Posts by "សេក មនោរកុមារ"

ISIS បង្កើត​រថយន្ដ​បំផ្ទុះ​គ្រាប់​បែក​ដោយ​គ្មាន​មនុស្ស​បើក ត្រៀម​វាយ​អ៊ឺរ៉ុប

ISIS បង្កើត​រថយន្ដ​បំផ្ទុះ​គ្រាប់​បែក​ដោយ​គ្មាន​មនុស្ស​បើក ត្រៀម​វាយ​អ៊ឺរ៉ុប

បទយកការណ៍ជាវីដេអូ របស់ទូរទស្សន៍ «Sky News»បានធ្វើឲ្យស្រៀវ ព្រឺដល់ឆ្អឹងខ្នង។ ឯកសារដើម នៃ​វីដេអូ​​នោះ​មានរយៈពេលដល់ទៅ ៨ម៉ោង ហើយត្រូវបានទម្លាយមកឲ្យស្ថានីយ៍ ដោយសមាជិកមួយរូប របស់​ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)។

នៅក្នុងវីដេអូនោះ ឲ្យបានដឹងថា ក្រុមរដ្ឋអ៊ីស្លាមមានស្ថាប័នមួយ (ឬជាសកលវិទ្យាល័យ) សម្រាប់​«ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍» នៅក្រុង រ៉ាកា (Raqqa ក្រុមមួយរបស់ប្រទេសស៊ីរី) ដែលត្រូវបាន​ក្រុម​ភេរវជន​មួយនេះ ចាត់ទុក​ជា​រដ្ឋធានី​នៃទឹកដីរបស់ខ្លួន។ នៅក្នុងស្ថាប័ននោះ ក្រុមរដ្ឋអ៊ីស្លាមបានហ្វឹកហ្វឺន ពីការ​បង្កើត​និង​ការ​ប្រើ​ប្រាស់ អាវុធ​ជាតិផ្ទុះជាច្រើន ជាការបំផ្ទុះគ្រាប់បែក។

កំណប់រ៉ែមាស...

បន្ទាប់មក គេបានឃើញក្រុមរដ្ឋអ៊ីស្លាម កំពុងរៀបចំបច្ចេកវិទ្យាថ្មីមួយ ដើម្បីធ្វើការវាយប្រហារ [...]

ISIS ផ្សាយ​វីដេអូ​«សម្លាប់​មនុស្ស»​ថ្មី គម្រាម​ចក្រភព​អង់គ្លេស

ISIS ផ្សាយ​វីដេអូ​«សម្លាប់​មនុស្ស»​ថ្មី គម្រាម​ចក្រភព​អង់គ្លេស

វីដេអូ ដែលត្រូវបានត្រួតពិនិត្យ និងបញ្ជាក់អះអាង ដោយមជ្ឈមណ្ឌល «SITE» ជំនាញខាងការឃ្លាំមើល សកម្មភាព​របស់​ក្រុមភេរវជន ត្រូវបានក្រុមរដ្ឋអ៊ីស្លាមបង្ហោះ ឲ្យដឹងតាំងពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន ដោយ​ចាប់​ផ្ដើម​បង្ហាញ​ជា​ដំបូង នូវការសារភាពរបស់ជនចំណាប់ខ្មាំង ទាំងប្រាំរូប ដែលរៀបរាប់ថា ខ្លួន​ជា​អ្នក​រស់​នៅ​​ក្នុង​ក្រុង រ៉ាកា (Raqa) ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​ចាត់ទុក​ធ្វើជា​រដ្ឋធានី។

សមាជិកម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS) ដែល​បាន​បង្ហាញ​មុខ នៅក្នុងវីដេអូ បានហៅជនចំណាប់ខ្មាំង ទាំង៥រូបថា ជា«ចារបុរស»។

ពាក្យចម្លើយរបស់បុរសទាំងប្រាំ មិនអានឲ្យគេដឹងថា តើពួកខ្លួនបានធ្វើចារកម្ម ឲ្យប្រទេសណាមួយ ឬ​ក្រុម​ប្រទេស​ណា​នោះឡើយ ប៉ុន្តែបុរសម្នាក់ ពីក្នុងចំណោមនេះ បានលើកឡើង ពីយុទ្ធនាការ​វាយ​សន្ធាប់ របស់​កងកម្លាំងសម្ព័ន្ធភាពអន្តរជាតិ [...]

ប្រហារ​ជីវិត​មេសាសនា៖ អារ៉ាប៊ី​សាអ៊ូឌីត ផ្ដាច់​ចំណង​ទូត​ពី អៀរ៉ង់

ប្រហារ​ជីវិត​មេសាសនា៖ អារ៉ាប៊ី​សាអ៊ូឌីត ផ្ដាច់​ចំណង​ទូត​ពី អៀរ៉ង់

រដ្ឋមន្ត្រីការបរទេស របស់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត លោក អាឌែល អាល់-ហ្សូបេអៀ (Adel al-Jubeir) បាន​ប្រកាសជាផ្លូវការ កាលពីយប់ថ្ងៃអាទិត្យ ផ្ដាច់រាល់ចំណងការទូត របស់ប្រទេសផងខ្លួន ជាមួយនឹង​ប្រទេស អៀរ៉ង់ បន្ទាប់ពីការវាយប្រហារមួយ សំដៅស្ថានទូតនៃប្រទេស អារ៉ាប៊ី សាអ៊ូឌីត ប្រចាំនៅរដ្ឋធានី តេអៀរ៉ង់ ត្រូវ​បាន​ធ្វើឡើង ដោយក្រុមអ្នកមិនពេញចិត្ត នឹងការប្រហារជីវិត លើមេដឹកនាំសាសនាអ៊ីស្លាម និកាយ ស៊ីអីត មួយ​រូប។

នៅក្នុងសន្និសីទសារព័ត៌មានមួយ នារាជធានី រីយ៉ាដ (Ryad នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត) លោករដ្ឋមន្ត្រី បាន​ថ្លែង​ឲ្យដឹងថា ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានសម្រេចចិត្តផ្ដាច់ នូវរាល់ទំនាក់ទំនងការទូត របសខ្លួន ជា​មួយ​នឹង​ប្រទេស អៀរ៉ង់ ហើយទាមទារ​ឲ្យមាន នូវការចាកចេញ​ពីទឹកដី អារ៉ាប៊ី សាអ៊ូឌីត ក្នុងរយៈ​ពេល​៤៨​ម៉ោង ខាងមុខ  នូវមន្ត្រីតំណាងការទូត របស់ប្រទេស អៀរ៉ង់ ទាំងអស់។

ការជ្រៀតជ្រែក បែប«អវិជ្ជមាន» [...]

ម៉ិកស៊ិក៖ បាញ់​សម្លាប់​ស្ត្រី​អភិបាល​ក្រុង ដែល​ទើប​ជាប់​ឆ្នោត​ថ្មីៗ

ម៉ិកស៊ិក៖ បាញ់​សម្លាប់​ស្ត្រី​អភិបាល​ក្រុង ដែល​ទើប​ជាប់​ឆ្នោត​ថ្មីៗ

លោក ហ្គ្រាកូ រ៉ាមៀរ៉េ (Graco Ramirez) អភិបាលរដ្ឋ «Morelos» ដែលជារដ្ឋមួយ ស្ថិតនៅភាគ​កណ្ដាល នៃប្រទេសម៉ិកស៊ិក បានអះអាងពីអំពើ បាញ់សម្លាប់អ្នកស្រី ជីសឺឡា ម៉ូតា (Gisela Mota) អាយុ​៣៣ឆ្នាំ ទើប​ជាប់ឆ្នោតជាអភិបាលក្រុង «Temixco» ដោយបានវាយតម្លៃទម្លៃទង្វើនេះ ថាជា«អំពើភេរវកម្ម»។ លោក​បាន​អះអាងទៀតថា ជនសង្ស័យជាច្រើន ត្រូវបានឃាត់ខ្លួន។

ការចូលកាន់តំណែង របស់អ្នកស្រី ម៉ូតា បានធ្វើឡើងមិនទាន់ទាំងបាន ២៤ម៉ោងត្រឹមត្រូវផង ជនប្រដាប់​អាវុធ​មួយក្រុម បានចូលទៅក្នុងផ្ទះអ្នកស្រី កាលពីថ្ងៃសៅរ៍ ហើយបានបើកការបាញ់រៈ សំដៅ​មនុស្ស​ជា​ច្រើន​នៅ​ទីនោះ រួមទាំងអ្នកស្រី ម៉ូតា ផង។ នេះបើតាមការអះអាង របស់ប្រភពដែលស្និតនឹងនគរបាល។

ក្រុង «Temixco» ដែលស្ថិតនៅ៩០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានី ម៉ិកស៊ិកូ របស់ប្រទេស នៃទ្វីបអាមេរិក​កណ្ដាល​មួយនេះ ជាក្រុងដែលមានឈ្មោះល្បីល្បាញ ខាងប្រជុំបទល្មើស តាមរយៈក្រុមជនប្រដាប់អាវុធ [...]

ក្បួនខ្នាតចាប់ស្ត្រីភេទរំលោភ របស់ក្រុម ISIS

ក្បួនខ្នាតចាប់ស្ត្រីភេទរំលោភ របស់ក្រុម ISIS

តើសមាជិកក្រុមស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ ឬជីហាដ (djihad) អាចចាប់ស្ត្រីរំលោភ យ៉ាងដូចម្ដេច និង​នៅពេលណា? ដើម្បីរកចម្លើយនេះឃើញ គេត្រូវចូលទៅអានអត្ថបទ នៅក្នុងឯកសារដ៏ពិសេស របស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យកាត់​អង់គ្លេស​​ហៅ ISIS) ដែល​ត្រូវ​បាន​រឹប​អូស​បាន ដោយកងកម្លាំងអាមេរិក នៅក្នុងប្រតិបត្តិការវាយសន្ធាប់មួយ ទៅលើមូលដ្ឋានរបស់ក្រុមនេះ ស្ថិត​ក្នុង​ប្រទេស​ស៊ីរី។

ឯកសារពិសេស ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) យកមកធ្វើសេចក្ដី​រាយការណ៍​លំអិត​នោះ រៀបរៀងឡើងដោយ គណៈកម្មការស្រាវជ្រាវ និងអំពីក្បួន ហ្វាវ៉ា (Fatwa = ក្បួនច្បាប់​ដ៏​កម្រ​មួយ របស់​សាសនា​អ៊ីស្លាម) របស់ក្រុមភេរវជន។ ហើយដោយឈរលើមូលដ្ឋាន នៃក្បួន ហ្វាវ៉ា នេះហើយ ទើប​ក្រុម​រដ្ឋ​អ៊ីស្លាម ដាក់ចេញនូវរបៀបរបប ប្រមាណជា១៥បែប ដើម្បីចាប់ស្ត្រីដែលជាទាសី មក​ធ្វើការ​រំលោភ។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...