នគរបាលកម្ពុជា មានសិទ្ធិជេរប្រមាថដាក់ជនល្មើសឬ?
«បើគ្រាន់តែចង់ផាក ខ្ញុំមិនថាទេ តែនេះ និយាយអាក្រក់ជាមួយខ្ញុំ មិនឲ្យខ្ញុំបន្តដំណើរ និយាយមិនផ្តល់តម្លៃ ឲ្យខ្ញុំបន្តិចសោះ ទំនងចង់ចាប់ខ្ញុំទៅណាមិនដឹង» ទាំងនេះជាសម្តីរបស់ស្ត្រីម្នាក់ ដែលមិនប្រាប់ឈ្មោះ និងដែលត្រូវបាន មន្ត្រីសមត្ថកិច្ច នៅក្នុងរាជធានីភ្នំពេញ គម្រាមសំលុត មិនឲ្យបន្តដំណើរទៅមុខទៀត ព្រោះជិះម៉ូតូគ្មានមួកសុវត្តិភាព នៅពេលល្ងាច ត្រង់ចំណុចស្ពានអាកាស ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
គេមិនដឹងថា តើមន្ត្រីនគរបាលចរាចរណ៍ក្នុងតួនាទីណានោះ បានប្រើពាក្យសម្ដីអ្វីខ្លះ ជាមួយស្ត្រីនោះទេ។ តែវីដេអូមួយ ដែលត្រូវបានបង្ហោះ តាមបណ្ដាញសង្គម បានបង្ហាញ ពីការប្រទាញប្រទង់គ្នា គ្មានជំនាញ ដែលធ្វើឡើង ដោយមន្ត្រីនគរបាលមួយរូប ដើម្បីធ្វើការឃាត់ខ្លួន ស្ត្រីម្ចាស់ម៉ូតូម្នាក់។ សូមទស្សនាវីដេអូខាងក្រោម៖
ប៉ោយប៉ែត៖ ចាប់ចងវាយខ្នោះកម្មករអូសរទេះ ព្រោះតវ៉ាបិទផ្លូវ
ការប៉ះទង្គិចគ្នា បានចាប់ផ្តើម ពីម៉ោងប្រមាណ ជា៨ព្រឹក ថ្ងៃទី២៥ ខែឧសភា នៅខាងមុខការិយាល័យ រដ្ឋាករគយ ច្រកទ្វាព្រំដែន ប៉ោយប៉ែត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការតវ៉ា ដែលឈានដល់មានការផ្ទុះអាវុធនេះ បានអូសបន្លាយពេល រហូតដល់ម៉ោង ប្រមាណជា១២ថ្ងៃត្រង់ ធ្វើឲ្យមានការខូចខាតរបស់របរ នៅក្នុងការិយាល័យ រដ្ឋាករគយមួយចំនួន ក្នុងឡានចំនួន៣គ្រឿង និងមានកម្មករអូសរទេះ ៥នាក់ បានរងរបួស ក្នុងនោះម្នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ។
កម្មករអួសរទេះ បានរៀបរាប់ថា អ្នកទាំង៥នាក់ ដែលត្រូវរងរបួសធ្ងន់ ស្រាលនោះ ជាស្នាដៃរបស់សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត ដែលបញ្ជាផ្ទាល់ ដោយលោក ប៊ន ប៊ឹន មេបញ្ជាការរង កងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ។ អ្នកទាំងនោះបានបន្តថា ពួកគាត់រតវ៉ា សុំឲ្យមន្ត្រីគយកុំយកប្រាក់ថ្លៃ នៅពេលកម្មករអូសរទេះ ដឹកទំនិញតិចតូច ដើម្បីចឹញ្ចិមជីវិត។ តែមន្ត្រីគយ នៅតែតម្រូវឲ្យបង់ប្រាក់ [...]
សពដែលរកឃើញច្រកស្បោង ត្រូវបានស្គាល់អត្តសញ្ញាណហើយ
តាមការរៀបរាប់ឲ្យដឹង ពីប្អូនស្រីបង្កើត របស់សព កញ្ញា ស្រ៊ុន ស៊ីផា បានឲ្យដឹងថា សាកសពខាងលើ ជាបងប្រុសបង្កើត របស់នាង ឈ្មោះ ស្រ៊ុន សុភ័ក្រ មានអាយុ៣៥ឆ្នាំ បច្ចុប្បន្នធ្វើការ នៅក្នុងរោងចក្រមួយ ផ្នែកបញ្ជូនរបាយការណ៍។ បងប្អូនទាំងពីរនាក់ សព្វថ្ងៃរស់នៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្អូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុនោះ នាងបានឃើញ បងប្រុសរៀបចំខ្លួន ទៅញ៉ាំការគេ នៅកោះពេជ្រតែម្នាក់ឯង គាត់ជិះឡានម៉ាកឆ្លាម ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AD-៣៧៣៦ ដែលបានចេញពីផ្ទះ ខ្ទង់ម៉ោងជាង៦ល្ងាច ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០១៥កន្លងទៅនេះ។
បន្ទាប់ពីនោះ នាងបានចាំបងប្រុស រហូតដល់ម៉ោង៣ទៀបភ្លឺ មិនឃើញ ក៏គេងលក់ទៅ។ លុះដល់ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ប្អូនស្រី ដែលប្រកបរបរ ជាអ្នកសំអាងនៅផ្សារកាប់គោ បានទៅហាងរបស់នាង ជាធម្មតា តែនៅមិនទាន់បានដំណឹង ពីបងប្រុសនៅឡើយ។ នាងបញ្ជាក់ថា [...]
ប្រទះឃើញសាកសពបុរសម្នាក់ ច្រកក្នុងការ៉ុងយកមកបោះចោល
ហេតុការណ៍ដែលបង្ករ ការភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សូឡា ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រង់ចំណុចផ្លូវកែង បំបែកជាបួន អតីតបឹងកំប្លោក។ ការ៉ុងដែលត្រួវបានគេ ប្រទះឃើញនោះ មានពណ៍ស្លែខ្ចី ចងមាត់ជិត ដាក់នៅចំងាយពីផ្លូវ ប្រមាណជា១០ម៉ែត្រ តែមិនដល់មាត់ទឹក នោះទេ។
អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា ទំនងជាសពមនុស្សប្រុស ព្រោះមានអ្នកខ្លះបានឃើញ ពីបំណែកការ៉ុងរហែក ដែលបុរសនោះគ្មានសក់។ អ្នកខ្លះសង្ស័យថា ជាព្រះសង្ឃ។
ក្រុមមន្រ្តីជំនាញ នៅក្នុងមូលដ្ឋាននោះ បានរៀបចំយកសព ដែលមិនស្គាល់អត្តសញ្ញាណខាងលើ ទៅកាន់វត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីឃើញសាកសពភ្លាម ដើម្បីយកទៅធ្វើកោសល្យវិច័យ ស្រាវជ្រាវរកប្រភពឃាតករ។ នៅពេលក្រុមអ្នកជំនាញខាងលើ បានយកសពនោះ ទៅដល់វត្តស្ទឹងមានជ័យ [...]
ចម្រៀងមនោសញ្ចេតនាថ្មីរបស់ អីវ៉ា ធ្វើឲ្យរំភើបចិត្ត? (vdo)
តើបទចម្រៀង របស់កញ្ញា អ៊ីវ៉ា មួយបទនេះ មានយុរវ័យប៉ុន្មាននាក់ បានលើកសរសើរ? ហើយមានប៉ុន្មាននាក់ទៀត ដែលរិះគន់?
ចម្រៀង ដែលទើបនឹងចេញផ្សាយនេះ មានចំណងជើងថា៖ «មានអ្វីៗ មិនស្មើមានបង»។ ដោយសារចម្រៀងនេះ ជាលំនាំបទភ្លេងចាស់ តែទំនុកនិពន្ធ និងអត្ថន័យថ្មី ទើបមានចំណុចពីរ លើកឡើងនៅក្បែរគ្នា ចេញពីមាត់អ្នកទស្សនា។ ចូលរួមផ្តល់យោបល់ ទៅកាន់តារាចម្រៀង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ទស្សនិកជនខ្លះ បានលើកឡើងថា៖ «មានន័យណាស់ វាត្រូវសាច់រឿងខ្ញុំ ដូចអារម្មណ៍ពិតៗចឹង» ខណៈម្នាក់ទៀត បានសរសេរឡើង ស្រដៀងគ្នាដែរថា៖ «ពិរោះណាស់ ខ្ញុំពេញចិត្ត»។
ផ្ទុយទៅវិញ អ្នកផ្សេងទៀត បានលើកឡើង ខុសពីនេះថា វាមិនមានអ្វីថ្មីនោះទេ គឺជាទំនុកបទភ្លេងចាស់ ដែលធ្លាប់បានចេញ នៅក្នុងផលិតកម្មរស្មីហង្សមាស រួចហើយ គឺបទ«ពេលវាលា» របស់លោក ណុប ប៉ាយារិទ្ធ និងកញ្ញា សុគន្ធ នីហ្សា។ ម្យ៉ាងទៀត អ្នកខ្លះបានសរសេររៀបរាប់ថា [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 237720
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20707
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25872
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9417
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»