ចាក់២កាំបិតដើម្បីប្លន់យកម៉ូតូ និងទូរស័ព្ទ តែមិនបានសម្រេច!
ហេតុការណ៍ប្លន់ដ៏រន្ធត់នេះ បានកើតឡើង នៅម៉ោង ២៣ និង ៥០ នាទីយប់ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៥។ នៅតាមបណ្តោយផ្លូវ ២៧១ ដែលស្ថិតនៅម្តុំស្ថានីយ៍បូមទឹក បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសចំនួន ២ កាំបិត និងរបួសទ្រូងខាងឆ្វេង។
លោក ឌុច សុគា ជាជនរងគ្រោះ មានអាយុ ២៤ ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត នៅម្តុំចំការមន បាននិយាយ ទាំងមានមុខរបួសថា លោកជិះម៉ូតូ គ្លិក (click) ពណ៍ស ស្លាកលេខ ភ្នំពេញ ១AI-4241 ដើម្បីទៅទទួលប្អូនស្រី ចេញពីធ្វើការនៅហាងមួយ។ ស្រាប់តែពេលកំពុងរងចាំប្អូន លើម៉ូតូនោះ ស្រាប់តែមានបុរសម្នាក់ ដើរមកជិតហើយសុំខ្ចីទូរស័ព្ទ ពេលកំពុងនិយាយគ្នា ក៏មានបុរស ២នាក់ទៀត ដើរមកជិត បានទាញកាំបិតមកចាក់លោក ត្រង់ពោះ និងទ្រូងខាងឆ្វេង បណ្តាលឲ្យរងរបួស។
ភ្លាមៗនោះ ប្រជាជននៅម្តុំទីនោះ ដែលឃើញហេតុការនេះ បានរត់មកជួយ ធ្វើឲ្យក្រុមចោរភ័យស្លន់ស្លោរ [...]