ណីម៉ា ថ្លៃយ៉ាងតិច២លានដុល្លា ដើម្បីផ្សាយពាណិជ្ជកម្មម្ដងៗ
ដោយជួបបញ្ហា ទាក់ទងនឹងការបង់ពន្ធចូលរដ្ឋនោះ កំពូលកីឡាករបាល់ទាត់អន្តរជាតិ របស់ប្រទេសប្រេស៊ីល កីឡាករ ណីម៉ា (Neymar) ពិតជាចង់ឲ្យគេនិយាយពីខ្លួន នូវអ្វីផ្សេងក្រៅពីរឿងលុយនោះណាស់។ ប៉ុន្តែនេះមិនអញ្ចឹងទេ ព្រោះគេហទំព័រព័ត៌មានមួយ ដែលមានជំនាញខាងបកអាក្រាត រឿងអាស្រូវរបស់កីឡាករបាល់ទាត់ ឈ្មោះ «Football Leaks» បានលើកយកករណីតម្លៃខ្លួន របស់កីឡាករក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម យកមកបកអាក្រាតជាថ្មីទៀត។
នៅក្នុងតួលេខ បង្ហើបដោយសារព័ត៌មានកីឡាឈ្មោះ «Marca» និង «Ecofoot» បានឲ្យដឹងថា កីឡាកររូបនេះទំនងជាបានទទួលចំណូល ប្រមាណជា ៧៥០ពាន់ដុល្លារ ពីសំណាក់ក្រុមហ៊ុនផលិត វីដេអូហ្គេម «Konami» ដើម្បីដាក់រូបកីឡារនៅក្របមុខ នៃវីដេអូហ្គេម «PES 2016» របស់ខ្លួន។
២លានដុល្លារ [...]