Posts by "ក. សោភណ្ឌ"

រថយន្ដ​​ស៊ីនទ្រី​​បើក​​ចេញ​​ពី​ផ្លូវ​តូច បុក​ម៉ូតូ​ធ្លាក់​ទឹក របួស​ពីរ​នាក់

រថយន្ដ​​ស៊ីនទ្រី​​បើក​​ចេញ​​ពី​ផ្លូវ​តូច បុក​ម៉ូតូ​ធ្លាក់​ទឹក របួស​ពីរ​នាក់

ក្នុងពេលភ្លាមៗ អ្នករបួសមិនទាន់មានអ្វី ធ្ងន់ធ្ងរនៅឡើយ តែអាការៈចុកក្នុងទ្រូង ដោយសារការប៉ះទង្គិចគ្នានេះ នៅមានបន្ត។ បុរសជាស្វាមី ដែលរងគ្រោះក្នុងហេតុការណ៍ ដែលមានឈ្មោះ កង រ៉ៃ អាយុ៣០ឆ្នាំ រស់នៅឃុំ​ដំរី​ស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកធ្វើការ នៅរោងចក្រ ហ្វឹងហ្វា ជាមួយប្រពន្ធ ហើយ​កំពុងធ្វើដំណើរទៅធ្វើការ។ លោកបានរៀបរាប់ ពីហេតុការណ៍នេះថា ដំបូងលោកជិះម៉ូតូ ទៅ​តាម​បណ្តោយ​ផ្លូវ ក្នុងភូមិជើងឯក សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែង​កើត​ហេតុ ស្រាប់តែរថយន្ដស៊ីនទ្រី ស្លាកសំគាល់ ៣០៦ បើកចេញពីផ្លូវតូច ជ្រុលមកបុកម៉ូតូលោក ពេញទំហឹង​រហូត​ធ្លាក់ទឹក។

ភរិយាជនរងគ្រោះ អ្នកស្រី យឿន រ៉េត អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិញញឹម ស្រុកអង់កែវ ខេត្ត​ត្បួង​ឃ្មុំ បានប្រាប់ឲ្យដឹងថា ប្តីអ្នកស្រីកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកដង្កោរ [...]

ក្រឡាប់​ឡាន​ហើយ នៅ​ឆ្លៀត​ដោះ​ស្លាក​លេខ រត់​បាត់​ស្រមោល

ក្រឡាប់​ឡាន​ហើយ នៅ​ឆ្លៀត​ដោះ​ស្លាក​លេខ រត់​បាត់​ស្រមោល

គ្រោះថ្នាក់នេះ បានបង្កការភ្ញាក់ផ្អើល កាលពីរវេលាម៉ោង ១១ យប់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវ ទន្លេសាប ជិតសណ្ឋាគារសុខា ភូមិទីមួយ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ករណីក្រឡាប់ឡានខាងលើ មិនមានអ្នគ្រោះថ្នាក់ធ្ងន់នោះទេ នេះបើតាមកាបញ្ជាក់ របស់លោក យ៉ឹម សុខា មេប៉ុស្តិ៍ជ្រោយចង្វារ។

លោកនាយប៉ុស្តិ៍ខាងលើ បានបន្ថែមទាំងហួសចិត្តថា ពេលលោក និងកម្លាំងសមត្ថកិច្ច ទៅដល់​ទីតាំងកើត​ហេតុ គឺនៅសល់តែសម្បកឡានប៉ុណ្ណោះ។ រថយន្ដរងគ្រោះថ្នាក់នោះ មានម៉ាក លុចស៊ិស ៣០០ ពណ៍ស្ករ។ លោកបន្ថែមទៀតថា អ្នកឃើញហេតុការណ៍ ក្រឡាប់រថយន្តនេះ បានបញ្ជាក់ប្រាប់លោកថា បន្ទាប់ពី​គ្រោះថ្នាក់ ក្រឡាប់ធ្លាក់ឡានចុះទៅក្រោម ប្រមាណ១០ ម៉ែត្រពីផ្លូវ ម្ចាស់ឡានប្រញាប់ប្រញាល់ ដោះស្លាក​លេខ រួចជិះម៉ូតូចាកចេញ ពីកន្លែងកើតហេតុ ហាក់ដូចជាមានអ្នកណា តាមពីក្រោយ។

លោក យឹម សុខា បានប្រាប់ទស្សនាវដ្តី ឲ្យដឹងទៀតថា [...]

បង្ក​គ្រោះ​ថ្នាក់​ហើយ​រត់​គេច រង់​ចាំ​ដោះ​ស្រាយ​តាម​ទូរស័ព្ទ

បង្ក​គ្រោះ​ថ្នាក់​ហើយ​រត់​គេច រង់​ចាំ​ដោះ​ស្រាយ​តាម​ទូរស័ព្ទ

មិនពិបាកយល់នោះទេ ព្រោះបើមានបញ្ហា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយភាគីណាមួយ មិននៅដោះ​ស្រាយ នោះមូលហេតុ វាច្បាស់ជាភាគីរត់គេចខ្លួននោះ គឺជាអ្នកខុស ហើយមិនហ៊ានប្រឈមមុខ។ ដូចជា​ករណីម្ចាស់រថយន្តបង្ក ម៉ាក តាកូមា (TACOMA) ស្លាកលេខភ្នំពេញ ២A-៦០៥៣ នេះជាដើម ដែលបាន​បង្ក​គ្រោះថ្នាក់ ជាមួយរថយន្តធន់ធ្ងន់ មួយគ្រឿង ម៉ាក នីសាន់ របស់ក្រុមហ៊ុន ឯកជនមួយ ស្លាកលេខ ភ្នំពេញ ៣A-៣៣៣២ ក្នុងទិសដៅស្របគ្នា ដោយវ៉ាស្តាំមិនផុត។

បុរសម្នាក់ នៅក្នុងហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ដំបូងឡានទាំងពីរ បើកក្នុងទិសដៅស្របគ្នា តាម​បណ្តោយផ្លូវលេខ ២១៧ (ផ្លូវចំការដូង) ស្រាប់តែមកដល់ កន្លែងកើតហេតុ ទល់មុខ ហាងព្រះច័ន្ទពេញវង្ស់ ឡានតាកូមា ព្យាយាមបើកវ៉ារថយន្តធំ ពីខាងស្តាំយ៉ាងលឿន តែមិនបានសម្រេច ដោយប៉ះគៀរឡានធំ បណ្តាលឲ្យឡានតូចមួយនេះ ជ្រុលចង្កូតទៅចំហៀងផ្លូវម្ខាង ជាប់ដីទើបអស់ល្បឿន។

សាក្សីបន្ថែមទៀតថា ភ្លាមៗបន្ទាប់ពីកើតហេតុ [...]

ខ្ចី​ម៉ូតូ​ទៅ​វាយ​តប់​រួច​បើក​បុក​ម៉ូតូ​មួយ​ទៀត... ឯ​ម្ចាស់​ម៉ូតូ​ជា​អ្នក​សង

ខ្ចី​ម៉ូតូ​ទៅ​វាយ​តប់​រួច​បើក​បុក​ម៉ូតូ​មួយ​ទៀត... ឯ​ម្ចាស់​ម៉ូតូ​ជា​អ្នក​សង

ហេតុការណ៍បង្ករឡើង ដោយក្មេងស្ទាវ មិនស្គាល់អត្តសញ្ញាណនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង​៣០នាទី ល្ងាចថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ព្រះស៊ីហនុ ខាងលិចវិមានឯករាជ្យ ទល់​មុខ​វិទ្យាស្ថានជាតិអប់រំ (NIE)។ ហេតុការណ៍នេះ ត្រូវបាន សាក្សីបញ្ជាក់ឲ្យដឹងថា ដំបូងឡើយ មានយុវជនម្នាក់ បើកម៉ូតូមកវាយអ្នក នៅអង្គុយកំពុងញ៉ាំអី ទាំងកំរោល បន្ទាប់មក យុវជនស្ទាវនោះ បានបើកម៉ូតូគេច ទៅបុក​ម៉ូតូដូមួយទៀត បណ្ដាលឲ្យដួលម៉ូតូ មុននឹងបានរត់គេចខ្លួន បាត់ស្រមោល។

ជនរងគ្រោះ ដោយការវាយតប់ ឈ្មោះ វង្ស បញ្ញាសំបូរ បានរៀបរាប់ថា ខ្លូន និងមិត្តភ័ក្រ កំពុងអង្គុយ មានគ្នា​៥នាក់ ហើយទិញរបស់ញ៉ាំនៅទីនោះ។ ស្រាប់តែជនបង្ក មិនដឹងបើកម៉ូតូមកពីណា ទាត់ខ្លួនមួយជើង​ពេញ​ទំហឹង ចំកណ្តាលមុខ  បន្ទាប់មកយកខ្សែក្រវ៉ាត់ មកវាយទាំងកំរោលទៀត។ ក្រុមមិត្តភក្កិយុវជននេះ បាន​ឃើញ​ដូច្នេះ ក៏បានតដៃ ដើម្បីជួយសង្គ្រោះ ពីការវាយប្រហារ របស់យុវជននោះ។

[...]
​«នគរបាលចរាចរណ៍​មិន​ឲ្យ​សោរ​ម៉ូតូទេ ត្រូវ​ឲ្យ​ថ្លៃ​"ទឹក​តែ"​សិន»

​«នគរបាលចរាចរណ៍​មិន​ឲ្យ​សោរ​ម៉ូតូទេ ត្រូវ​ឲ្យ​ថ្លៃ​"ទឹក​តែ"​សិន»

តើនេះ ជាករណីលោកនគរបាល លោកប្លន់ដោយត្រង់ៗ ឬលោកចោរ ពាក់ផ្លាកជាមន្ត្រីអនុវត្តច្បាប់ ចេញ​មក​ធ្វើសកម្មភាព ដោយស្របច្បាប់? វាជាករណីមួយ ក្នុងចំណោមករណីរាប់មិនអស់ ដែលបានកើត និងកំពុង​កើត​ជាហូហែ នៅរាជាណាចក្រកម្ពុជាសព្វថ្ងៃ ហើយភាគច្រើននៃករណីទាំងនេះ មិនសូវត្រូវបានពលរដ្ឋ លើកយក​មក​និយាយអ្វី ក្រៅតែពីការ​ចំអក ឲ្យមន្ត្រីអ្នកអនុវត្តន៍ច្បាប់ នោះទេ។

គេត្រូវដឹងថា នៅកម្ពុជា ឲ្យតែជួបរឿងគ្រោះថ្នាក់ ភាគីទាំងសងខាង ទាំងបង្ក ទាំងជនរងគ្រោះ សុទ្ធតែនិយាយ​មិនត្រូវគ្នា។ ដូច្នេះស្ទើរតែ៩០ភាគរយហើយ ដែលត្រូវបានមន្ត្រីនគរបាល ក្នុងភារកិច្ចជាអ្នកអន្តរាគមន៍ សម្រប​សម្រួល ដកហូតកូនសោរម៉ូតូ របស់ភាគីទាំងសងខាងទុក ដើំម្បីទប់ស្កាត់ កុំឲ្យភាគីណាមួយ អាចជិះម៉ូតូគេច​ខ្លូនទៅបាន។ តែរឿងរ៉ាវទាំងនេះ ជាធម្មតា នឹងត្រូវបាននគរបាល ប្រគល់កូនសោ ទៅឲ្យភាគីជម្លោះនោះវិញ បន្ទាប់​​ពី​​ករណី​​នេះ ត្រូវបានភាគីទាំងសងខាង សម្របសម្រួល [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...