អភិបាលថ្មីស្រុកអូជ្រៅ ថាខាងខេត្តមិនឲ្យឯកសារ រឿងដីធ្លីពលរដ្ឋឲ្យខ្លួន
អ្នកភូមិថ្នល់បត់ជាច្រើនគ្រួសារ ដែលមានទំនាស់ដីធ្លី រវាងពីរស្រុក គឺស្រុកស្វាយចេក និងស្រុកអូរជ្រៅ ដែលបានដាក់ ពាក្យបណ្តឹងតវ៉ា តាំងពីភូមិឃុំ មិនមានការដោះស្រាយ រហូតដល់ខេត្តទៀត កាលពីពេលថ្មីៗនេះ។ រហូតមកដល់ពេលនេះ ពួកគាត់នៅតែមិនមានប្រតិកម្មអ្វីប្លែក ពីអភិបាលខេត្តនោះទេ ដោយគ្រាន់តែទទួលដំណឹងថា អភិបាលខេត្ត បានប្រាប់ថាប្រគល់រឿងរ៉ាវទាំងនេះ ទៅឲ្យអភិបាលស្រុកជាអ្នកដោះស្រាយ។ តែរហូតមកដល់ថ្ងៃទី២៣ ខែកុម្ភៈ ហើយ នៅមិនមានដំណឹងអ្វី ជូនដល់ពលរដ្ឋទៀត។
ដោយឡែក លោក សាន សៀងហូ អភិបាលស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះថា លោកទើបតែបានកាន់ដំណែង ជាអភិបាលស្រុក កាលពីថ្ងៃទី០៩ ខែកុម្ភៈ ប៉ុណ្ណោះ តែហើយលោក ក៏បានទទួលដឹង នូវបញ្ហាទំនាស់ដីធ្លីដ៏រាំរ៉ៃមួយនេះដែរ។ បើទោះជាលោកមានបំណងជាក់លាក់ ក្នុងការជួយដោះស្រាយបញ្ហាជូនពលរដ្ឋ [...]