ជនជាតិអាមេរិកម្នាក់ ធ្លាក់ពីជាន់ទី២០នៃសណ្ឋាគារសុខាស្លាប់
ជនរងគ្រោះខាងលើ ត្រូវបានប្រភពនៅនឹងកន្លែងឲ្យដឹងថា ជាជនជាតិអាមេរិកម្នាក់ ឈ្មោះ «Harris Charles Frederick» អាយុ៦៦ឆ្នាំ បានចូលស្នាក់នៅសណ្ឋាគារខាងលើ កាលពីថ្ងៃទី ០៣ ខែតុលាឆ្នាំ ២០១៥ ក្នុងបន្ទប់លេខ ៧២៨ ជាន់ទី២០។ ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា ហេតុការណ៍ភ្ញាក់ផ្អើល ដល់អ្នកជិតខាងនេះ បានកើតឡើង កាលពីវេលាម៉ោង១០ ព្រឹក ថ្ងៃទី០៥ ខែតុលាឆ្នាំ២០១៥នេះ។
ក្រោយពីភ្ញៀវជនជាតិរបទេសខាងលើ បានធ្លាក់ពីលើសណ្ឋាគារស្លាប់ អ្នកគ្រប់គ្រងផ្នែកសន្តិសុខ នៅសណ្ឋាគារខាងលើបាន បញ្ជាឲ្យបិតផ្លូវភ្លាមៗ រារាំងមិនឲ្យអ្នកសារព័ត៌មាន ប្រមាណ១០ស្ថាប័ន ចូលទៅកន្លែងកើតហេតុនោះទេ។ បើតាមសម្តីប្រជាពលរដ្ឋ នៅជិតទីតាំងកើតហេតុ ក្នុងក្រុមទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវទន្លេបានសាក់ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា សណ្ឋាគារខាងលើ ធ្លាប់មានមនុស្ស្សស្លាប់០៤នាក់ [...]