កូនស្រីអាយុទើបនឹងបីឆ្នាំ តែចេះជួយការងារផ្ទះសព្វគ្រប់
អ្នកស្រី ឡឹម សុឃិម ដែលជាម្តាយនៅក្នុងវ័យ៣៥ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទាំងទឹកមុខរីករាយថា គាត់មិននឹកស្មានថា កូនស្រីរបស់គាត់ឈ្មោះ ហេង លឹមចន្ទរក្សា ដែលទើបតែមានអាយុ ០៣សោះ តែនាងតូចចេះជួយ រំលែកការងារគាត់ បានច្រើនយ៉ាងនេះសោះ។ អ្នកស្រីបន្ថែមទៀតថា គាត់សប្បាយចិត្ត នៅពេលឃើញកូនស្រី ជាទីស្រឡាញចេះ និងមានអាកប្បកិរិយាល្អ តាំងពីតូចបែបនេះ។ ម្យ៉ាងវិញទៀត អ្នកស្រីក៏សប្បាយចិត្តដែរ នៅពេលដែលអ្នកជិតខាងនិយាយថា កូនរបស់ពួកគេ មានអាយុដំណាលនឹងកុមារីដែរ តែមិនទាន់ចេះអ្វីទាំងអស់ នៅរត់លេងដូចក្មេងដ៏ទៃធម្មតា។
អ្នកស្រីប្រាប់ទៀតថា រក្សា អាចធ្វើការងារបានទាំងអស់ ក្រៅពីការងារធ្ងន់ៗមួយចំនួន។ កុមារីតូចរូបនេះ ចេះជួយសំអាតចានឆ្នាំង និងកិច្ចការផ្ទះមួយចំនួនទៀត។ អ្នកស្រីបញ្ជាក់ថា រៀងរាល់ពេលធ្វើអ្វី ក៏កូនស្រីរូបនេះស្រែកសួរសិនដែរ ថាអ្វីដែលនាងធ្វើ អាចទទួលយកបានឬនៅ។ ក្មេងតូចសួរម្តាយ ជាញ៉យៗថា៖ [...]