រកឃើញតួយន្ដហោះអាហ្សេរី ធ្លាក់នៅភាគខាងត្បូងនៃប្រទេសម៉ាលី
បើតាមប្រភពផ្លូវការ របស់ប្រទេសប៊ួគីណា ហ្វាសូ (Burkina Faso - អាហ្វ្រិកកណ្ដាល) បានឲ្យដឹងថា តួយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី បានត្រូវរកឃើញហើយ នៅផ្នែកខាងត្បូង នៃប្រទេសម៉ាលី។
យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី។ (រូបថតក្រុមហ៊ុន)
ធ្លាក់យន្ដហោះ - ការតាមដាននៅគ្រប់ច្រកល្ហកទាំងអស់ នៅតែបន្តធ្វើនៅឡើយ ដើម្បីរកឲ្យឃើញតួយន្ដហោះនេះ បើទោះជាវាមានសភាពស្មុគ្រស្មាញខ្លាំងប៉ុណ្ណាក៏ដោយ។ ដោយឡែក មេបញ្ជាការកងពិសេស របស់ប្រធានាធិបតីនៃប្រទេសប៊ួគីណា ហ្វាសូ បានអះអាងនៅយប់ថ្ងៃព្រហស្បត្តិ៍នេះថា តួយន្ដហោះនៃជើងហោះហើរ AH 5017 ត្រូវបានរកឃើញធ្លាក់ នៅផ្នែកខាងត្បូងនៃប្រទេសម៉ាលី ក្បែរនឹងព្រំដែនម៉ាលី-ប៊ួគីណា [...]