ណីម៉ា ថ្លៃ​យ៉ាង​តិច​២លាន​ដុល្លា ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​ម្ដងៗ

គេហទំព័រមួយ បានបង្ហើបឲ្យដឹង ពីតម្លៃខ្លួនរបស់ ណីម៉ា (Neymar) «ទេវតា»កីឡាករបាល់ទាត់ នៃប្រទេសប្រេស៊ីល មាន​កម្រិតយ៉ាងហោច ២លានដុល្លារ ក្នុងការផ្សាយពាណិជ្ជកម្មម្ដងៗ។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៨ មករា ២០១៦
  • កែប្រែចុងក្រោយ: January 23, 2016
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយជួបបញ្ហា ទាក់ទងនឹងការបង់ពន្ធចូលរដ្ឋនោះ កំពូលកីឡាករបាល់ទាត់អន្តរជាតិ របស់ប្រទេសប្រេស៊ីល កីឡាករ ណីម៉ា (Neymar) ពិតជាចង់ឲ្យគេនិយាយពីខ្លួន នូវអ្វីផ្សេងក្រៅពីរឿងលុយនោះណាស់។ ប៉ុន្តែនេះ​មិន​អញ្ចឹងទេ ព្រោះគេហទំព័រព័ត៌មានមួយ ដែលមានជំនាញខាងបកអាក្រាត រឿងអាស្រូវរបស់កីឡាករ​បាល់​ទាត់ ឈ្មោះ «Football Leaks» បានលើកយកករណីតម្លៃខ្លួន របស់កីឡាករក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម យក​មក​បក​អាក្រាតជាថ្មីទៀត។

នៅក្នុងតួលេខ បង្ហើបដោយសារព័ត៌មានកីឡាឈ្មោះ «Marca» និង «Ecofoot» បានឲ្យដឹងថា កីឡាករ​រូប​នេះ​ទំនង​ជាបានទទួលចំណូល ប្រមាណជា ៧៥០ពាន់ដុល្លារ ពីសំណាក់ក្រុមហ៊ុនផលិត វីដេអូហ្គេម «Konami» ដើម្បី​ដាក់រូបកីឡារនៅក្របមុខ នៃវីដេអូហ្គេម «PES 2016» របស់ខ្លួន។

២លានដុល្លារ និងផ្សាយ១០ដង លើបណ្ដាញសង្គម

សម្រាប់ក្រុមហ៊ុន «PokerStars» វិញ កីឡាករ ទំនងជាទទួលបាន តម្លៃខ្លួនក្នុងការផ្សាយពាណិជ្ជកម្ម រហូត​​ដល់​ទៅ២លានដុល្លារ។ សម្រាប់តម្លៃនេះ ក្រុមហ៊ុន «PokerStars» មានសិទ្ធិស្នើសុំឲ្យកីឡាករ ណីម៉ា ធ្វើការ​ផ្សាយ នៅ​លើ​ទំព័រផ្លូវការរបស់ខ្លួន នៅលើបណ្ដាញសង្គម «Instagram» «Twitter» និង«Facebook» នូវ​សារ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន ចំនួន១០ដង សម្រាប់រយៈពេលមួយឆ្នាំ។

ហើយតម្លៃខ្លួនដ៏ខ្ពស់ ខាងលើនេះហើយ ដែលត្រូវបានសារព័ត៌មាន «Football Leaks» យកមក​អះអាង​ជា​ថ្មី។ សារព័ត៌មានបានរាយការណ៍បន្ថែមថា កាលពីឆ្នាំ២០១២ កីឡាករ ណីម៉ា ទំនងជាទទួលបានកិច្ច​សន្យា​​ផ្សាយ​ពាណិជ្ជកម្ម ដល់ទៅ៦០% នៃកិច្ចសន្យាទាំងអស់ នៅក្នុងទីផ្សារនៅអាស៊ី និងនៅក្នុងបណ្ដាប្រទេស​​ជា​ច្រើន​ទៀត ដូចយ៉ាងនៅប្រទេស អង់ហ្គោឡា រ៉ូស្ស៊ី ម៉ិកស៊ិក ទួរគី ទៅឲ្យក្រុមហ៊ុនផលិតសម្ភារៈកីឡា «Doyen Sports» ក្នុងកម្រិតទឹកប្រាក់ ៦លានអ៊ឺរ៉ូ។

ប៉ុន្តែបើប្រៀបធៀប ទៅនឹងការទម្លាយជាសាធារណៈ របស់សារព័ត៌មានមួយចំនួន កាលពីប៉ុន្មានខែមុន តម្លៃ​ខ្លួនរបស់កីឡាករខាងលើ ជាពិសេសការផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុន «» នៅក្នុងពេលនេះ ពិតជាមាន​ចំនួន​«ទាប»ជាងឆ្ងាយណាស់។ បើអញ្ចឹង តើកីឡាករនឹងជួបបញ្ហាបែបណា ប្រសិនជារដ្ឋបាល នៃប្រទេសអេស្បាញ (ប្រទេសដែលកីឡាករកំពុងរស់នៅ ដើម្បីទាត់ឲ្យក្រុមបាសឺឡូន) រកឃើញ ពីការលាក់តួលេខនៃចំណូល​របស់​កីឡាករ​នោះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...