សេចក្ដីប្រកាសបែប«អាជ្ញាសឹក» បាញ់មុខព្រួញសំដៅវៀតណាម
នៅចំពោះមុខកុបកម្មដ៏ហិង្សា ដែលបានធ្វើឲ្យប្រទេសវៀតណាមទាំងមូលកក្រើក តាំងពីដើមសប្ដាហ៍នេះមក ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ចិន មិនបានធ្វើប្រតិកម្ម ឬបញ្ចេញយោបល់អ្វីច្រើន តបតរនឹងប្រទេសវៀតណាមនោះទេ។ ប៉ុន្តែសារព័ត៌មានផ្លូវការប្រចាំថ្ងៃមួយរបស់ចិន ដែលផ្សាយជាភាសាអង់គ្លេស បានបញ្ចេញអត្ថបទរបស់ខ្លួនមួយ ដែលមានលក្ខណៈជាការព្រមានខ្លាំងៗ ដាក់ប្រទេសកុម្មុយនីសវៀតណាម។
ក្រុមលត់អគ្គិភ័យវៀតណាម កំពុងពន្លត់ភ្លើង ដែលកំពុងឆាបឆេះរោងចក្រមួយ នៅក្បែរក្រុងហូជីម៉ិញ។ (រូបថត Ap)
---------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ ឧសភា ២០១៤
---------------------