Posts by "សេក មនោរកុមារ"

គេហទំព័រ​រដ្ឋាភិបាល​ដំបូង​គេ​ចំនួន​ពីរ រង​ការ​វាយ​ប្រហារ​ពី​ក្រុម​អនាមិក

គេហទំព័រ​រដ្ឋាភិបាល​ដំបូង​គេ​ចំនួន​ពីរ រង​ការ​វាយ​ប្រហារ​ពី​ក្រុម​អនាមិក

នៅក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ គេហទំព័ររបស់រដ្ឋាភិបាលចំនួនពីរ បានរងការវាយប្រហារពីក្រុមហេកឃើ អនាមិក (Anonymous) បន្ទាប់ពីក្រុមនេះបានប្រកាសសង្គ្រាមវាយប្រហារសងសឹក ប្រឆាំងរដ្ឋាភិបាលដែលបាន​ចាប់ខ្លួន​យុវនិស្សិត​ពីររូប។ ទំព័រហ្វេសប៊ុកមួយដាក់ឈ្មោះក្រុមហេកឃើ អនាមិកកម្ពុជា (Anonymous Cambodia)បានចាត់ទុកជន​សង្ស័យ​ទាំងពីរ ថាជាសមាជិក​របស់ពួកគេ ហើយថានឹងធ្វើសកម្មភាពឲ្យបានខ្លាំងជាងមុន ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា។


រូបផ្ដិតពីអេក្រង់របស់គេហទំព័រ ដែលត្រូវបានប្ដូរទិន្នន័យដោយក្រុមហេកឃើរអនាមិក។

បច្ចេកវិទ្យា - គេហទំព័ររដ្ឋាភិបាលដំបូងគេ ដែលត្រូវបានក្រុមអនាមិកធ្វើការវាយប្រហារ មានគេហទំព័រ​របស់​

យន្ដហោះ​ម៉ាឡេស៊ី​អ៊ែឡាញ​មួយ​ទៀត ត្រូវ​បង្ខំ​ឲ្យ​មក​ចុះ​ចត​វិញ​ជា​បន្ទាន់

យន្ដហោះ​ម៉ាឡេស៊ី​អ៊ែឡាញ​មួយ​ទៀត ត្រូវ​បង្ខំ​ឲ្យ​មក​ចុះ​ចត​វិញ​ជា​បន្ទាន់

បន្ទាប់ពីហោះឡើងបានបន្តិច យន្ដហោះមួយគ្រឿង របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ បានវិលត្រឡប់ក្រោយ​វិញ ដើម្បីធ្វើការចុះចតជាបន្ទាន់ នៅយប់ថ្ងៃអាទិត្យទី២០ ខែមេសានេះ។ ប្រសិនជាហេតុការណ៍នេះ មិនបានបង្កជា​គ្រោះថ្នាក់ធ្ងន់ធ្ងរ តែវាបានបំផុសឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសអាស៊ីភាគអាគ្នេយ៍មួយនេះ ខណៈពេលដែលបញ្ហាយន្ដហោះប៊ូអីង បាត់ខ្លួន នៅមិនទាន់ដោះស្រាយ​រួចហើយនៅឡើយនោះ។


យន្ដហោះប៊ូអីង ៧៣៧ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ នៅយប់ថ្ងៃទី២០ ខែមេសា។ (រូបថត AFP/GETTY IMAGES)

បញ្ហាយន្ដហោះ - មើលទៅក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសម៉ាឡេស៊ី មិនសូវជាមានសំណាងប៉ុន្មានទេ ក្នុង​រយៈពេលចុងក្រោយនេះ។ [...]

ការ​រុករក​យន្ដហោះ​បាត់​ខ្លួន ឈាន​មក​ដល់​ដំណាក់​កាល​«បារម្ភ»​ថ្មី

ការ​រុករក​យន្ដហោះ​បាត់​ខ្លួន ឈាន​មក​ដល់​ដំណាក់​កាល​«បារម្ភ»​ថ្មី

មកដល់ម៉ោងនេះ គ្មានសញ្ញាអ្វីទាំងអស់។ ការរុករកយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី៨ មីនាកន្លងទៅ ជាមួយនឹងមនុស្ស២៣៩នាក់នោះ បាន​មកដល់ដំណាក់កាលថ្មីមួយ ដែល«គួរឲ្យបារម្ភ»។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋមន្ត្រី​ក្រសួងដឹក​ជញ្ជូន​របស់​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ទី១៩ ខែមេសានេះ។


កងទ័ពជើងទឹករបស់ប្រទេសអូស្ត្រាលី កំពុងឆ្លុះតាមរកមើលស្លាកស្នាមយន្ដហោះ។ (រូបថត Reuters)

បាត់យន្ដហោះ - «ការរុករកមកដល់ថ្ងៃនេះ និងថ្ងៃស្អែក បានមកដល់ដំណាក់កាលបារម្ភថ្មីមួយ។ យើងសូមអំពាវនាវ​ទៅកាន់ពិភពលោកទាំងមូល ឲ្យជួយបន់ស្រន់ដើម្បីយើងអាចរកឃើញអ្វីមួយ។» នេះជាការថ្លែងរបស់ លោក [...]

កូរ៉េខាងត្បូង៖ ឆ្កួត​នឹង​ល្បែង​វីដេអូ រហូត​ទុក​ឲ្យ​កូន​ស្លាប់​នឹង​«អត់​បាយ»

កូរ៉េខាងត្បូង៖ ឆ្កួត​នឹង​ល្បែង​វីដេអូ រហូត​ទុក​ឲ្យ​កូន​ស្លាប់​នឹង​«អត់​បាយ»

នគរបាលរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារទី១៥ ខែមេសានេះ ពីការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពី​អាជ្ញាធរបានសង្ស័យថា បុរសនេះបានទុកឲ្យកូនរបស់ខ្លួនស្លាប់ នឹងអត់បាយ ខណៈខ្លួនឯងបាន​ឈ្លក់វង្វេងជារៀង​រាល់ថ្ងៃ ជាមួយនឹងល្បែងវីដេអូ (ហ្គេម - Video game)។


នៅកូរ៉េខាងត្បូង ការឈ្លក់លេងល្បែងវីដេអូ បានក្លាយជាវប្បធម៌មួយ។ (រូបថតឯកសារ)

ឆ្កួតនឹងល្បែង - សំនុំរឿងនេះ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងផុលផុលមួយ នៅប្រទេសកូរ៉េខាងត្បូង ហើយនឹងជំរុញឲ្យរដ្ឋសភារបស់ប្រទេសនេះ អាចនឹងចេញច្បាប់មួយ ចាត់ទុកល្បែងតាមវីដេអូ ទៅក្នុងប្រភេទ​ល្បែង​ដែលធ្វើឲ្យមានភាពឆ្កួតវង្វេង ដូចទៅនឹងគ្រឿងញៀន សុរា និងការភ្នាល់គ្នាយ៉ាងដូច្នេះដែរ។

[...]
ប៉ាគីស្ដង់៖ ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ ពី​បទ​«ស៊ី​សាច់​ទារក»

ប៉ាគីស្ដង់៖ ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ ពី​បទ​«ស៊ី​សាច់​ទារក»

នគរបាលរបស់ប្រទេសប៉ាគីស្ដង់ បានឃាត់ខ្លួនបងប្អូនប្រុសពីរនាក់ សង្ស័យពីបទស៊ីសាច់​មនុស្ស បន្ទាប់ពីពួកគេ​បានស៊ីសាកសពរបស់ទារកម្នាក់ ហើយក្បាលរបស់ទារកនោះ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ជនសង្ស័យ។ នៅ​ថ្ងៃអង្គារនេះ នាយនគរបាលតំបន់ បាការ (Bhakkar) លោក អាមៀរ អាហ្វដុល្លាហ៍ បានអះអាងថា «ជនសង្ស័យទីពីរ​ត្រូវបានឃាត់ខ្លួនហើយ»។


បងប្អូនប្រុសទាំងពីរនាក់ បន្ទាប់ពីនគរបាលបានចាប់ខ្លួន នៅថ្ងៃអង្គារទី១៥ ខែមេសានេះ។ (រូបថត Police Pakistan)

ស៊ីសាច់មនុស្ស -  អ្នករស់នៅក្នុងតំបន់ ផេនចាប (pendjab) កំពុងរង​នូវភាព​ស្រឡាំងកាំងយ៉ាងខ្លាំង ទៅនឹង​អ្វី​ដែល​ពួកគេទើបនឹងដឹង ទាក់ទងនឹងទង្វើរបស់បុរសទាំងពីរនាក់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...