Posts by "ដារី"

នាយ​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​ខេត្ត​​កំពង់ឆ្នាំង​ ធ្វើ​​អត្តឃាត​​ព្រោះ​​នាង?

នាយ​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​ខេត្ត​​កំពង់ឆ្នាំង​ ធ្វើ​​អត្តឃាត​​ព្រោះ​​នាង?

មន្ត្រីនគរបាល ថ្នាក់វរសេនីយ៍ត្រី មួយរូប ត្រូវបានគេរកឃើញស្លាប់ នៅលើកៅអី«ប៉ៅអ៊ី» កាលពីវេលា​ព្រលប់​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងស្នងការដ្ឋានគរបាល ខេត្តកំពុងឆ្នាំង ជាមួយនឹងសំបុត្រមួយច្បាប់ នៅ​លើ​​ក្បាលដំណេក។ តាមការស៊ើបអង្កេតបឋម របស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា លោក ទេព សារ៉ាត់ អាយុ ៤៨ឆ្នាំ មានថានៈ ជាប្រធានការិយាល័យ ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល បានរងគ្រោះ នឹងការធ្វើអត្តឃាត ដោយប្រើ​កាំភ្លើង​ខ្លី ម៉ាក ក៥៩ បាញ់ពីគុម្ពត្រជៀកស្ដាំ ធ្លាយមកថ្ងាស។

ការស៊ើបអង្កេត បានឲ្យដឹងថា ការបាញ់សម្លាប់ខ្លួន ទំនងជាបានធ្វើតាំងពីម៉ោង ១១ និង៣០នាទីព្រឹកម្លេះ។ រីឯ​នៅក្នុងលិខិតនោះ គេឃើញមានសំណេរ សរសេរសុំទោស អ្នកស្រីប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាល​ខេត្ត និងលោកស្នងការនគរបាល ខេត្តកំពង់ឆ្នាំង។

ក្រុមសមត្ថកិច្ចបានសង្ស័យថា ការធ្វើអត្តឃាតនេះ បណ្ដាលពីទំនាស់ ជាមួយស្ត្រីម្នាក់ ដែលលោកបានដក់​ចិត្ត​ប្រតិព័ទ្ធ [...]

បើ​ឲ្យ​លុយ​«ធីប»​ទៅ​នាង ដាក់​នៅ​ចន្លោះ​«ដោះ»​បាន តែ​កុំ​បន្លំ!

បុរសជាតិថៃម្នាក់នេះ ស្ថិតក្នុងសភាពស្រវឹង ... តែមិនមែន មានន័យថា ខ្លួនស្រវឹងហើយ មានលេសគ្រប់គ្រាន់ ដើម្បីធ្វើអ្វីស្រេចនឹងចិត្តទេ។

បុរសបានដើរ ទៅជិតនាងអ្នករាំមួយរូប ដែលមើលទៅ មានរូបរាងទ្រលុកទ្រលន់ ស្លៀកពាក់ខ្លីៗ នៅលើឆាក... បង្កភាពពេញចិត្តពេញថ្លើម ឲ្យបុរសយើង អត់ទ្រាំមិនដកប្រាក់ពីហោប៉ៅ ដើម្បីជូន«នាង»មិនបាន។ តែបើ​ឲ្យ​នាងផ្ទាល់ដៃ ឬក៏ច្រើនណាស់ ដាក់នៅក្នុងអាវទ្រនាប់ របស់នាងអ្នករាំ ម្នាក់នេះភ្លាមទៅ ប្រហែលជាមិនអីទេ... តែនេះ... បុរសកំហិលភ្លេចថា ប្រពន្ធខ្លួន បានតាមឃ្លាំមើលសកម្មភាព តាំងពីដំបូង។

«បើគ្រាន់តែឲ្យលុយ"ធីប"សោះ ហើយចុះ នៅរាវធ្វើស្អី ក៏យូរម្លេះ? ន៎ែ អាតាប៉ិ... តាប៉ិកំហិលឯង សម​ដាក់​ក្បាល នឹង"ថាស"នេះណាស់!»

គ្រូ​ពេទ្យ​ចាក់​ថ្នាំ​សន្តំ​បន្លំ​រំលោភ​ប្រពន្ធ​អ្នក​ជំងឺ ផ្អើល​ខេត្ត​ក្រចេះ

គ្រូ​ពេទ្យ​ចាក់​ថ្នាំ​សន្តំ​បន្លំ​រំលោភ​ប្រពន្ធ​អ្នក​ជំងឺ ផ្អើល​ខេត្ត​ក្រចេះ

គ្រូពេទ្យដែលជាប់សង្ស័យ ថាបានរំលោភបានសម្រេច រួចគេចខ្លួនបាត់ស្រមោលនោះ មានឈ្មោះថា ហេង ម៉េងលាង មានជំនាញ ជាគ្រូពេទ្យផ្នែកវះកាត់។ ហើយហេតុការណ៍បង្កការភ្ញាក់ផ្អើល ពីករណីចាប់រំលោភ បានកើតឡើង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នេះតែម្ដង នៅមន្ទីរពេទ្យ បង្អែក ខេត្តក្រចេះ។

បុរសជាអ្នកជំងឺ ដែលជាស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងប្រាប់ក្រុមសមត្ថកិច្ច ដែលចុះទៅដល់មន្ទីរពេទ្យថា ខ្លួនមានជំងឺ ហើយនាងជាភរិយា បានមកសម្រាកកំដរថែទាំ។ ប៉ុន្តែពេលបុរសកំពុងដេកលក់ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែកក្កដានេះ ស្រាប់តែគ្រូពេទ្យ ហេង ម៉េងលាង បានហៅប្រពន្ធ ឲ្យចូលក្នុងបន្ទប់ពិសោធន៍ ដោយនិយាយថា ត្រូវបូមឈាម ដើម្បីយកទៅជួយព្យាបាលជំងឺប្តី។

ស្វាមីរបស់ស្ត្រីរងគ្រោះ បានថ្លែងឲ្យដឹងទៀតថា៖ «ពេលចូលទៅដល់ក្នុងបន្ទប់ គ្រូពេទ្យ ហេង ម៉េងលាង បាន​កាន់ម្ជុលពីរ គឺមួយធំ មួយតូច ចាក់ទៅលើភរិយាខ្ញុំ បន្ទាប់មក [...]

បែក​ធ្លាយ​រូប​ស្រាត​របស់ ទេព បូព្រឹក្ស? តារា​ចេញ​មក​បក​ស្រាយ

បែក​ធ្លាយ​រូប​ស្រាត​របស់ ទេព បូព្រឹក្ស? តារា​ចេញ​មក​បក​ស្រាយ

«រូបនេះ ធ្លាប់មានម្ដងហើយ» នេះជាអ្វី ដែលគេអាចអានបាន នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង​លេចធ្លោ របស់ផលិតកម្មហង្សមាស អ្នកនាង ទេព បូព្រឹក្ស ក្នុងសំណេរប្រតិកម្ម ទៅនឹងព័ត៌មានមួយ ដែល​បង្ហាញ ពីការបែកធ្លាយ តាមបណ្ដាញសង្គម នូវរូបភាពរបស់តារាស្រាត បង្ហាញសុដន់ ដាក់អមជាមួយ​នឹង​រូប​សម្បក ថាសចម្រៀងចេញថ្មី របស់នាង ទេព បូព្រឹក្ស។

តារាចម្រៀង បូព្រឹក្ស បានសរសេរបន្តទៀតថា៖ «ឥឡូវ​ល្បី​ម្តងទៀត​! ធម្មតា​ទេ មាន​អ្នកខ្លះ ស្រលាញ់​គ្រាំទ្រ អ្នកខ្លះ​មិន​គ្រាំទ្រ មនុស្ស​ម្នាក់ មិនអាច​តំរូវ​ចិត្ត មនុស្ស ១០នាក់​ទេ» មុននឹងសរសេរ បន្ថែមទៀតថា៖ «រឿង​​ព័ត៌មាន​​នេះ​ វា​ស៊ាំនឹង​ខ្ញុំ​ហើយ តែ​សូម​គិត​ផង ខ្ញុំ​ជាម​នុស្ស​ស្រី​ណា»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានយករូបភាពដើម ដែលបង្ហោះដោយ គណនេយ្យហ្វេសប៊ុក អានាមិកមួយ មក​ជូនអ្នក​ជំនាញ ខាងរូបភាពរបស់ទស្សនាវដ្ដី [...]

សាសា ចេញ​មុខ​បក​ស្រាយ តាម​ទូរទស្សន៍

សាសា ចេញ​មុខ​បក​ស្រាយ តាម​ទូរទស្សន៍

បន្ទាប់ពីហេតុការណ៍ នៃអំពើហិង្សដ៏ព្រៃផ្សៃ បង្កដោយលោកឧកញ៉ា សុខ ប៊ុន និងអង្គរក្ស តាំងពីយប់ថ្ងៃទី១ ចូល​ថ្ងៃទី២ ខែកក្កដានោះ អ្នកនាង ឯក សុជាតា ហៅកញ្ញា សាសា អតីតពិធីការិនី​ទូរទស្សន៍ បានចេញ​មក​ផ្ដល់​បទ​សម្ភាសជាលើកដំបូង ក្នុងថ្ងៃទី១៦ ខែកក្ដដានេះ ដល់ស្ថានីយ័ទូរទស្សន៍ថ្មីមួយ ដើម្បីបកស្រាយ នូវបញ្ហា​មួយ​ចំនួន។

ប្រាក់សំណង៥លានដុល្លា?

ឆ្លើយតបនឹងការចុះផ្សាយ របស់វិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ដែលបានលើកឡើងថា កញ្ញា សាសា បាន​ទារសំណងយកជំងឺចិត្ត ចំនួន៥លាន ហើយចែកពាក់កណ្ដាល ទៅជួយសង្គមនោះ ត្រូវបានកញ្ញា​បដិសេធ ដោយបានលើកឡើងថា ការសាកសួរ របស់អ្នកកាសែតរួបនោះ មានលក្ខណៈជាការ«បន្លំ» ដើម្បីឲ្យ​កញ្ញា​បក​ស្រាយ​ប៉ុណ្ណោះ។

អតីតតារាទូរទស្សន៍រូបនេះ បានស្រង់សំដីរបស់អ្នកសារព័ត៌មានរូបនោះ មកបញ្ជាក់ថា៖ «បើឧកញ៉ា ជូន​ទឹក​ប្រាក់ដ៏លើសលប់ ដល់ទៅ៥លានដុល្លា តើកញ្ញាគិតយ៉ាងម៉េច? [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...