
នាយកផ្នែកសន្តិសុខជាតិអ៊ុយក្រែន ថារ៉ូស្ស៊ីនៅពីក្រោយភេរវកម្មនៅប្រ៊ុយសែល
ការតម្លើងសម្លេងដាក់គ្នា រវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី បានកើតឡើងជាថ្មីទៀត នៅក្រោយភេរវកម្មពីរកន្លែង ក្នុងរាជធានីប្រ៊ុយសែល ប្រទេសប៊ែលហ្សិក ខណៈភេរវកម្ម ដែលធ្វើឲ្យមនុស្ស ជាង៣០នាក់ស្លាប់ និងជាង២០០នាក់រងរបួសនេះ ត្រូវបានប្រកាសទទួលខុសត្រូវ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។
នាយកផ្នែកសន្តិសុខជាតិអ៊ុយក្រែន ដែលហៅកាត់ថា «SBU» បានលើកយកការអះអាងមួយ មកនិយាយថា ប្រទេសរ៉ូស្ស៊ី ជាអ្នកនៅពីក្រោយ ទង្វើភេរវកម្មដ៏រង្គាល នៅក្នុងបេះដូង នៃរាជាណាចក្រប៊ែលហ្សិក។ ប៉ុន្តែការលើកឡើងនេះ ត្រូវបាននាយករដ្ឋមន្ត្រីរ៉ូស្ស៊ី ច្រានចោល ហើយបានហៅនាយកផ្នែកសន្តិសុខរូបនោះ ថាជាមនុស្ស«ភ្លីភ្លើ»ម្នាក់។
រ៉ូស្ស៊ី នៅពីក្រោយភេរវកម្ម?
លោក វ៉ាស៊ីល ហ្គ្រីតសាក់ (Vassyl Grytsak) ដែលជាមេដឹកនាំមួយរូប ទទួលខុសត្រូវខាងសន្តិសុខ [...]