Posts by "សេក មនោរកុមារ"

សារព័ត៌មាន​នៅ​អ៊ឺរ៉ុប ចាប់​អារម្មណ៍​នឹង​សម្ដី​របស់ នួន ជា

សារព័ត៌មាន​នៅ​អ៊ឺរ៉ុប ចាប់​អារម្មណ៍​នឹង​សម្ដី​របស់ នួន ជា

អ្នករាយការណ៍ព័ត៌មាន របស់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​អាន​សារព័ត៌មាន​នៅ​អ៊ឺរ៉ុប ចេញ​ផ្សាយ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ដែល​​និយាយ​​​ពី​កម្ពុជា​ ហើយ​សូម​ធ្វើការ​សង្ខេប​ជូន នូវ​ព្រឹត្តិការណ៍​នេះ​ជូន​ដូច​ត​ទៅ។ សារព័ត៌មាន​នោះ​ជា​ច្រើន បាន​ដាក់​អត្ថបទ​ទាំង​ស្រុង ដែល​សរសេរ​ដោយ ទី​ភ្នាក់ងារ​សារព័ត៌មាន​បារាំង អាអេហ្វប៉េ (AFP) និង​ខ្លះ​ទៀត បាន​យក​អត្ថបទ​នេះ​មក​កែ​ឆ្នៃ​ខ្លះៗ​ តែ​នៅ​តែ​មាន​ន័យ​ប្រហាក់​ប្រហែល​គ្នា។

សារព័ត៌មាន​ឆ្វេង​និយម​របស់​បារាំង លីបេរ៉ាស៊ីយ៉ុង (Liberation) បាន​ដាក់​ចំណង​ជើង​ធំៗ​ថា «កម្ពុជា៖ នួន ជា បាន​បរិហារ​ពី​"រឿងនិទាន" នៅ​ក្នុង​សវនាការ​កាត់​ទោស​ខ្លួន»។ លោក នួន ជា​អតីត​បង​ធំ​ទី​ពីរ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ បន្ទាប់​ពី​បង​ធំ​ទី​មួយ ប៉ុលពត ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។  លោក នួន ជា អាយុ​៨៨​ឆ្នាំ ជា​កម្មាភិបាល​ជាន់​ខ្ពស់​របស់​របប​អាវ​ខ្មៅ [...]

ក្បាច់​វាយ​តឺនីស​ពិសេស បញ្ចេញ​ផ្ទួនៗ​គ្នា របស់​កីឡាករ ឌីមីត្រូវ (vdo)

ក្បាច់​វាយ​តឺនីស​ពិសេស បញ្ចេញ​ផ្ទួនៗ​គ្នា របស់​កីឡាករ ឌីមីត្រូវ (vdo)

ជាការពិតហើយ ទេពកោសល្យ​របស់​កីឡាករ វាយ​កូន​បាល់​លើ​វាល​រាប (ឬ​តឺនីស) មួយ​ចំនួន អាច​មាន​សភាព​ប្រហាក់​ប្រហែល​គ្នា។ ប៉ុន្តែ យក​ទេពកោសល្យ​នោះ​មក​បញ្ចេញ នៅ​ក្នុង​ការ​ប្រកួត​ធំៗ ជា​ការ​ចាប់​យក​ហនិភ័យ​មួយ។

ប៉ុន្តែចំណែកឯកីឡាករ ហ្គ្រីហ្គ័រ ឌីមីត្រូវ វិញ មិន​បាន​គិត​ដូច្នោះ​ឡើយ ព្រោះ​កីឡាករ​រូប​នេះ បាន​យក​ទេពកោសល្យ ដ៏​ប៉ិន​ប្រសព្វ​របស់​ខ្លួន ក្នុង​ការ​វាយ​កូន​បាល់​ពី​ក្រោយ​ខ្នង​មក​វិញ មក​ប្រើ​ក្នុង​ការ​ប្រកួត​ក្នុងរគ្គ១/៤ផ្ដាច់​ព្រ័ត​ នៅ​រាជធានី​ស្ដុកខូល (Stockholm) នៃ​ប្រទេស​ស៊ុយ​អែត។

ការបង្ហាញក្បាច់វាយបកពីក្រោយមកវិញនេះ ត្រូវបាន​កីឡាករ​ជាតិ​ប៊ុលហ្គារី​រូប​នេះ វាយផ្ដាច់សម្រេច​យក​ឈ្នះ ដល់ទៅពីរដងផ្ទួនៗ ទៅលើកីឡការគូរប្រជែង ជាតិ​អាមេរិកាំង លោក ចាក់ សុគ (Jack Sock)។ មិន​ត្រឹមតែប៉ុណ្ណោះ នៅចំពោះទេពកោសល្យដ៏កំពូលនេះ កីឡាករ​អាមេរិកាំង​ដែល​បាន​ប្រកួត​ចាញ់ (ក្នុងពិន្ទុ ៥-៧, ៦-៤, ៦-៣) [...]

ប្រើ​ដោះ​ឲ្យ​ញាក់​រាំ ជា​មួយ​ភ្លេង (vdo)

ប្រើ​ដោះ​ឲ្យ​ញាក់​រាំ ជា​មួយ​ភ្លេង (vdo)

លោកអ្នកមិនពិបាក នឹង​ស្វែង​រក​ការ​ញាក់​សាច់​ដុំ​ទ្រូង ដោយ​ពួក​អ្នក​សម្បូរ​សាច់​ដុំ ក្នុង​ប្រទេស​កម្ពុជា ឬ​នៅ​ទី​ណា​ដែល​មាន​ទី​កន្លែង​ហាត់​យក​សាច់​ដុំ​នោះ​ឡើយ។ ប៉ុន្តែ បើ​តារា​ភាពយន្ដ​ដ៏​ស្រស់​ស្អាត ប្រើ​សាច់​សុដន់​ទាំង​គូរ មក​ញាក់​រាំ​តាម​ចង្វាក់​ភ្លេង ឲ្យ​លោក​អ្នក​បាន​ទស្សនា​នោះ ប្រហែល​​ជា​លោក​អ្នក​ពិបាក​ស្វែង​រក​បន្តិច។

តែនាង សារា អ៊ិច ម៉ៃ (Sara X Mills) ដែល​មាន​ជំនាញ​ខាង​រាំ និង​ធ្លាប់​សម្ដែង​ក្នុង​ភាពយន្ដ​«កូន​ជ្រូក»​ជា​ច្រើន​នោះ កំពុង​តែ​បាន​ក្លាយ​ជា​កំពូល​អ្នក​របាំ នៅ​លើ​បណ្ដាញ​អ៊ិនធើណែត ដោយ​សារ​តែ​ទេពកោសល្យ​ពិសេស​របស់​នាង ក្នុង​ការ​ប្រើ​ប្រាស់​សាច់​ដុំ​សុដន់​ទាំង​គូរ ឲ្យ​លោត​ញាក់​រាំ តាម​ចង្វាក់​ភ្លេង ម៉ូស៊ា (Mozart) យ៉ាង​រំពើត​រំពើន។

តើនរណាមួយដែលហ៊ានឡើងមកប្រជែង ជាមួយតារាអាមេរិករូបនេះ? គ្រាន់តែក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ វីដេអូ ដែលនាងដាក់នៅលើបណ្ដាញចែកផ្សាយវីដេអូ [...]

បែកធ្លាយថា ហ៊ីត្លែ ជា​មនុស្ស​ញៀន​ថ្នាំ

បែកធ្លាយថា ហ៊ីត្លែ ជា​មនុស្ស​ញៀន​ថ្នាំ

អាដុហ្វ ហ៊ីត្លែ មាន​ជំងឺ​ភ័យ​ខ្លាច​ម្យ៉ាង ហើយ​បុរស​ដែល​គេ​ស្អប់​ជាង​គេ ក្នុង​ពិភពលោក​មួយ​នេះ បាន​ទទួល​លេប​ចូល​ក្នុង​ខ្លួន នូវ​ថ្នាំ​ចំនួន​៧៤​គ្រាប់​ខុសៗ​គ្នា ក្នុង​មួយ​ថ្ងៃៗ។ ប៉ុន្តែ​ដើម្បី​ឲ្យ​ខ្លួន​នៅ​មាន​ស្មារតី​ល្អ និង​មិន​ងងុយ​ដេក លោក​សេនា​ប្រមុខ ហ៊ីត្លែ របស់​ប្រទេស​អាល្លឺម៉ង់ មាន​ថ្នាំ​ដ៏​ពិសេស​មួយ​ទៀត។ ដូច​នៅ​ក្នុង​ឯកសារ​មួយ របស់​ទី​ភ្នាក់ងារ​ចារកម្ម របស់​កង​ទ័ព​អាមេរិក ទើប​នឹង​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ហ៊ីត្លែ បាន​ប្រើ​ប្រាស់​ជា​ប្រចាំ នូវ​ថ្នាំ ម៉េតាហ្វេមីន។

ឯកសារដែលមាន ៤៧ទំព័រ របស់​ទី​ភ្នាក់ងារ​ចារកម្ម​អាមេរិក​នោះ បាន​បញ្ជាក់​ថា អាដុហ្វ ហ៊ីត្លែ បាន​លេប​នូវ​ថ្នាំ​ដុំ​ថ្លា (rystal meth) នៅ​មុន​កិច្ច​ប្រជុំ ជាមួយ​មេ​ដឹក​នាំ​ហ្វាស៊ីស​អ៊ីតាលី លោក ប៊េនីតូ មូសូលីនី (Benito Mussolini) នៅ​ខែ​កក្កដា ឆ្នាំ១៩៤៣។ នៅ​ក្នុង​រយៈ​ពេល នៃ​ការ​ថ្លែង​សុន្ទរកថា​នៅ​ពេល​នោះ ហ៊ីត្លែ [...]

ត្រី​​ឆ្ដោ​បាញ់​សម្លាប់​កូនស្រី​បង្កើត ព្រោះ​​នាង​ចង់បម្រះ​ចេញ​ពី​សម្ពន្ធភាព​ស៊ាំញ៉ាំ

ត្រី​​ឆ្ដោ​បាញ់​សម្លាប់​កូនស្រី​បង្កើត ព្រោះ​​នាង​ចង់បម្រះ​ចេញ​ពី​សម្ពន្ធភាព​ស៊ាំញ៉ាំ

ជារឿងដែលមិនគួរឲ្យជឿបាន។ បុរស​ចំណាស់ ៥២ឆ្នាំ ឈ្មោះ ឌឺនី ម៉ាណើឆេ (Dennis Mannechez) បាន​ប្រើ​កាំភ្លើង បាញ់​សម្លាប់​កូន​ស្រី​ច្បង​ខ្លួន​ឯង​បង្កើត រួម​ជា​មួយ​ថៅកែ​ប្រុស​របស់​​នាង​ម្នាក់​ទៀត កាល​ពី​ដើម​សប្ដាហ៍​នេះ នៅ​ក្នុង​ក្រុុង ហ្សីស៊័រ (Gisors) នៃ​តំបន់ អឺរ (Eure - ផ្នែក​ពាយ័ព្យ​នៃ​ប្រទេស​បារាំង)។ បុរស​ចំណាស់​ក្នុង​ពេល​នេះ កំពុង​ស្ថិត​ក្នុង​សភាព​ស្លាប់​មិន​ស្លាប់ រស់​មិន​រស់ ដោយ​សារ​បាន​បាញ់​ខ្លួន​ឯង បំរុង​ធ្វើ​អត្តឃាត​នៅ​ពេល​បន្ទាប់​មក។

សារព័ត៌មាន​តំបន់​របស់​បារាំង Le Courrier Picard និង Paris Normandie បាន​រាយការណ៍​ថា បុរស​នេះ​មាន​​បំណង ចង់​បន្ត​ទំនាក់ទំនង​រួម​សង្វាស​ខុស​ទំនង ជា​មួយ​នឹង​កូន​ស្រី​ច្បង​អាយុ​៣៤ឆ្នាំ​របស់​ខ្លួន និង​​បាន​សម្ដែង​ការ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​កូនស្រី​រូប​នេះ បាន​ចាកចេញ​ពី​គាត់ តាំង​​ពី​ប៉ុន្មាន​​សប្ដាហ៍​មុន។

កាលពីឆ្នាំ២០១១ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...