Posts by "សេក មនោរកុមារ"

បាល់ទាត់៖ ប្លាតធើ ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទាត់​បញ្ចូល​ទី

បាល់ទាត់៖ ប្លាតធើ ពេញ​ចិត្ត​នឹង​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទាត់​បញ្ចូល​ទី

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ បានប្រកាសពីការសាកល្បង ប្រកបដោយភាពវិជ្ជមាន ពីការដាក់តម្លើងប្រព័ន្ធត្រួតពិនិត្យ ការ​ស៊ុតបញ្ចូលទី នៅក្បែរទីរបស់គូរប្រកួត។


លោក សេព ប្លាតធើ នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ ខណៈផ្ដល់កិច្ចសម្ភាស
ទៅអោយប្រព័ន្ធទូរទស្សន៍ FOX Soccer Channel។

នាយកសហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) លោក សេព ប្លាតធើ (Sepp Blatter) បាននិយាយពីថ្ងៃសៅកន្លងមកនេះ ថាបច្ចេកវិទ្យា នៅលើខ្សែរស៊ុតបញ្ចូលទី បានមានដំណើរការ ជាវិជ្ជមាន នៅខណៈជំនួបពិភពលោកនៃក្រុមបាល់ទាត់ ធ្វើនៅប្រទេសជប៉ុន ដែល​ក្រុមឆែលស៊ី (Chelsea) នៃប្រទេសអង់គ្លេស និងកូរីធៀន (Corinthians) របស់ទីក្រុងសាវ ប៉ូឡូ (Sao Paulo) នៃប្រទេសប្រេស៊ីល [...]

ក្នុង​១៣​ឆ្នាំ បាញ់​សម្លាប់​១៣ដង តាំង​ពី​កូឡំប៊ីន រហូត​ដល់​ញ៉ូថោន

ក្នុង​១៣​ឆ្នាំ បាញ់​សម្លាប់​១៣ដង តាំង​ពី​កូឡំប៊ីន រហូត​ដល់​ញ៉ូថោន

នៅសហរដ្ឋអាមេរិក អាវុធបាញ់បោះបានសម្លាប់មនុស្ស ប្រមាណជាជាង៣០នាក់ ក្នុងមួយថ្ងៃៗ។ បើទោះជាមានករណីជាច្រើន សុទ្ធសឹងជាការជម្រះបញ្ជីគ្នា រវាងពួកឧក្រិដ្ឋជនក៏ដោយ តែក៏មានយ៉ាងសន្ធឹកសន្ធាប់ផងដែរ អ្នកដែលមិនដឹងរឿងអ្វីសោះ បាន​រងគ្រោះនឹងការបាញ់សម្លាប់ ដូចយ៉ាងហេតុការណ៍ ដ៏ជូរចត់ទើបនឹងកើតឡើង នៅញ៉ូថោន ក្នុងរដ្ឋកូណេចទីខត កាលពីថ្ងៃ​សុក្រ​ទី១៤ធ្នូកន្លងទៅនេះ ដែលធ្វើអោយមានជនរងគ្រោះដល់ជីវិត ដល់ទៅ២៦នាក់។


មនុស្សកាន់ទុក្ខ ក្រោយពីមានការបាញ់សម្លាប់ ក្នុងរោងភាពយន្ដ នៃអូរ៉ូរ៉ា នៃរដ្ឋ កូឡូរ៉ាដូ ថ្ងៃ២០កក្កដា២០១២។

យើងសូមរំលឹកមកវិញ នូវព្រឹត្តិការបាញ់សម្លាប់ គួរអោយកត់សម្គាល់ទាំង១៣ ដែលកើតឡើងក្នុងរយះពេល១៣ឆ្នាំ [...]

ពិភពលោក​ឆ្នាំ​២០៣០ នឹង​ក្លាយ​​ជា​យ៉ាង​ដូចម្ដេច?

ពិភពលោក​ឆ្នាំ​២០៣០ នឹង​ក្លាយ​​ជា​យ៉ាង​ដូចម្ដេច?

ក្រុមប្រឹក្សាចំណេះដឹងជាតិអាមេរិក ទើបនឹងបានចេញផ្សាយ របាយការណ៍មួយ និយាយវិភាគពីព្រឹត្តិការណ៍ធំៗទាំងឡាយ ដែលនឹង​អាចកើតមានឡើងនៅឆ្នាំ២០៣០។


ពិភពលោក បាំងបិទដោយ ពន្លឺព្រះអាទិត្យ។ រូបភាពចក្ខុវិស័យ ជាលក្ខណៈ 3D។

ជារៀងរាល់៤ឆ្នាំម្ដង ស្ថាប័នចំណេះដឹងរបស់អាមេរិកមួយនេះ តែងបញ្ចេញអោយគេដឹងពី ចក្ខុវិស័យដែលនឹងអាចកើតមានឡើង នៅ២០ឆ្នាំខាងមុខ។ របាយការណ៍របស់ក្រុមប្រឹក្សានោះ មានរួមបញ្ចូល ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា ... អនុសាស​ខ្លះទៀតដូចជា៖ [...]

អ៊ុយក្រែន៖ វាយតប់គ្នា ក្នុងសភាជាតិ

អ៊ុយក្រែន៖ វាយតប់គ្នា ក្នុងសភាជាតិ

នៅក្នុងសភាជាតិ នៃប្រទេសអ៊ុយក្រែន ពួកអ្នកតំណាងរាស្ត្រ បានប្រែក្លាយទីលានពិភាក្សា ប្រជាធិបតេយ្យរបស់ជាតិ ជាទីលាន​ប្រដាល់ បើសូម្បីមានអាជ្ញាកណ្ដាលរាប់សិបនាក់ បានចូលទៅឃាត់ក៏ដោយ។


ជម្លោះក្នុងសភាជាតិ ក្នុងទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន។

ក្រុមអ្នកតំណាងរាស្រ្ត នៃប្រទេសអ៊ុយក្រែន បានយល់ព្រម ទៅលើការតែងតាំង មនុស្សពីរនាក់ ជិតដិតនឹងប្រធានាធិបតី សម្រាប់​កៅអីជានាយករដ្ឋមន្ត្រី និងប្រធានសភា។ តែខណៈពេលការបោះឆ្នោត កំពុងតែប្រព្រឹត្តិទៅ ជម្លោះវាយតប់គ្នា យ៉ាងហឹង្សាមួយ​បាន​កើតឡើង រវាងក្រុមអ្នកស្និតនឹងរដ្ឋាភិបាល និងក្រុមប្រឆាំង។

គណបក្សតំបន់ របស់លោកប្រធានាធិបតី វិចទ័រ អ៊ីអាននូកូវិច (Viktor Ianoukovitch) [...]

សម្ដេច​សង្ឃ​កាតូលីក ប៊ើន័រ ១៦ ផ្ដើម​ប្រើ«​ទ្វីធើ» ដើម្បី​ផ្សាយ​ពរ​

សម្ដេច​សង្ឃ​កាតូលីក ប៊ើន័រ ១៦ ផ្ដើម​ប្រើ«​ទ្វីធើ» ដើម្បី​ផ្សាយ​ពរ​

នៅថ្ងៃពុធទី១២ធ្នូនេះ សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ បានបង្ហោះទូរសាតាមប្រព័ន្ធសង្គម ទ្វីធើរ ជាលើកតំបូងរបស់ព្រះអង្គ ដើម្បី​ស្រោចស្រង់ ប្រសិទ្ធិពរជ័យ ដល់បណ្ដាជនរាប់សិបលាននាក់ ដែលបានតាមដានគណនីរបស់ព្រះវិហា នៅលើប្រព័ន្ធនេះ។ ​គណនី​មុនៗរបស់ព្រះវិហា ជារឿយៗ តែងតែរង នូវការរិះគន់ពីសំណាក់ អ្នកលេងអាំងធើណែតក្មេងៗ។


សម្ដេចសង្ឃកាតូលីក ប៊ើន័រ ១៦ ទ្រង់ប្រើម្រាមដៃរបស់ទ្រង់បង្ហោះទូរសារទីមួយ របស់ទ្រង់។
រូបថត AP/ Gregorio Borgia។

ទូរសានោះ សរសេរជាភាសាអង់គ្លេស មានន័យជាអាថ៌ថា «បណ្ដាមិត្តទាំងឡាយ ខ្ញុំមានសេចក្ដីរីករាយណាស់ ដែលមានទំនាក់​ទំនងជាមួយអ្នកទាំងអស់គ្នា តាមប្រព័ន្ធទ្វីធើរ (Twitter)។  សូមអរគុណ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...