«ផ្តល់ឈាម ជួយជីវិតមនុស្ស និងជួយខ្លួនឯង»
និស្សិតជាច្រើន នៅសាកលវិទ្យាល័យបញ្ញាជាតិ បានចូលរួមបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត នៅក្នុងសាលារបស់ខ្លួន នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥នេះ។ អ្នកទាំងនោះ សុទ្ធតែមានចិត្តចង់ជួយសង្គ្រោះ ជីវិតមនុស្សទាំងអស់ ជាពិសេសពួកគេបានគិតថា ការធ្វើអំពើល្អទាំងនេះ ពួកគេនឹងទទួលបាន នូវរបស់ទាំងអស់នោះវិញ នៅពេលដែលគេជួបរឿងបន្ទាន់ នៃខ្លួនឯងផ្ទាល់ ឬក្រុមគ្រួសារខ្លួនឯង នៅថ្ងៃណាមួយ ជាយថាហេតុ។ ការចូលរួមស្ម័គ្រចិត្តនេះ មានទាំងព្រះសង្ឃ សិស្ស និស្សិត និងលោកគ្រូអ្នកគ្រូ នៅក្នុងសាលានេះផង។
ព្រះសង្ឃ ទុយ សុធា បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ជាលើកទី៤ហើយ ដែលព្រះតេជគុណ ធ្វើការបរិច្ចាគឈាម ឲ្យទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាម ជាចាំបាច់នៅពេលមានជំងឺ។ ព្រះអង្គបានបន្ថែមថា កាលពីដំបូងឡើយ ព្រះតេជគុណ មិនដែលគិតពីបញ្ហាទាំងនេះទេ។ តែនៅថ្ងៃមួយពេលដែល ញ៉ោមស្រីព្រះអង្គ [...]