ពលរដ្ឋប៉ោយប៉ែតថា បុគ្គលិកក្រុមហ៊ុនអគ្គីសនីបានជំរិតទារប្រាក់
ពលរដ្ឋម្នាក់លោក សឿន ប្រុស រស់នៅភូមិបាលិលេយ្យ២ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ផ្ទះលោកខូចឌីហ្សុងទ័រ (Disjoncteur) ភ្លើង បានហៅបុគ្គលិក ក្រុមហ៊ុនខាងលើមកជួសជុល តែអ្នកទាំងនោះ បានយកថ្លៃឌីហ្សុងទ័រ ថ្លៃខុសពីលើកមុនៗ ហើយថែមទាំងប្រើពាក្យសម្តីថា បើមិនត ក៏បញ្ឈប់ការប្រើប្រាស់ភ្លើងទៅ។ លោកបន្តទៀតថា បុគ្គលិកទាំងអស់នោះ អាងថា នៅក្រុងប៉ោយប៉ែតគ្មានក្រុមហ៊ុនណា មកប្រកួតប្រជែងឡើយ មានតែក្រុមហ៊ុន «អានកូ» របស់លោក កុក អាន មួយនេះប៉ុណ្ណោះ ទើបមិនព្រមបម្រើពលរដ្ឋ តាមតម្រូវការ។
អ្នកដែលត្រូវបុគ្គលិក ក្រុមហ៊ុនអគ្គិសនីខាងលើ តម្រូវឲ្យបង់ប្រាក់ច្រើនជាងមុន សម្រាប់ថ្លៃឌីហ្សុងទ័រ ថ្មី បានទាក់ទងទៅក្រុមហ៊ុនភ្លាមៗ ហើយត្រូវបានអ្នក នៅក្នុងក្រុមមហ៊ុនបញ្ជាក់ថា ចំពោះឌីហ្សុងទ័រភ្លើងថ្មីមួយ ក្រុមហ៊ុនលក់តែ១០០បាត ស្មើរនឹង ១២ ១០០រៀល ប៉ុណ្ណោះ ចំនែកឯបុគ្គលិកថ្នាក់ក្រោមវិញ បានលក់ឲ្យលោក ១០០០បាទ ស្មើរនឹង ១២១ [...]