សាកូហ្សី វាយបកដើម្បីការពារខ្លួន បន្ទាប់ពីត្រូវបានឃាត់ខ្លួន១៥ម៉ោង
អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ដែលត្រូវបានប្រព័ន្ទយុត្តិធម៌បារាំង ធ្វើការឃាត់ខ្លួនចំនួន១៥ម៉ោង ដើម្បីធ្វើការសិក្សាសាកសួរ ក្នុងសំនុំរឿងដ៏រសើបយ៉ាងហោចចំនួនបីនោះ បានធ្វើការវាយបកវិញ នៅយប់ថ្ងៃអង្គារតាមកញ្ចាក់ទូរទស្សន៍ ដោយបានចង្អុលចំៗខ្លាំងដាក់ស្ថាប័ននិតិប្រតិបត្តិ ថាជាអ្នកនៅពីក្រោយហេតុការណ៍ទាំងនេះ។ ការវាយបករបស់លោក សាកូហ្សី បានធ្វើឲ្យអ្នកផងកាន់តែយល់ថា ស្ថានភាពនយោបាយរបស់បារាំង ហាក់ដូចជាមានភាពស្មុគ្រស្មាញកាន់តែខ្លាំងទៅៗ។
លោក នីកូឡា សាកូហ្សី នៅក្នុងកិច្ចអន្តរាគមន៍តាមកញ្ចាក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតផ្តិតពីទូរទស្សន៍)
នយោបាយបារាំង - [...]