Posts by "ដារី"

ផ្កាយ២​ស្រវឹង​បើក​បុក​ស្ត្រី​ម្នាក់​ប៉ើង​ខ្ទប់​ឡាន ធ្លាយ​ពោះវៀន​ស្លាប់

ផ្កាយ២​ស្រវឹង​បើក​បុក​ស្ត្រី​ម្នាក់​ប៉ើង​ខ្ទប់​ឡាន ធ្លាយ​ពោះវៀន​ស្លាប់

ក្នុងសម័យនេះ ជីវិតមនុស្សសត្វ មិនត្រូវបានចារ ដោយវាសនា ឬព្រហ្មលិខិតទៀតហើយ តែជីវិតមនុស្ស ជា​ល្បែងកំសាន្ដ របស់ក្រុមមនុស្ស គ្មានគុណធម៌មួយចំនួន ដែលផឹកប្រមឹក បើកបរយានយន្ដលើទ្រូងផ្លូវ ដោយ​គ្មានយល់ពីច្បាប់ទម្លាប់ គិតស្មានតែមួយផ្លូវមានតែឯង។ នេះគេនៅមិនទាន់និយាយដល់ ថានៈបុណ្យស័ក្តិ និងធន់ធានដែលក្រុមមនុស្សទាំងនោះ តែងយកមកប្រើ ដើម្បីជះទៅលើជនរងគ្រោះ នៅពេលខ្លួនបានបង្ក​គ្រោះថ្នាក់​​ម្ដងៗនោះផង។

សូមមើលរូបភាពខាងលើ ដែលនឹងធ្វើឲ្យអ្នកគិតថា បើសិនជាថ្ងៃណាមួយ រឿងនេះធ្លាក់មកអ្នកវិញ... តើអ្នក​ត្រូវស្ថិតក្នុងសភាពបែបណា? ស្ត្រីម្នាក់ ត្រូវបានរថយន្ដទំនើប របស់មន្ត្រីយោធាថានៈផ្កាយពីរម្នាក់ បើក​បំបុក​ប៉ើងដូចខ្យល់ ទៅបុកទ្ទប់នឹងរថយន្ដមុួយទៀត រហូតធ្លាយពោះស្លាប់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៥ និង១៥នាទី នៅ​តាម​បណ្ដោយផ្លូវ២០០១ ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី [...]

រវាង​បណ្ឌិត និង​លោកគ្រូ​«ក្រៀវ​ជ្រូក... ជំនាញ​ខាង​ផែនទី»

រវាង​បណ្ឌិត និង​លោកគ្រូ​«ក្រៀវ​ជ្រូក... ជំនាញ​ខាង​ផែនទី»

គេមិនដឹងថា លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ចង់សំដៅលើ​នរណា​ឡើយ។ ប៉ុន្តែការលើកឡើង នៅលើទំព័រហ្វេសប៊ុករបស់លោក ម៉ុង ឫទ្ធី នោះ ត្រូវបានមនុស្សភាគច្រើន ចាប់​អារម្មណ៍ និងគិតមមៃថា ជាការសំដៅទៅលើប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលកំពុងធ្វើការវិន្និច្ឆ័យ ទៅលើភាពស្រពិចស្រពិល នៃករណីផែនទីរវាងប្រទេសកម្ពុជា និងប្រទេសជិតខាង ដ៏ចម្រូងចម្រាស។ សម្រាប់លោក សុខ ទូច ខ្លួនឯង លោកបានយកខ្លួនមកដាក់ ហើយបានធ្វើការវាយប្រហារ ត្រឡប់ទៅ​លោក ម៉ុង ឫទ្ធី វិញ យ៉ាងចាស់ដៃ។

កាលពីរសៀលថ្ងៃទី១៤ ខែសីហា នៅលើទំព័រហ្វេសប៊ុក «ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy» ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា ម៉ុង ឫទ្ធី នោះ បានបង្ហោះនូវរូបភាព នៃការ​ចូលរួម​ពិនិត្យ​ផែនទី របស់លោក ជាមួយនឹងក្រុមអ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភា ប្រមាណជា៦-៧សន្លឹក។ អមនឹង​រូប​ភាពនោះ លោក ម៉ុង ឫទ្ធី [...]

សា​សា សើច​លែង​សម ព្រោះ​តុលាការ​អាច​ហៅ​សួរ រឿង​គ្រោះថ្នាក់​ចរាចរណ៍

សា​សា សើច​លែង​សម ព្រោះ​តុលាការ​អាច​ហៅ​សួរ រឿង​គ្រោះថ្នាក់​ចរាចរណ៍

រឿងភាគថ្មីស្ដីពីកញ្ញា សាសា តារាសម្បូររឿង«ពេលយប់» នៅតែបន្តមានទៅមុខ... មិនដាច់សូរ។ អតីតតារា​ទូរទស្សន៍ ដែល​បានល្បីខ្លាំងក្នុងសំនុំរឿង វាយតប់ទាត់ធាក់បោកសក់ ពីសំណាក់ឧកញ៉ា សុខ ប៊ុន នោះ ទំនង​ជានឹង​ត្រូវ​ទៅ​បង្ហាញ​ខ្លួន ក្នុងពេលឆាប់ៗនេះ នៅមុខការស៊ើបសួរ​របស់ព្រះរាជអាជ្ញារង អមសាលាដំបូង​ខេត្ត​បាត់ដំបង។

លោក តូច សុភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា នាង ឯក សុជាតា ហៅ កញ្ញា សាសា អាចនឹងត្រូវកោះហៅ ឲ្យមកបំភ្លឺជុំវិញរឿងគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងបាត់ដំបង កាល​ពី​យប់​ថ្ងៃទី០២ ខែសីហាកន្លងមកនេះ។ ការថ្លែងអះអារបស់ព្រះរាជអាជ្ញារង បានធ្វើឡើង បន្ទាប់ពីលោក បាន​កោះ​ហៅមិត្តភក្តិ ២នាក់ របស់កញ្ញា សាសា មកសាកសួរព័ត៌មាន អំពីបញ្ហាគ្រោះថ្នាក់ខាងលើនេះ រួចហើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ  បានកើតឡើង រវាងរថយន្ត​ស៊េរី​ទំនើប​ម៉ាក Porsche ពណ៌​ស និងរឺ​ម៉ក​ដឹក​ទឹក [...]

វីដេអូ ស៊ីម ថៃណា រាំ​អោប​ប្រុស​ក្មេង ផ្អើល​ហ្វេសប៊ុក​ជា​ថ្មី

ការផ្ទុះចំងល់របស់ប្រិយមិត្ត និងបណ្ដាអ្នកគាំទ្រ តារាចម្រៀងដើមទ្រូងបាន កញ្ញា ស៊ីម ថៃណា បានសម្ដែង​ចម្ងល់សារជាថ្មី បន្ទាប់ពីគេហទំព័រក្នុងស្រុកមួយ បានយកវីដេអូឃ្លីប ដែលថតជាលក្ខណៈឯកជន មកធ្វើការ​ចុះផ្សាយ ហើយបន្ទាប់មកមានបង្ហោះចែករំលែកតៗគ្នា នៅពាសពេញបណ្ដាញសង្គម។

ប្រិយមិត្តឆ្ងល់ និងបានសួរគ្នាថា តើកញ្ញា ស៊ីម ថៃណា ស្ថិតក្នុងសភាពបែបណា ទើបនៅក្នុងវីដេអូនោះ គេ​ឃើញ​តារាចម្រៀងរូបនេះ បានរាំកៀកកើយ យ៉ាងស្ថិតស្នាលខ្លួនទល់នឹងខ្លួន ជាមួយនឹងយុវជនម្នាក់ទៀត យ៉ាងស៊ិចស៊ី។ មិនត្រឹមតែប៉ុណ្ណឹង គេឃើញតារាចម្រៀងរូបនេះ បានលើកបង្ហាញ ម្រាមដៃកណ្ដាល ដាក់អ្នក​ថតវីដេអូទៀតផង។ ប៉ុន្តែចម្ងល់នេះ មិនត្រូវបានគេហទំព័រ ដែលយកវីដេអូរបស់នាង មកផ្សាយនេះ ធ្វើការ​ពន្យល់ពីដើមហេតុ យ៉ាងណានោះទេ។ គេហទំព័រនោះ គ្រាន់តែបានសរសេរ តែមួយឃ្លាប៉ុណ្ណោះថា៖ «ស៊ីម ថៃណា រាំសិចស៊ី ជាមួយប្រុសក្មេង មើលហើយពិតជាញាក់សាច់ (...) [...]

ការ​ប្រឡង​ហាលវាល​ដំបូង​គេ​បង្អស់​មួយ នៅខេត្ត ត្បូងឃ្មុំ

ការ​ប្រឡង​ហាលវាល​ដំបូង​គេ​បង្អស់​មួយ នៅខេត្ត ត្បូងឃ្មុំ

បើសិនជាគេធ្លាប់ឃើញកុមារកម្ពុជា នៅតំបន់ដាច់ស្រយ៉ាលមួយចំនួន បានអង្គុយរៀននៅក្រោមដើមឈើ ឬ​នៅក្រោមដំបូលតង់ រហែកធ្លុះធ្លាយនោះ ប៉ុន្តែករណីលើកនេះ មានលក្ខណៈខុសស្រឡៈតែម្ដង។ ករណីដ៏​ចម្លែក​បានកើតឡើង នៅក្នុងវិទ្យាល័យ ហ៊ុនសែនត្បូងឃ្មុំ កាលពីព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហានេះ។

មិនមែនសាលាមិនមានអាគារ សម្រាប់ឲ្យសិស្សានុសិស្សទាំងនេះជ្រករៀនទេ តែសាស្ត្រាចារ្យនៃ​វិទ្យាល័យ​មួយនេះ បានបានរៀបចំការប្រលង​ គណិតវិទ្យាសាកល្បងមួយ ដើម្បីបង្ហាញពីតម្លាភាព ដូចជាហាម​ការ​លួចម្លង និងងាយស្រួល ក្នុងការត្រួតពិនិត្យ បេក្ខជននីមួយៗនោះជាដើម។ ​តុ​កៅអី របស់បេក្ខជននីមួយៗ ត្រូវបានយកចេញពីថ្នាក់ មកដាក់នៅក្រោម​ដើមឈើ និងក្រោមមេឃ ដែលមានចំងាយឆ្ងាយៗ​ពីគ្នា ដើម្បី​ឲ្យ​សិស្ស​ប្រលង​សាកល្បង។

រូបភាពទាំងនេះ ត្រូវបានក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម យកមកចែករំលែក​បន្តបន្ទាប់គ្នា យ៉ាងទ្រហឹង​អ៊ឺង​អាប់។ អ្នកខ្លះបានបញ្ចេញយោបល់ថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...