការ​ផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​ចូល​រៀន

ក្រសួង​អប់រំ​បើក​យុទ្ធនាការ​ផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​ចូល​រៀន

យោងតាមការផ្សាព្វផ្សាយ របស់គេហទំព៍រក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នេះ បានបញ្ជាក់ថា ក្រសួងនឹងធ្វើយុទ្ធនាការផ្សាព្វផ្សាយ អំពីការចុះឈ្មោះចូលរៀន និងជំរុញការបន្តការសិក្សា របស់​សិស្សគ្រប់កម្រិត សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦។

ក្រសួងបើកយុទ្ធនាកាផ្សាយនេះ ក្នុងគោលបំណង រំលឹកដល់មាតាបិតា អាណាព្យាបាល ដែលមាន កូន​ចៅ​គ្រប់អាយុ ០៦ ឆ្នាំ ដើម្បីនាំទៅចុះឈ្មោះចូលរៀន និងជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្ស ឲ្យបន្ត​ការ​សិក្សា​ទៅមុខទៀត។ នេះបើតាម សេចក្ដីប្រកាសដដែលនោះ។

នៅក្នុងឆ្នាំសិក្សាថ្មីនេះ ២០១៥-២០១៦ នឹងត្រូវចាប់ផ្ដើម ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដោយកំណត់យកថ្ងៃ សម្រាប់បើកបវេសនកាល នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៥ ខាង​មុខ។

ការបើកបវេសនកាល នៅក្នុងប្រទេសកម្ពុជានេះ មានលក្ខណៈយឺតជាង ការបើកបវេសនាកាល នៃប្រព័ន្ធ​សិក្សា​នៅទ្វីបអ៊ឺរ៉ុប។ [...]

Cambodian Idol៖ អ្នក​គាំទ្រ​ឈឺ​ចាប់ ត្បិតបាត់ អ៊ាម វន្នី

Cambodian Idol៖ អ្នក​គាំទ្រ​ឈឺ​ចាប់ ត្បិតបាត់ អ៊ាម វន្នី

បន្ទាប់ពីបានហ្វឹកហាត់ អស់រយះពេលជាងប្រាំខែ ជាមួយនឹងបេក្ខជន​ បេក្ខនារី ក្រោមការចាត់ចែងរបស់ កម្មវីធី លំដាប់ពិភពលោកនេះ បេក្ខជនរូបនេះ បានឈានជិតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ទៅហើយ។ ប៉ុន្តែ​ដោយ​សារតែសម្លេង បោះឆ្នោតគាំទ្រមិនច្រើន ទើបតម្រូវឲ្យ បេក្ខជន អ៊ាម វន្នី លែងមានវត្តមាន ជាបន្ត​នៅ​លើ​កម្មវីធី​នេះទៀត។

បេក្ខជនដែលមានវ័យ ២៨ ឆ្នាំ មានដើមកំណើត មកពីខេត្តបាត់ដំបង នៅសប្តាហ៍នេះ បានបកស្រាយ ចម្រៀង​ចំនួនពីរបទ ដែលទី១ ជាស្នាដៃនិពន្ធរបស់ អ៊ាម វន្នី ផ្ទាល់មានចំណងជើងថា «ព្រោះអូន ទើបបង​គ្មាន​សង្សារ» និងទី២ ជាសំនៀងដើម របស់លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា «ដំរីថ្នមស្នេហ៍» ហើយ​មាន​ការ​គាំទ្រ ពីសំណាក់គណៈកម្មការ និងទស្សនិកជន យ៉ាងច្រើនកុះករ។ តែទោះ ជាបានទទួលការសរសើរ​ថា បេក្ខជន​​មក​ពី​ខេត្ត​បាត់ដំបងរូបនេះ មានសមត្ថភាពក៏ដោយ ក៏ទីបំផុតទៅ បេក្ខជននៅតែចាកចេញ ពី​កម្មវីធី​នេះ​ដដែល ដោយ​សារការបោះឆ្នោត តាមទូរស័ព្ទ [...]

បត់​រថយន្ដ​មិន​ដាក់​ភ្លើង​សញ្ញា ត្រូវ​ម៉ូតូ​បុក

បត់​រថយន្ដ​មិន​ដាក់​ភ្លើង​សញ្ញា ត្រូវ​ម៉ូតូ​បុក

ករណីម៉ូតូបើកបុករថយន្ត ហៃឡែនឌឺ នេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នាវេលា ម៉ោង៩ និង៥០ នាទីព្រឹក ត្រង់ចំណុចស្តុបផ្លូវលេខ ២៦១ កែង ១៨២ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតថ្ពាល់រថយន្តខាងមុខ។

តាមសម្តីរបស់ម្ចាស់ម៉ូតូ បានឲ្យដឹងថា គាត់ជិះម៉ូតូប្រភេទ កុបជ្រុងពណ៍ខៀវ មានស្លាក់លេខ ភ្នំពេញ 1K 6089 បានបុកជាមួយ រថយន្តហៃឡែនឌឺ ពាក់ស្លាក់លេខភ្នំពេញ 2AP 0896 នៅពេលដែលរថយន្តនោះ បត់ត្រឡប់មិនបានស៊ីញ៉ូ ធ្វើខូចខាតរថយន្តផ្នែកខាងមុខ។

ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានជជែកគ្នាយ៉ាងតឹងសរសៃករ ដើម្បីយកឈ្នះ តែរាងៗខ្លួន។ ប៉ុន្តែ​នៅ​ពេលនោះ ក្រុមមន្ត្រីសមត្ថកិច្ចបានចុះ មកជួយសម្របសម្រួលភាគីទាំងសងខាង កុំមានរឿងវែងជាងនេះ។ ចំណែកខាងម្ចាស់ម៉ូតូ សុខចិត្តយករថយន្តនោះ ទៅជួសជុលដើម្បីបញ្ចាប់រឿង ព្រោះខ្លួនជាជាង ខាង​រថយន្ត​ស្រាប់៕


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...