អូជ្រៅ៖ អ្នកភូមិថ្នល់បត់ ថាចៅហ្វាយស្រុកហៅមេភូមិទៅ«ជួបស្ងាត់ៗ»
មិនត្រឹមតែប្រឆាំង នឹងមេភូមិ ដែលតែងតែឆ្លៀតឱកាស រកផលចំណេញ ពីអ្នកភូមិដែលខំព្យាយាម រកដំណោះស្រាយ លើដីទំនាស់នោះទេ។ ក្រុមអ្នកភូមិ ក៏បានទាមទារ ឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចេញមុខដោះស្រាយ ប្រគល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីស្របច្បាប់ ឲ្យបានឆាប់ដល់ពួកគាត់ដែរ។ ម៉្យាងទៀត អ្នកភូមិបានឲ្យដឹងថា ថ្មីៗនេះ ចៅហ្វាយស្រុក បានហៅមេភូមិ ទៅជួបគ្នាស្ងាត់ៗ ដោយរំលងប្រជាពលរដ្ឋ ហើយមិនផ្តល់ព័ត៌មានថ្មី ពីការដោះស្រាយទេ ហើយមេភូមិនៅតែភ្ជូរដី មានទំនាស់ទៀត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ។
តំណាងអ្នកភូមិថ្នល់បត់ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ អ្នកស្រី ឡុង សុគន្ធី បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងនៅថ្ងៃទី០៣ ខែមេសានេះថា អ្នកស្រីមិនបានដឹងថា មានការណាត់ជួបស្ងាត់ៗ រវាងមេភូមិ ថា ទន ជាមួយលោកអភិបាលស្រុក សាន ស៊ានហូ នោះទេ ទើបតែនៅថ្ងៃ ដែលមេភូមិខាងលើ នាំបក្សពួក [...]