ផាគីអៅ ត្រឡប់​មក​សៃវៀន​វិញ​នៅ​ខែ​មេសា​ដើម្បី​ជួប ប្រេដឡី

កំពូលអ្នកប្រដាល់ជាតិ ហ្វីលីពីន លោក ម៉ានី ផាគីអៅ (Manny Pacquiao) នឹងត្រឡប់មក​សៃវៀន​វិញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ខាងមុខ នៅក្រុងឡាសវេហ្គាស ដើម្បីជួបប្រយុទ្ធ ជាមួយអ្នកប្រដាល់​​ជាតិ​អាមេរិក លោក ទីម៉ូធី ប្រេដឡី (Timothy Bradley)។ នេះជាការជួប​ប្រដាល់ នៅ​លើក​ទី៣ហើយ សម្រាប់​គូ​ប្រដាល់​ទាំងពីរ។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០២ មករា ២០១៦
  • កែប្រែចុងក្រោយ: January 02, 2016
  • ប្រធានបទ: ប្រដាល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នករៀបចំកម្មវិធី ប្រកួតកីឡាប្រដាល់ ដ៏ល្បីឈ្មោះ លោក បប់ អេរ៉ម (Bob Arum) បានប្រកាសប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់អាមេរិក ពីការត្រឡប់មកជួបគ្នា ជាលើកទីបី របស់កំពូលកីឡាករទាំងពីរ លោក ម៉ានី ផាគីអៅ អ្នកប្រដាល់ពីប្រទេសហ្វីលីពីន និងលោក ទីម៉ូធី ប្រេដឡី នៅក្រុងឡាសវេហ្គាស នាខែ​មេសា ឆ្នាំ២០១៦ខាងមុខ។

លោក បប់ បានថ្លែងឲ្យដឹងថា ការប្រកួតនេះ អាចជាការប្រកួតចុងក្រោយ របស់កីឡកហ្វីលីពី ផាគីអៅ។ លោកបាននិយាយ នៅតាមកញ្ចក់ទូរទស្សន៍ «ESPN» ថា៖ «អាចជាការប្រដាល់ចុងក្រោយ របស់គាត់។ តែ​ខ្ញុំមិនហ៊ានអះអាង ថានេះជាការប្រកួតចុងក្រោយនោះឡើយ ព្រោះគាត់អាចសម្រេចចិត្ត ថានឹងបន្ត​ការ​ប្រកួត ឬយ៉ាងណា នាពេលខាងមុខ។ បើមិនអញ្ចឹង ខ្ញុំនឹងក្លាយជាមនុស្ស ដែលនិយាយត្រឡប់ត្រឡិន។»

កីឡាករ ផាគីអៅ ដែលមានអាយុ៣៧ឆ្នាំ ជាសមាជិកសភារបស់ប្រទេសហ្វីលីពីន តាំងពីឆ្នាំ២០១២។ លោក​ថែមទាំងបានប្រកាសថា លោកនឹងឈរឈ្មោះ ជាបេក្ខជន សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នា​ឆ្នាំ​២០១៦ខាងមុខផងទៀត។ កីឡាករប្រដាល់ ដែលក្លាយខ្លួន ជាអ្នកនយោបាយរូបនេះ ធ្លាប់ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៥៧ដង ចាញ់៦ដង និងស្មើ២ដង ហើយមិនបានចេញប្រកួតទៀតទេ ចាប់តាំងពីប្រកួត​ចាញ់​ដោយ​ពិន្ទុ ទល់នឹងកីឡាករជាតិអាមេរិក ផ្លយ ម៉ៃវេឌើរ (Floyd Mayweather) នៅក្នុងការប្រកួត​ប្រចាំ​សតវត្សន៍ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥កន្លងមក។

កីឡាករហ្វីលីពីន ផាគីអៅ និងកីឡាករអាមេរិក ប្រេដឡី បានជួបប្រកួតជាមួយគ្នា ចំនួនពីរដងរួចហើយ។ លើកទីមួយនាឆ្នាំ២០១២ ជ័យជំនះដោយពិន្ទុ ពោរពេញដោយមន្ទិល បានទៅលើកីឡាករ ប្រេដឡី។ ក្រុម​អ្នកតាមដានកីឡាប្រដាល់ បានគិតថា ជ័យជំនះនេះ គួរតែបានទៅលើកីឡាករ ផាគីអៅ ទើបជាការ​ត្រឹមត្រូវ។ រីឯលើកទីពីរ នាខែមេសា ឆ្នាំ២០១៤ ជាការប្រកួតដណ្ដើមខ្សែក្រវាត់ ទំងន់រ៉ុយ របស់អង្គការ​ប្រដាល់​ពិភពលោក (WBO) ហើយជ័យជំនះបានទៅលើកីឡាករហ្វីលីពីន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...