Posts by "សេក មនោរកុមារ"

អាយហ្វូន នឹង​មាន​ទំហំ​អេក្រង់​ខុស​គ្នា ហើយ​មាន​ឈ្មោះ​ថា «ហ្វាផ្លេត»?

អាយហ្វូន នឹង​មាន​ទំហំ​អេក្រង់​ខុស​គ្នា ហើយ​មាន​ឈ្មោះ​ថា «ហ្វាផ្លេត»?

ប្រភពមួយបានបង្ហើបប្រាប់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យាដ៏ល្បី របស់​អាមេរិក អ័បផល (Apple) កំពុងធ្វើការងារដែលទាក់ទងនឹង ទូរស័ព្ទអាយហ្វូន (iPhone) ដែលមានទំហំអេក្រង់ ៤,៧ និង៥,៧អ៊ីញ។


ទូរស័ព្ទអាយហ្វូ ជំនាន់ទីបី និងជំនាន់ទីបួន។

ក្រុមហ៊ុន អ័បផល ទំនងជាលែងចង់ឲ្យ ស៊ាំស៊ុង (Samsung) ឬក្រុមហ៊ុនផលិតទូរស័ព្ទដទៃទៀត ធ្វើការ«ពង្រីកទំហំ»​ទូរស័ព្ទស្រេចតែនឹងចិត្តទៀតហើយ។ បើតាមពាកចចាមអារាម ដែលធ្លាយចេញពីទ្វីបអាស៊ី ហើយត្រូវបានទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រ ដកស្រង់មកផ្សាយបន្តនោះ បានឲ្យដឹងថា «ក្រុមហ៊ុនទូរស័ព្ទអាមេរិក កំពុងត្រៀមបញ្ចេញ​ទូរស័ព្ទ​អាយហ្វូន ជាច្រើនបែបរបស់ខ្លួន ដើម្បីយកមកប្រកួតប្រជែង ជាមួយនឹងទូរស័ព្ទទំនើបៗរបស់ក្រុមហ៊ុនផ្សេងទៀត»។

[...]
ស៊ីរី៖ សេតវិមាន​ថា របប​ដាម៉ាស​បាន​ដើរ​ហួស​«បន្ទាត់​ក្រហម»

ស៊ីរី៖ សេតវិមាន​ថា របប​ដាម៉ាស​បាន​ដើរ​ហួស​«បន្ទាត់​ក្រហម»

អ្នកទទួលខុសត្រូវនៅសេតវិមាន បានចង្អុលបង្ហាញថា ប្រធានាធិបតីអាមេរិក កំពុងសិក្សាអំពីជម្រើសនយោបាយ និង​យោធា តែគេនៅមិនទាន់ដឹងថា ជម្រើសទាំងនោះនឹងមានអ្វីខ្លះ ហើយត្រូវអនុវត្តន៍ នៅពេលណានោះនៅឡើយ។

លោក ប៊េន រ៉ូដ៍ (Ben Rhodes) ទីប្រឹក្សាសន្តិសុខជាតិរបស់លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា «យើងកំពុងរៀបចំ ចំនុចដែលអាចកើតឡើងជាច្រើន នៅស៊ីរី។ ហើយយើងនឹងធ្វើការសម្រេចចិត្ត នៅលើសកម្មភាពដែលត្រូវធ្វើ ទៅតាម​របាយការណ៍ផ្ទាល់របស់យើង។»

សេតវិមានបានបញ្ជាក់ថា របបលោកបាលឆា អាល អាសាធ (Bachar el-Assad) បានជ្រើសរើសអាវុធគីមី ជាពិសេស​«ហ្គាសសារីន» ក្នុងកម្រិតតិចតួច តែបានប្រើប្រាស់ជាច្រើនដង តាំងពីមួយឆ្នាំមកហើយ។សេតវិមានបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារប្រភេទនេះ។

រដ្ឋបាលរបស់លោក អូបាម៉ា ធ្លាប់បានអះអាងនៅខែមេសា [...]

អាមេរិក៖ ផ្ទុះ​រោង​ចក្រ​គីមី​ផលិត​ហ្គាស នៅ​រដ្ឋ​ល្វីសាន (VDO)

អាមេរិក៖ ផ្ទុះ​រោង​ចក្រ​គីមី​ផលិត​ហ្គាស នៅ​រដ្ឋ​ល្វីសាន (VDO)

មនុស្សម្នាក់ត្រូវបានសម្លាប់ និង៧៣នាក់ផ្សេងទៀតរងរបួស នៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការផ្ទុះរោងចក្រគីមីមួយ នៅរដ្ឋ​ល្វីសាន (Louisiane)។ នេះជាការឲ្យដឹង របស់អាជ្ញាធរប្រចាំតំបន់។


ផ្សែងហុយខ្មួលខ្មាញ់ នៅពីលើរោងចក្រក្រុមហ៊ុន ឌឺវៀលៀម។ (រូបថត RYAN MEADOR, AP)

នាយនគរបាលប្រចាំរដ្ឋល្វីសាន លោកស័ក្ដិប្រាំ ដួង កេន (Doug Cain) បាននិយាយថា អ្នកជំនាញខាងជាតិផ្ទុះ ដែលបាន​ទៅពិនិត្យអង្កេតក្នុងរោងចក្រនេះ នៅក្រោយការផ្ទុះបានរកឃើញ សាកសពមួយ នៅក្នុងសភាពជាបំណែកៗ។

នៅពេលផ្ទុះនោះ ក្នុងរោងចក្រមានបុគ្គលិកធ្វើការប្រមាណជា ៦០០នាក់។ មនុស្សប្រមាណជា ៣០០នាក់ ត្រូវបាន​ជម្លៀស​ចេញ ខណៈដែលមនុស្ស៧៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់។

[...]
អាហ្សង់ទីន៖ រថភ្លើង​បុក​គ្នា ស្លាប់​បី​នាក់​របួស​ជាង​២០០​នាក់ (VDO)

អាហ្សង់ទីន៖ រថភ្លើង​បុក​គ្នា ស្លាប់​បី​នាក់​របួស​ជាង​២០០​នាក់ (VDO)

ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរពីរខ្សែ នៅតំបន់ជាយក្រុងប៊ុយណូស៍អ៊ែរ (Buenos Aires) ប្រទេសអាហ្សង់ទីន បានបង្កឲ្យយ៉ាងហោចណាស់មនុស្សបីនាក់ស្លាប់ និងច្រើនជាង២០០នាក់រងរបួស  ខណៈពេលមានមនុស្សជិះពេញប្រៀប នៅវេលាព្រឹកថ្ងៃទី១៣ខែមិថុនានេះ។


(រូបថត Enrique Marcarian/Reuters)

ជាគ្រោះថ្នាក់កើតនៅលើខ្សែរថភ្លើងដដែល ដែលរដ្ឋាភិបាលបានដាក់ក្នុងការឃ្លាំមើល ក្រោយពីគ្រោះថ្នាក់ដ៏ធំមួយ កាល​ពីឆ្នាំកន្លងទៅ ដែលធ្វើឲ្យមានមនុស្សស្លាប់៥១នាក់។ រថភ្លើងទាំងពីរបានបុកគ្នានៅវេលាម៉ោង ៧និង៧នាទី រវាងស្ថានីយ៍​ម៉ូរ៉ុង (Moron) និងកាស្ទើឡា (Castelar) នៅលើខ្សែរត់ សាមីអេនតូ (Sarmiento) ដែលភ្ជាប់តំបន់ជាយក្រុង​ខាងលិចនៃ​ទីក្រុងប៊ុយណូស៍អ៊ែរ ទៅកាន់ស្ថានីយ៍មួយនៅកណ្ដាលក្រុង។

[...]
បង្ខាំងស្ត្រីនៅក្លេវឡេន-អាមេរិក៖ ចោទ​៣២៩​ករណី លើ​ជន​ជាប់​ចោទ

បង្ខាំងស្ត្រីនៅក្លេវឡេន-អាមេរិក៖ ចោទ​៣២៩​ករណី លើ​ជន​ជាប់​ចោទ

បុរសដែលជាជនសង្ស័យ ក្នុងព្រឹត្តិការណ៍ចាប់បង្ខាំងស្ត្រីបីនាក់តាំង១០ឆ្នាំមកហើយ នៅទីក្រុងក្លេវឡេន (Cleveland) កំពុងប្រឈមនឹងបទចោទប្រកាន់ ចំនួន៣២៩ករណី ដែលភាគច្រើន ជាបទចោទប្រកាន់ទាក់ទងនឹង ការចាប់ពង្រត់ និង​បទចាប់រំលោភសេពសន្ធវៈ។ នេះជាសេចក្ដីប្រកាស របស់អាជ្ញាធរតំបន់ កាលពីថ្ងៃសុក្រទី០៧ខែមិថុនា។


ជនសង្ស័យ អារីយ៉ែល កាស្ត្រូ។

ចៅក្រមតុលាកាជាន់ខ្ពស់ នៃតំបន់ទន្លេ គូវ៉ាហូហ្គា (Cuyahoga) បានបង្ហាញពីបទចោទប្រកាន់ទាំងនេះ កាលពីថ្ងៃសុក្រ​ប្រឆាំងនឹងជនសង្ស័យ អារីយ៉ែល កាស្ត្រូ (Ariel Castro) អតីតអ្នកបើកបររថយន្ដដឹកកូនសិស្ស ដែលត្រូវបានគេ​បញ្ឈប់​កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ។

អារីយ៉ែល កាស្ត្រូ ត្រូវបានចោទប្រកាន់ ថាបានចាប់ពង្រត់ អាម៉ានដា ប៊ើរី (Amanda Berry) - ជីណា ឌឹស៊ុស (Gina [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...